បាងកកៈ ក្រុមឃ្លាំមើលសិទ្ធិមនុស្សឈានមុខគេបាននិយាយកាលពី ចន្ទដោយសំអាងលើភ័ស្តុតាងនៃមហាសោកនាដកម្មនិងការបង្ខំឲ្យបែកបាក់ ថា ប្រទេសមីយ៉ាន់ម៉ាបានញុំាងឲ្យមាន«ការឃោសនានៃការបោសសម្អាតជនជាតិ ភាគតិច»ប្រឆាំងនឹងមូស្លីមរ៉ូហ៊ីងយ៉ា។
ក្រុមឃ្លាំមើលសិទ្ធិមនុស្ស(HRW)ដែលមានមូលដ្ឋាននៅទីក្រុង ញូវយ៉កបាននិយាយថាមូស្លីមរ៉ូហ៊ីងយ៉ាដែលប្រទេសមីយ៉ាន់ម៉ាបដិសេធថា មិនមែនជាពលរដ្ឋភាពបានប្រឈមនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្នុងនោះអំពើឃាតកម្ម ការធ្វើទុក្ខបុកម្នេញ ការនិរទេស និងបង្ខំឲ្យបែកបាក់។
ក្រុមHRW បាននិយាយថា មន្ត្រីមីយ៉ាន់ម៉ា មេដឹកនាំសហគមន៍ និងព្រះសង្ឃពុទ្ធសាសនាបានរៀបចំ និងជំរុញហ្វូងមនុស្សអត់សណ្តាប់ធ្នាប់ដែលគាំទ្រដោយកម្លាំង សន្តិសុខរដ្ឋដឹកនាំការវាយប្រហារដែលសម្របសម្រួលទៅលើភូមិមូស្លីម កាលពីខែតុលានៅភាគខាងលិចរដ្ឋរ៉ាឃីន។
លោក Phil Robertson អនុប្រធានក្រុមHRW ប្រចាំអាស៊ីបាននិយាយថា៖«រដ្ឋាភិបាលមីយ៉ាន់ម៉ាបានភ្ជាប់ទំនាក់ទំនង ការឃោសនាមួយនៃការបោសសម្អាតជនជាតិភាគតិចប្រឆាំងនឹងរ៉ូហ៊ីងយ៉ា ដែលបន្តដល់សព្វថ្ងៃតាមរយៈការបដិសេធជំនួញ និងការដាក់កម្រិតលើចលនា»។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានកត់សម្គាល់ថា ខណៈការបោសសម្អាតជនជាតិភាគតិចមិនមែនជាពាក្យស្របច្បាប់ផ្លូវការ វាក៏ត្រូវបានឲ្យនិយមន័យជាទូទៅថាជាគោលនយោបាយមួយដោយក្រុម ជនជាតិភាគតិចឬក្រុមសាសនាមួយដើម្បីផ្លាស់ប្តូរក្រុមផ្សេងដូចជា ក្រុមនៅតំបន់ដែលកើតមានហិង្សាជាក់លាក់ និងមានន័យជំរុញផ្នែកភេរវកម្ម។
ក្រុមសិទ្ធិមនុស្សនេះបាននិយាយថា នៅក្នុងរដ្ឋរ៉ាឃីន ដែលមានអ្នកកាន់សាសនាមូស្លីមរ៉ូហ៊ីងយ៉ាជាង១២៥ពាន់នាក់ និងមូស្លីមផ្សេងៗទៀតត្រូវបានខ្ចាត់ខ្ចាយទាំងបង្ខំបដិសេធមិនទទួល យកជំនួយមនុស្សធម៌ និងមិនអាចវិលត្រឡប់ទៅផ្ទះពួកគេវិញ។
នៅក្នុងរបាយការណ៍ដដែលនោះបានលើកឡើងថាយ៉ាងហោចណាស់មនុស្សចំនួន ១៨០នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចដោយហិង្សារវាង ពុទ្ធសាសនិក និងមូស្លីមនៅរដ្ឋរ៉ាឃីនចាប់តាំងពីខែមិថុនា។ នេះបើយោងតាមចំនួនផ្លូវការប៉ុន្តែក្រុមឃ្លាំមើលសិទ្ធិមនុស្សជឿ ថា តួលេខពិតប្រាកដអាចនឹងមានចំនួនខ្ពស់ជាងនេះ។
នៅក្នុងរបាយការណ៍មួយដែលផ្អែកលើបទសម្ភាសជាង១០០ក្រុមឃ្លាំមើល សិទ្ធិមនុស្សបាននិយាយថា ខ្លួនបានរកឃើញភ័ស្តុតាងនៃតំបន់មហាសោកនាដកម្មបួនកន្លែងនៅរដ្ឋ រ៉ាឃីនដោយបានចោទប្រកាន់កម្លាំងសន្តិសុខថា បានព្យាយាមបំផ្លាញភ័ស្តុតាងឧក្រិដ្ឋកម្មចោល។
អ្នកកាន់សាសនាមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់បានភៀសខ្លួនពី ប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីខែមិថុនាតាមទូកដ៏គ្រោះថ្នាក់ដែលភាគ ច្រើនឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី។ ប្រទេសមីយ៉ាន់ម៉ាយល់ឃើញថា ពលរដ្ឋដែលជារ៉ូហ៊ីងយ៉ា៨០០ពាន់នាក់របស់ខ្លួនគឺជាជនអន្តោប្រវេសន៍ បង់ក្លាដែសខុសច្បាប់។
អ្នកកាន់សាសនាមូស្លីមផ្សេងទៀតក៏ជាគោលដៅក្នុងអំពើហិង្សាកាល ពីខែមុននៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាដែលមនុស្សយ៉ាងហោចណាស់៤៣ នាក់ត្រូវបានសម្លាប់។
ទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលមីយ៉ាន់ម៉ានៅពុំទាន់មានប្រតិកម្ម ភ្លាមៗឆ្លើយតបទៅនឹងការលើកឡើងរបស់របាយការណ៍អង្គការឃ្លាំមើល សិទ្ធិមនុស្សនៅឡើយទេកាលពីថ្ងៃម្សិលម៉ិញ៕ប្រភពពី ភ្នំពេញប៉ុស្តិ៍