គ.ជ.ប បដិ​សេធ​ការ​ទាម​ទារ​ឱ្យ​ចុះ​ឈ្មោះ​ឡើង​វិញ​និង​ព​ន្យារ​ពេល​បោះ​ឆ្នោត



គ.ជ.ប បដិ​សេធ​ការ​ទាម​ទារ​ឱ្យ​ចុះ​ឈ្មោះ​ឡើង​វិញ​និង​ព​ន្យារ​ពេល​បោះ​ឆ្នោត
កោះសន្តិភាព
គ.ជ.ប បដិ​សេធ​ការ​ទាម​ទារ​ឱ្យ​ចុះ​ឈ្មោះ​ឡើង​វិញ​និង​ព​ន្យារ​ពេល​បោះ​ឆ្នោត


រាជធានី​ភ្នំពេញ ​៖ ញត្តិ​របស់គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​​បាន​​មន្ត្រី​អគ្គ​លេខាធិការ​ដ្ឋាន​​នៃ​គណៈ​កម្មា​ធិការ​ជាតិ​​​​ រៀបចំ​ការបោះឆ្នោត​(គ.ជ.ប)​ ​​ធ្វើ​ការ​បដិសេធ​​ភ្លាមៗ​​កាលពី​ថ្ងៃ​ទី​២៤ មេសា​ ​ថា គ.ជ.ប មិន​អាច​ទទួល​បាន​ទេ ចំពោះ​ការស្នើ​សុំ​ឱ្យមាន​ការចុះ​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​​ជា​ថ្មី​ឡើង​វិញ​ និងសុំ​​ពន្យា​រ​​ពេល​ក្នុងការ​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ ដែល​ទាម​ទារ​ដោយ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ ព្រោះ​ការស្នើ​សុំ​នេះម​ិន​ស្រប​​ច្បាប់ ហើយ​ច្បាប់​ក៏​មិ​នបាន​អនុញ្ញាត​ឱ្យគ.ជ​.ប ធ្វើ​តាម​​ការ​​ស្នើ​សុំ​នេះដែរ ។
នៅ​ព្រឹក​ថ្ងៃទី​២៤ មេសា ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បរាជ័យ​​ក្នុង​ការ​ព្យា​យា​ម​​​ហែក្បួន​បាតុ​ កម្ម​ដើម្បីដាក់​​​ញត្តិ​ទៅ​កាន់​គ.ជ.ប តែបាន​អនុ​ញ្ញាត​ឱ្យជួប​ជុំ​គ្នា​នៅ​​​ទីលាន​​ប្រជា​ធិបតេយ្យ​​  បន្ទាប់​ពី​ជួប​ជុំ​ថ្លែង​ការណ៍​នៅទី​នោះ​​ ។ លុះ​​នៅ​វេលា​ម៉ោង​១០ព្រឹក​ថ្ងៃ​ដដែល ​តំណាង​ គ.ជ.ប ​ចំនួ​ន​២​​រូប​មក​ពីនាយ​កដ្ឋាន​សន្តិ​សុខ​បោះ​ឆ្នោត​ និង​​នាយកដ្ឋាន​​ច្បាប់​​បាន​មក​ទទួល​​យកញត្តិ​​របស់​គណបក្ស​​​នេះ​នៅ​ កន្លែង​ធ្វើ​បាតុកម្ម​តែម្តង​។ បន្ទាប់​មក​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​ក៏​បាន​រំសាយ​ដោយ​មិន ​ដើរហែ​ក្បួន​បាតុកម្ម​ដូច​តាម​ការ​ប្រកាស​របស់ខ្លួន​ឡើយ ។
ក្នុងញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដាក​​់​ទៅ​កាន់​ គ.ជ.ប បាន​ទាម​ទារ​ឱ្យស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​មួយ​នេះ ​ទទួល​យក​​អនុសាសន៍ នានា​របស់តំណាង​អង្គ​ការ​សហ​ប្រជា​ជាតិ និង​អនុ​សាសន៍​​របស់​​​អង្គ​ការសង្គម​ស៊ីវិល ជុំ​វិញ​​ដំណើរ​ការរៀប​ចំ​ការបោះឆ្នោត​ជាតិ ​នៅខែ​កក្កដាខាង​មុខ​ ។ គណបក្ស​សង្គ្រោះ​ជាតិ​​ក៏​បា​ន​ទាម​ទារ​ឱ្យ​គ.ជ.ប អនុវត្តច្បាប់​ដោយ​ឯក​រាជ្យ ដើម្បី​​ធានា​​​ឱ្យ​​​ការបោះ​ឆ្នោត​​នា​ពេល​​ខាង​មុខ​ប្រព្រឹត្ត​ទៅដោយ​សេរី ​​ត្រឹមត្រូវ និងយុត្តិ​ធម៌ ដែល​អាច​ទទួល​យក​បាន​ ។ លោកកឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្ហាញ​វត្ត​មាន​នាពេល​​នោះ​​ថ្លែង​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​​ទុក​រយៈ​ពេល​មួយ​សប្តាហ៍​សម្រាប់​​ គ .ជ.ប ដោះ​ស្រាយចំពោះ​ការ​ស្នើ​សុំ​នេះ​ ហើយ​បើ​ គ.ជ.ប ​មិន​ដោះ​ស្រាយ​ទេ​​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្តទាម​ទារ​តទៅ​ទៀត ។
ក្រុម​អ្នកគាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​​ប្រកាស​ ព្រមាន​ថា ​ក្នុងករណី​ គ.ជ.ប និ​ងរាជ​រដ្ឋាភិបាល​មិន​ទទួល​យក​អនុសាសន៍​របស់​អង្គ​ការសហ​ប្រជា​ជាតិ​ និងអង្គការជាតិ​-អន្តរ​ជាតិ ព្រមទាំង​គណបក្ស​នយោបាយ​ ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​ឱ្យសេរី​ត្រឹមត្រូវ​ និង​យុត្តិ​ធម៌​ទេនោះ​គណបក្ស​​សង្គ្រោះ​ជាតិ​​ទាម​ទារ​ឱ្យ​សហគមន៍​អន្តរ​ ជាតិ ​មិនត្រូវ​ទទួលស្គាល់​ការបោះឆ្នោត ​​ព្រោះ​​គណបក្ស​សង្គ្រោះ​ជាតិ ហៅថា​មិនស្រប​ច្បាប់ ដែលបាន​ដក​ហូត​នូវសិទ្ធិ​របស់​ប្រជា​ពល​​រដ្ឋ​ខ្មែរ ​។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ទាម​ទារ​ឱ្យសហ​គមន៍​អន្តរជាតិ មិន​ត្រូវ​ទទួលស្គាល់​រាជ​រដ្ឋាភិបាល​​​​​កើត​ចេញពីការ​បោះឆ្នោត​ដែល​មិន​ ស្របច្បាប់​នោះដែរ ។
គណបក្ស​សង្គ្រោះជាតិ ​បាន​អំពាវនាវ​ដល់​គ.ជ.ប និងរាជ​រដ្ឋាភិបាល​កម្ពុជា ​ឱ្យ​ទទួល​យក​​ការ​ទាម​ទារ​​របស់ខ្លួន ដើម្បី​ឱ្យការ​បោះឆ្នោត​នីតិ​កាល​ទី​៥ មានលក្ខណៈ​ប្រជាធិបតេយ្យ​ សេរី​ត្រឹមត្រូវ និងយុត្តិ​ធម៌ ដែលមាន​សារ​សំខាន់ ចាំ​បាច់​សម្រាប់​ស្ថិរភាព​ និង​​សន្តិភាព​របស់​ប្រជា​ជាតិ​​យើង​ ។ ក្រុម​អ្នក​តវ៉ា​បាន​ទាម​ទារ​ឱ្យ​​មាន​ការ​​ផ្លាស់​ប្តូរ​ សមា​សភាព ​គ.ជ.ប និងពន្យា​​រ​​ពេ​ល​ការ​បោះ​ឆ្នោត​ ។ ​​អ្នក​ច​ូល​រួម​​នៅ​ក្នុង​ឱកាស​នោះ​សុទ្ធ​តែ​​មានចង​​ក្រណាត់​សនៅ​លើក្បាល​ ​ ​និងមាន​បដាជា​ច្រើន​ទៀត ។

សូម​បញ្ជាក់​​​ថា នៅព្រឹ​ក​ព្រលឹម​ថ្ងៃទី​២៤ មេសា នៅទីលាន​ប្រជាធិប​តេយ្យ​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្ស​ ច្របាច់​បញ្ជូល​គ្នា​​​រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​​សិទ្ធិ​មនុស្ស​​ ប្រមាណ​៥០០​ទៅ​៦០០​​នាក់ បាន​ជួបជុំ​ធ្វើ​បាតុកម្ម​ ដោយ​លើក​បដា​និង​ថ្លែង​ការណ៍​តាម​មេក្រូ​យ៉ាង​កង​រំពង ដើម្បីទាម​ទារ​ឱ្យ​មាន​ការ​កែ​ទម្រង់​ គ.ជ.ប សម្រាប់​រៀបចំ​ការ​បោះ​​​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​​ខាង​មុខ ។
បាតុ​កម្ម​​​នេះ ​មានការ​ចូល​រួម​ពីថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គណ​បក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​រួម​មាន លោក​កឹម សុខា ​លោកស្រី​មូរ​ សុខហួរ​​ លោក​​យឹម សុវណ្ណ ព្រះអង្គម្ចាស់ ស៊ី​សុវត្ថិ ធម្មិ​កោ និង​ថ្នាក់ដឹក​នាំ​គណ​បក្សប្រឆាំង​ជា​ច្រើន​រូប​​​​​ទៀត ។ ​រី​ឯ​​សកម្ម​ជន​​ ​ដែល​ចូលរួម​បាតុក​ម្ម​ ក្រៅពី​លើក​បដា​ក៏​មាន​ចង​​​​​​​ក្រណាត់សនៅ​នឹង​ក្បាល​​សរសេរ​​អក្សរ ដែលមាន​ខ្លឹមារ​ទាម​ទារ​​ឱ្យ​កែ​ទម្រង់​ គ.ជ.ប ។
កាលពី​ថ្ងៃទី​២៣ មេសា ​ក្រសួងមហា​ផ្ទៃ បាន​សម្រេច​មិន​ឱ្យគណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម ដោយ​ដើរហែក្បួន​ តាម​ផ្លូវ ​នៅ​​​រាជ​ធានី​​​ភ្នំពេញ​​ នាព្រឹក​ថ្ងៃទី​២៤ មេសា ​​​ឡើយ​ ។ ប៉ុន្តែ​​ក្រសួង​មហា​ផ្ទៃ ក៏ដូចជា​សាលា​រាជ​ធានី​ភ្នំពេញ​​បាន​​អនុញ្ញាត​ឱ្យ​​ជួបជុំ​ធ្វើ​បាតុកម្ម​ នៅទី​លាន​ប្រជា​​ធិប​តេយ្យ​នៅជិត​វត្ត​ភ្នំ ៕ប្រភពពី កោះសន្តិភាព
Next PostNewer Post Previous PostOlder Post Home

About