កំពង់ស្ពឺៈ សំឡេងភ្លេងការដែលកំពុងសប្បាយរីក រាយ តែបានប្រែក្លាយជាសំឡេងទួញសោកសង្រេង ព្រោះកូន កំលោះត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ខណៈពិធីមង្គលការ មិនទាន់បញ្ចប់ផងនោះ។ ឧប្បត្តិហេតុដ៏សោកសៅនេះ បានកើតឡើងនៅក្នុងពិធីមង្គលការមួយនៅភូមិ គោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិ សី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២១ និង៣០ នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣។
បើតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ ថា កូនកំលោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់យ៉ាង អាណោចអាធ័មនេះ មានឈ្មោះ ណយ ណិប អាយុ ២០ឆ្នាំ។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ខណៈដែលពិធីមង្គលការមិនទាន់ចប់រួចរាល់ផងនោះ ពោលភ្ញៀវកំពុងរាំលេង សប្បាយនៅឡើយនោះ ស្រាប់តែតាអាចារ្យបានប្រើកូនកំលោះឲ្យទៅសារោងផ្កាស្លាស្រាប់តែត្រូវចរន្តអគ្គិសនីឆក់ ស្លាប់ភ្លាមៗតែម្តង។
ក្រោយជួបគ្រោះអកុសលបែបនេះ សំឡេងចម្រៀងរាប់រែកសប្បាយ បានប្រែក្លាយជាសំឡេងបុណ្យសពយ៉ាងសោកសៅជាទីបំផុត សម្រាប់ក្រុមគ្រួសារ ជាពិសេសភរិយា ដែលក្លាយជាស្ត្រីមេម៉ាយវ័យ ក្មេង និងបាត់បង់ស្វាមីជាទីស្រឡាញ់៕
ដោយៈ ដើមអម្ពិល