លោកកែប ជុតិមា៖« ខ្ញុំ​មាន​ការ​សោកស្តាយ​ដែល​មិន​បាន​បំពេញចិត្ត​ប្រជាជន​គ្រប់រូប​ក្នុង​ទីក្រុងភ្នំពេញ »



ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍ ទី២០ មេសា​​នេះ គឺ​លោក​កែប ជុតិមា អភិបាល​ក្រុងភ្នំពេញ។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោក កែប ជុតិមា​បាន​បញ្ជាក់​ថា លោក​មិន​សោកស្តាយ​ចំពោះ​ការ​បញ្ចប់​អាណត្តិ​ជា​អភិបាល​ក្រុងភ្នំពេញ​នៅ​ពេល​ នេះ​ទេ។ អ្វី​ដែល​លោក​បាន​សោកស្តាយ គឺ​ស្តាយ​មិន​បាន​បំពេញចិត្ត​ប្រជាជន​គ្រប់​រូប​ក្នុង​ទីក្រុង​ភ្នំពេញ​ ក្នុង​រយៈពេល ១០ឆ្នំា​កន្លង​ទៅ​នេះ។ ទាក់ទង​នឹង​ជម្លោះ​នៅ​បឹងកក់ និង​បុរីកីឡា លោក កែប ជុតិមា​បាន​ចាត់​ទុក​រឿង​នេះ​ថា​ជា​រឿង​នយោបាយ។ ដោយឡែក ក្រៅ​ពី​អនុស្សាវរីយ៍​​ផ្អែមល្ហែម លោក​ក៏​មាន​អនុស្សាវរីយ៍​​ជូតចត់​ដែរ គឺ​ព្រឹត្តិការណ៍​រត់ជាន់​គ្នា​លើ​ស្ពាន​នៅ​កោះពេជ្រ​កាល​ពី​ឆ្នំា ២០១១។ប្រភពពី (RFI)
Next PostNewer Post Previous PostOlder Post Home

About