ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ(KCNA)របស់ទីក្រុងព្យុងយ៉ាងបាន ផ្សាយថា៖«នៅពេលកូរ៉េខាងជើងមានអារម្មណ៍ចាំបាច់វាយប្រហារលើ អាមេរិក ខ្លួននឹងមិនពឹងផ្អែកលើសកម្មភាពដូចជាភេរវកម្មដែលមានទោសដោយ លាក់លៀមនោះទេ»។
Word Net Daily ជាគេហទំព័រអាមេរិកប្រឆាំងមួយដែលចេញផ្សាយព័ត៌មាននិងអត្ថាធិប្បាយ ពីទស្សនៈជំទាស់បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃពុធដោយបានអះអាង ថា កូរ៉េខាងជើងប្រហែលជាជាប់ពាក់ព័ន្ធនឹងការវាយប្រហារកាលពីថ្ងៃ ចន្ទដែលបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និងរបួស១៨០នាក់។
គេហទំព័រដដែលលើកឡើងថា៖«ការបំផ្ទុះគ្រាប់បែកលើកីឡាម៉ារ៉ាតុង បូស្តុនបានធ្វើឲ្យកើនឡើងនូវសំណួរជាច្រើនក្នុងចំណោមអ្នកវិភាគ ដែលទីក្រុងព្យុងយ៉ាងហាក់ដូចជាផ្នែកខ្លះនៃភេរវកម្មពីអតីតកាលបាន ប្រើអ្នកតំណាងឲ្យធ្វើការវាយប្រហារ។ ចំណុចនេះកើតឡើងចំពេលភាពតាន់តឹងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក»។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើងផ្សាយថា ការអះអាងរបស់គេហទំព័រ WND គឺជាការឃោសនាខុសដែលមិនសមនឹងកត់សម្គាល់ឡើយ។
ទីភ្នាក់ងារនេះបានបដិសេធថា មិនមានជាប់ពាក់ព័ន្ធណាមួយរវាងទីក្រុងព្យុងយ៉ាង និងក្រុមអាល់កៃដាឡើយ និងបានចោទប្រកាន់គេហទំព័រដ៏ចម្រូងចម្រាសនោះថាជាការប្រឌិតរឿង អាក្រក់ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់កូរ៉េខាងជើង។
កូរ៉េខាងជើងបានគំរាមធ្វើសង្គ្រាមមីស៊ីល និងនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកយ៉ាងខ្លាំងនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះដោយសារ តែខឹងសម្បានឹងពិន័យទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលដាក់លើ ខ្លួនបន្ទាប់ពីធ្វើតេស្តនុយក្លេអ៊ែរនិងសមយុទ្ធរួមរវាងកូរ៉េ ខាងត្បូង-សហរដ្ឋអាមេរិក៕ប្រភពពី ភ្នំពេញប៉ុស្តិ៍