ប្រធានណាតូ ទស្សនកិច្ចតំបន់ ព្រំដែន ឧបទ្វីបកូរ៉េ ខណៈភាពតានតឹង កាន់តែខ្លាំង

សេអ៊ូលៈ ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិច ខាងជើង ដែលហៅកាត់ថា ណាតូ បានបំពេញដំណើរទស្សនកិច្ច ទៅកាន់តំបន់ព្រំដែនត្រួតស៊ីគ្នា របស់ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ស្រប ពេលដែលភាពតានតឹងបានកើតមានឡើងនៅតាមបន្ទាត់ព្រំដែន ដែលបង្កឡើងដោយសារតែបញ្ហាគ្រាប់មីស៊ីល  និងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
គេហទំព័រព័ត៌មាន Yonhap News ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ បានឲ្យដឹងថា អគ្គលេខាធិការរបស់អង្គ ការណាតូ លោក Anders Fogh Rasmussen បានបំពេញដំណើរទស្សនកិច្ចនៅក្នុងភូមិ Panmunjom ដែលជា តំបន់អាព្យាក្រឹត ខណៈដែលប្រទេសកូរ៉េខាងជើង នៅតែបន្តបញ្ចូនគ្រាប់មីស៊ីលរបស់ខ្លួនផ្សេងទៀត ទៅកាន់តំបន់ បាញ់សាកល្បង នេះអាចជាសកម្មភាពមួយដុតបញ្ឆេះបញ្ហា ដែលកំពុងមានស្រាប់ ឲ្យកាន់តែតានតឹងខ្លាំងឡើងថែមទៀត នៅក្នុងឧបទ្វីបកូរ៉េ៕
ប្រភព ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About