ឆក់​ទូរស័ព្ទ​ដៃ​ប៉ះ​នារី​ចិត្ត​សឿង​បើក​ម៉ូតូ​ដេញ​ ចោរ​ភ័យ​បើក​ទៅ​បុក​ឡាន​ត្រូវ​ប៉ូលិស​ចាប់​បាន​​២​នាក់





ភ្នំពេញ ​៖ ​ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ឃាត់​ខ្លួន​ប្រគល់​ឲ្យ​ សមត្ថកិច្ច​ បន្ទាប់ពី​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​នារី​រងគ្រោះ​បាន​សំរេច​ ហើយ​ជិះ​ទៅ​បុក រថយន្ត​មួយ​គ្រឿង​បណ្ដាល​ឲ្យ​ដួល​ទាំង​ជនរងគ្រោះ​និង​ជនសង្ស័យ។
ហេតុការណ៍​នេះ​កើតមានឡើង​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២១​B ផ្លូវ ​១៥៥ ​ក្រុមទី​២១ ភូមិ​៣ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ​កាលពី​វេលា​ម៉ោង ១៩​និង​៣០​នាទី​យប់ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣។ នារី​រងគ្រោះ មិនទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ដោយសារ​ក្រុម​គ្រួសារ​និង​សមត្ថកិច្ច​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​សូ​វៀត​ភ្លាមៗ។
សាក្សី​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​រងគ្រោះ​ ជិះ​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1M-2794​តែម្នាក់ឯង ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៥​លុះដល់​ចំណុច​ កើតហេតុ​នារី​រងគ្រោះ​បាន​ដក​ទូរសព្វ័​ដៃ​ម៉ាក​អាយ​ហ្វូនហ្វ័រ​(Iphone4) និយាយ​ ខណៈ​នោះ​ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ឃ្លីក ពណ៌​ស​លាយ​ក្រហម ពាក់​ស្លាក​លេខ​ព្រៃវែង 1B-0558 ធ្វើ ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​នោះ​ ពី​នារី​រងគ្រោះ​បាន​សំរេច​តែ​ភ្លាម​នោះ​នារី​រងគ្រោះ​ចិត្តសឿង​ដែរ​ក៏បាន​ បើក​ម៉ូតូ​ដេញ​តាម​ពួក​ចោរ​ពីក្រោយ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​បើក​លឿន​ជ្រុល​ទៅ ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក KEA morning ពាក់​ស្លាក​លេខ​បណ្ដោះអាសន្ន​ 3743 ដែល ​ជិះ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​ទាំងពីរ​គ្រឿង​ដួល ហើយ​នារី​រងគ្រោះ​រងរបួស​ធ្ងន់ ចំណែក​ចោរ​ទាំងពីរ​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​ទ្រម​ខ្លួន ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ដោះស្រាយ តាមច្បាប់។ នារី​រងគ្រោះ​បាន​រង​របួស​ធ្ងន់​បាក់​ភ្លៅ​ត្រូវ​បាន​គេ​បញ្ជូន​ទៅធ្វើ​ ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​សូវៀត​ភ្លាមៗ។

ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១​. ឈ្មោះ ​សុខ ចំរើន អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ស្ថិតនៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​ម្នាក់ទៀត​ឈ្មោះ ទិ​ត្យ ណា​រ៉ា អាយុ​១៩​ឆ្នាំ ជា​ជា​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ស្នាក់នៅ​ជាមួយគ្នា។
បច្ចុប្បន្ន ​ជនសង្ស័យ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរ​និង​កសាង​សំណុំ​រឿង ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់៕ប្រភពពី កម្ពុជាថ្មី
ឌួង​វិ​រៈ​ជ័យ​
Next PostNewer Post Previous PostOlder Post Home

About