តូចចិត្តឪពុក បង្កើតចាប់រំលោភ ខណៈខ្លួនមាន គូដណ្តឹង លេបថ្នាំសម្លាប់ខ្លួន

ភ្នំពេញ៖ ក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ បានសម្រេចចិត្ត បញ្ចប់ជីវិតរបស់ខ្លួន តាមរយៈការ លេបថ្នាំ ដោយសារ តែខឹងនិងឪពុក បង្កើត ចាប់រំលោភ អស់រយៈពេលជាង ៣ខែ មកហើយ ខណៈដែលខ្លួន មានគូដណ្តឹងរួចទៅ ហើយនោះ។ ប៉ុន្តែក្មេងស្រី រងគ្រោះរូបនេះ ត្រូវបានជួយ សង្គ្រោះទាន់ នៅមន្ទីរពេទ្យ រុស្ស៊ី ខណៈកម្លាំង សមត្ថកិច្ច កំពុងតាមចាប់ខ្លួន ឪពុកតិរិច្ឆាន។
សេចក្តីរាយការណ៍ពី សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍ ដែលគួរឲ្យអាណិតអាសូ ដល់ក្មេងស្រីរងគ្រោះ ខាងលើនេះ បានកើតឡើង នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣នេះ ស្ថិតនៅភូមិបាគូ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ មានឈ្មោះ ស្រី ពេជ្រ អាយុ១៧ឆ្នាំ រស់នៅភូមិសង្កាត់ កើតហេតុ ខាងលើនេះ និងមានគូដណ្តឹង ជាច្រើនខែមកហើយ។ ប៉ុន្តែក្នុងរយៈពេល ៣ខែមកនេះ នារីរងគ្រោះត្រូវ បានឪពុកបង្កើតរបស់ខ្លួន ធ្វើសកម្មភាព ចាប់រំលោភ ដែលនាំឲ្យនាងមាន ការតូចចិត្តរហូតដល់ រកផ្លូវបញ្ចប់ ជីវិតតាមរយៈការលេបថ្នាំ សម្លាប់ខ្លួនតែមុ្តង។
យ៉ាងណាក៏ដោយ ក្មេងស្រីរងគ្រោះរូបនេះ ត្រូវបានសាច់ញាតិ និងបងប្អូន ឃើញទាន់ និងជួយដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យរុស្ស៊ី។
យុវជនដែលគូដណ្តឹង របស់ក្មេងស្រីរងគ្រោះ បាននិយាយថា ក្រោយពីមានរឿងហេតុ នៃការចាប់រំលោភរបស់ឪពុករបស់ខ្លួន ក្មេងស្រីរួបនេះ បានប្រាប់រូបគេ ហើយនៅពេលដែលរូបគេ បានចាកចេញពីផ្ទះ គូដណ្តឹង បានលេបថ្នាំ សម្លាប់ខ្លួនតែត្រូវជួយសង្គ្រោះទាន់។ យ៉ាងណាក៏ដោយ ឪពុកតិរិច្ឆានដែល គេមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ច បាននិងកំពុងចាប់ខ្លួន៕ ដោយ៖ ដើមអម្ពិល


Next PostNewer Post Previous PostOlder Post Home

About