មូលហេតុ១៤យ៉ាងធ្វើឲ្យស្ត្រីរួមរ័កមិនបានស្រួលហើយឈឺចាប់ប្រដាប់ភេទ
សិច គឺជាសកម្មភាពដ៏ស្រើបស្រាលបំផុតក្នុងលោក។ ដូច្នេះហើយទើបស្ត្រីមួយចំនួនតែងតែងភ័យព្រួយ នៅពេលដែលខ្លួនមិនបានឡើងដល់ឋានសុខស្រណុកស្រួល ហើយបែរជារងនូវការឈឺចាប់ដោយសារតែការរួមភេទទៅវិញ។ វេជ្ជបណ្ឌិត ដេបូរ៉ាស ខ័រឌី អ្នកជំនាញព្យាបាលជំងឺផ្លូវភេទបានរៀបរាប់ពីកត្តាដែលនាំឲ្យឈឺ ចាប់ខណៈដែលកំពុងឡើងឋានសួគ៌ជាមួយដៃគូ។ អាវុធដៃគូធំពេក : ជួនកាលលិង្គរបស់បុរសធំពេក រហូតដល់ស្ត្រីមានអារម្មណ៍ថាសឹងរហែកទ្វារមាសរាល់ពេលស៊កបញ្ចូល ម្ដងៗ។ ក្នុងករណីនេះ អ្នកទាំងពីរទាមទារការបបោសអង្អែលបញ្ឆេះភ្លើងតណ្ហាឲ្យបានយូរ បន្តិច ដើម្បីឲ្យល្អាងនារីផ្សើមដោយទឹករំអិលជោកជាំ និងបើកចំហកាន់តែធំ ស្វាគមន៍ស្តេចនាគរាជ។ស្លៀកខោរឹបតឹង : ស្ត្រីជាច្រើននិយមស្លៀកខោតឹងណែនក្ដន់ ដោយមិនដឹងថាវាអាចត្បៀតបបូរនៅច្រកទ្វារល្អាង។ សូមទុកខោរឹបៗនោះមួយអន្លើសិន ហើយព្យាបាលប្រដាប់របស់ខ្លួនដោយការលាបប្រេងធម្មជាតិមានវីតាមីន E ប្រេងផ្លែអូលីវ ឬប្រេងដូង ២ដងក្នុងមួយថ្ងៃ។
ទាសករ របស់កុំព្យូទ័រ : ការអង្គុយធ្វើការរាប់ម៉ោងអាចធ្វើឲ្យឈឺសាច់ដុំត្រគាកកាត់បន្ថយ លំហូរឈាមទៅកាន់យោនី និងធ្វើឲ្យរលាកសរសៃប្រសាទលើថ្ងាសក្រោម។ ជារៀងរាល់២០នាទីម្ដង ស្ត្រីគួរក្រោកឈរ ដើរ ពត់ខ្លួនប្រាណ ដើរទៅញ៉ាំទឹក ឬទៅបន្ទប់ទឹកជាដើម។
កូនរោមទើបនឹងដុះ : ស្ត្រីភាគច្រើនចូលចិត្តឲ្យបុរសកោររោមជុំវិញលិង្គប៉ុន្តែជួនកាល នៅពេលដែលកូនរោមទើបនឹងដុះថ្មីៗ វាអាចធ្វើឲ្យដាច់រលាត់សាច់ខ្ចីនៅមាត់ល្អាងរបស់នាងពេល ប្រតិបត្តិការដោយការត្រដុះ ឬស៊កបញ្ចូល។ ស្ត្រីអាចសាកល្បងប្រើប្រេងម៉ាស្សា ឬប្រេងបន្ទន់រោមក្រោយកោរ លាបឲ្យបុរសជាដៃគូ។
ទ្វារមាសខ្វះប្រេងរំអិល : នៅពេលដែលយោនីស្ងួត ការរួមភេទច្បាស់ជាឈឺចាប់មិនខាន។ ដូច្នេះដៃគូគួរតែបញ្ឆេះភ្លើងតណ្ហាដោយការបបោសអង្អែលឲ្យយូរ បន្តិច ដើម្បីឲ្យនាងចេញទឹករំអិលច្រើន។ បើអ្នកគ្មានពេលវេលាច្រើនទេ ចូរកុំភ្លេចទិញទឹករំអិលត្រៀមទុកផង។
អារម្មណ៍ តានតឹង : យោនីរបស់ស្ត្រីមានរំញោចទៅតាមកត្តាអារម្មណ៍ណាស់។ ប្រសិនបើស្ត្រីមមាញឹកនឹងការងារ ឬមានរោគស្ត្រេសនោះ ល្អាងរបស់នាងក៏រួញ ស្ងួត មិនអនុគ្រោះដល់ការរួមភេទឲ្យបានស្រណុកស្រួលដែរ។ ក្នុងករណីនេះ មុននឹងរួមភេទ ដៃគូគួរតែសម្រាកបន្តិច ដោយការកាន់ដៃគ្នាដើរ ម៉ាស្សាឲ្យគ្នា ឬប្រឡែងគ្នាលើគ្រែ មុននឹងចាប់ផ្ដើមវាយប្រហារសន្សឹមៗ។
ញ៉ាំអាហារឆ្អែត : កាលណាក្រពះពោះវៀនញាត់ណែនដោយអាហារ វានឹងធ្វើឲ្យធ្ងន់ដល់សាច់ដុំត្រគាក ដូច្នេះហើយការរួមភេទក៏មិនមានអារម្មណ៍រោលរាលពេញលេញដែរ។ អ្នកគួរទទួលទានបន្លែ និងហាត់ប្រាណឲ្យបានច្រើនដើម្បីសម្រួលដល់ប្រព័ន្ធរំលាយអាហារ។
ញ៉ាំ គ្រឿងស្រវឹង កាហ្វេ ឬគ្រឿងហឹរច្រើនពេក : អាហារប្រភេទនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ចង់លេចនោមពេលកំពុង បើកយុទ្ធនាការក្ដៅគគុក។ គួរចូលបន្ទប់ទឹកឲ្យស្រេចបាច់ ប្រសិនបើចង់សម្រេចកិច្ចការលើគ្រែឲ្យដល់ត្រើយ។
អាការៈមុន មករដូវ : ស្បូនរបស់ស្ត្រីអាចហើមមុនពេលធ្លាក់ឈាមរដូវ ដូច្នេះរាល់ចលនាស៊កដកចេញដកចូលនៃលិង្គ អាចបង្កការឈឺចាប់ដល់កស្បូន។ ក្នុងអំឡុងពេលនេះ ចូរសាកល្បងក្បាច់ជិះសេះ ឬស្រីនៅពីលើ ដើម្បីឲ្យស្ត្រីងាយស្រួលក្នុងការបញ្ជាចលនា និងជ្រើសរើសមុំវាយប្រហារដោយខ្លួនឯង។
អាកាសធាតុត្រជាក់ ប្រេះស្បែក : ខ្យល់ត្រជាក់មិនត្រឹមតែធ្វើឲ្យដៃ និងស្បែករាងកាយរបស់អ្នកប្រេះស្ងួតនោះទេ សូម្បីតែបរិវេណអាថ៌កំបាំងក៏មិនខុសគ្នាដែរ។ ចូរប្រើប្រេងប្រភេទខាងលើលាប១ថ្ងៃ២ដងដើម្បីផ្ដល់សំណើមដល់ វត្ថុមានតម្លៃកេរ្តិ៍ម្ដាយចែកឲ្យរបស់អ្នក។
ភាពបាក់កម្លាំង : នៅពេលដែលអ្នកនឿយហត់ដោយសារធ្វើចលនារត់ ដើរ ឬប្រតិបត្តិកិច្ចការធ្ងន់ៗ អ្នកប្រាកដជាមិនងាយសម្រេចបំណងឡើងដល់ឋានសួគ៌នោះទេ។ ចូរព្យាបាលរាងកាយដោយការពត់ខ្លួន ម៉ាស្សា ស្អំទឹកកក ឬស្ទីម ដើម្បីទទួលបានកម្លាំងកំហែងជាថ្មី។
ការប៉ះពាល់ជីស្ប៉ត ខ្លាំងពេក : ជាការពិតណាស់ ជីស្ប៉តគឺជាចំណុចស្រៀវស្រើបបំផុតរបស់ស្ត្រី ប៉ុន្តែបើបុរសប៉ះ ឬត្រដុះវាខ្លាំងពេកនាងមិនស្រណុកស្រួល ទេ តែបែរជាចង់លេចនោមទៅវិញ។
ការរានព្រៃតំបន់ត្រីកោណ : ស្ត្រីខ្លះនិយមបក ឬកោររោមនៅម្ដុំអាថ៌កំបាំង ដែលជួនកាលក្រែមសម្រាប់ជម្រុះរោមទាំងនោះ អាចធ្វើឲ្យស្បែករមាស់កន្តួល។ បើច្រកទ្វារមានបញ្ហាហើយ កុំថាអាវុធល្អ ឬក្បាច់ពិសេសប៉ុនណា ក៏មិនអាចជួយឲ្យនាងឡើងដល់ឋានសួគ៌ដែរ។
ប្រតិកម្មអាហារ ឬវត្ថុផ្សេង : ប្រដាប់ភេទរបស់អ្នកក៏អាចរងឥទ្ធិពលពីការញ៉ាំអាហារឬការប៉ះពាល់ របស់កខ្វក់ផ្ដេសផ្ដាសដែរ។ បើអ្នកមានអាការៈក្រហាយ ហើម ឬរមាស់ទ្រាំមិនបាន សូមប្រញាប់ទៅរកគ្រូពេទ្យជំនាញភ្លាម៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍