មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ឲ្យដឹងថា ស្រ្តីជនជាតិវៀតណាមដែលត្រូវឃុំខ្លួននោះឈ្មោះប្រាក់ សុគន្ធា ហៅយ៉ាវ ជនជាតិវៀតណាម ត្រូវជាភរិយា របស់ឈ្មោះអ៊ុំ វុទ្ធី ហៅប្រែន រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួននៅថ្ងៃទី២១ មេសា ២០១៣ នៅស្នងការដ្ឋាននគរបាលខេត្ត ក្រោមពាក្យបណ្តឹងរបស់ស្វាមីខ្លួនឯង ។
មន្ត្រីនគរបាលដដែលបានបន្តឲ្យដឹងទៀតថា មូលហេតុដែលផ្តើមឲ្យមានការឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមរូបនោះគឺកាល ពីថ្ងៃទី១១ មេសា ២០១៣ នាវេលាម៉ោង១២រំលងអធ្រាត្រ នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ឈ្មោះអ៊ុំ វុទ្ធី ហៅប្រែន អាយុ៤២ឆ្នាំ កំពុងដេកនៅផ្ទះក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ នាគ្រានោះស្រាប់តែប្រពន្ធគាត់ឈ្មោះប្រាក់ សុគន្ធា ហៅយ៉ាវ បានទូរស័ព្ទហៅគាត់ឱ្យជួយយកខ្នើយឱប និងភួយទៅឲ្យកូននៅផ្ទះម្តាយក្មេក ក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខណៈនោះលោកប្រែនបានបដិសេធ ដោយសារមិនត្រូវគ្នាជាមួយម្តាយក្មេក លុះប្រពន្ធអង្វរច្រើនដងពេក ក៏បានយកទៅឲ្យ ដោយយកទៅទុកនៅក្នុងបន្ទប់ដេកក្រោមផ្ទះ។