ស្នងការ​រាជធានី​ភ្នំពេញ​ដាក់​កម្លាំង​១០០​នាក់ ​និងរថយន្ត​២០​គ្រឿង​ត្រៀម​ពន្លត់​អគ្គីភ័យ​ពេល​ចូលឆ្នាំ​


​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដាក់​កម្លាំង​​១០០​​នាក់ និង​រថយន្ត​​ពន្លត់អគ្គីភ័យ ចំនួន​២០​គ្រឿង នៅ​​គោល​ដៅ​​៧​​កន្លែង​​ផ្សេងៗ ​នៅ​រាជធានី​ភ្នំពេញ ដើ​ម្បី​ត្រៀម​ខ្លួន​ពន្លត់​អគ្គីភ័យ​ដែល​កើតឡើង​ជា​​យ​ថា​ហេតុ​ ក្នុង​ឱ​កាស​​ចូល​​ឆ្នាំ​​ចាប់​ពី​​ថ្ងៃ​​ទី​​១៤​​ ដល់​​១៦​​​ខែ​​​មេ​សា​​​នេះ​។​
​​ប្រធាន​ការិយាល័យ​​នគរបាល​​បង្ការ និងពន្លត់​អគ្គីភ័យ​​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លោក នេ​ត វន្ថា មាន​ប្រ​សាស​ន៍​ថា កម្លាំង​​​១០០​​នាក់ និង​រថយន្ត​២០គ្រឿង​​នោះ​ ​ដាក់​​នៅ​​គោល​ដៅ​​៧​ផ្សេង​​គ្នា​ គឺខណ្ឌ​​ចំ​ការ​​មន ខណ្ឌ​ឫស្សីកែវ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​​សែន​​សុខ ខណ្ឌ​ទួលគោក ខណ្ឌ​ខណ្ឌ​មានជ័យ និងកន្លែងអគ្គនាយក​​ដ្ឋា​ន​​អង្គ​រក្ស​​។​

​លោក ​នេត វ​ន្ថា បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​​ទាក់ទង​លេខ​ប្រចាំការ​២៤​​ម៉ោង​ សម្រាប់​ពន្លត់​អគ្គីភ័យ​​គឺ​៦៦៦ ប្រ​សិន​បើ​​មាន​​អគ្គី​ភ័យ​​​កើត​​ឡើង​​។ លោក​ក៏​បាន​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវមាន​កា​រ​ប្រុងប្រយ័ត្ន​ខ្លួនឯង​​ ផងដែរ ដើម្បី​បង្ការ និងទប់ស្កាត់​អគ្គីភ័យ​។
​សូម​ជម្រាបថា ក្នុង​៤​ខែ​ដើម​ឆ្នាំ​​២០១៣​នេះ អគ្គីភ័យ​​កើតឡើង​នៅ​រាជធានី​ភ្នំពេញ​​មាន​ចំនួន​៤២​លើក ដែល​បង្ករ​ដោយ​ផ្ទុះ​ចរន្ត​អគ្គិសនី និង​ធ្វេសប្រហែស​ពេល​ចំអិន​អាហារ​ជាដើម​។ តែ​ទោះ​យ៉ាងណា ប្រធានការិយាល័យ​នគរបាល​បង្ការ និងពន្លត់​អគ្គីភ័យ​នៃ​ស្នង​ការដ្ឋាន​នគរបាល​​រាជធានី​ភ្នំពេញ លោក នេ​ត វន្ថា បញ្ជាក់ថា អគ្គី​ភ័យ​​ទាំង​​​​៤២​​​​លើ​ក​​​​នោះ ​​​គឺ​​កើត​​ឡើង​​​ជា​​ទ្រង់ទ្រាយ​តូច មិន​​បង្ករ​​ការ​ខូច​ខាត​​ធ្ងន់​ធ្ងរ​ទេ​៕ប្រភពពី ​សំឡេងប្រជាធិបតេយ្យ VOD
Next PostNewer Post Previous PostOlder Post Home

About