បើនិយាយអំពីជម្ងឺផ្ដាសាយបក្សី ប្រជាពលរដ្ឋខ្មែរពិតជាមិនទាន់ភ្លេចនៅឡើយទេ ចំពោះការខាតបង់ជាច្រើន និងសម្លាប់មនុស្សជាច្រើនរយនាក់។ ជាអាទិ នៅលើពិភពលោកគិតចាប់ពីឆ្នាំ២០០៣មក មានករណីផ្ដាសាយបក្សីសរុបទាំងអស់៦១៦ ដែលបញ្ជាក់ដោយមន្រ្តីពិសោធន៍ និងក្នុងនោះមាន៣៦៥នាក់បានស្លាប់។ នៅដើមឆ្នាំ២០១៣រហូតមកដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣នេះ មាន៦ករណីហើយ។
ជម្ងឺផ្ដាសាយបក្សី H5N1 គឺជាជម្ងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាល វាអាចចម្លងពីបក្សីទៅមនុស្ស។ ជម្ងឺផ្ដាសាយលើមនុស្សជាជម្ងឺធ្ងន់ធ្ងរ ដែលតំរូវឲ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យ។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែបើវាផ្លាស់ប្ដូរ វាអាចរាលដាល ដូចនឹងជម្ងឺផ្ដាសាយតាមរដូវកាល។ ដូច្នេះការរកឃើញករណីទាន់ពេលវេលាមានសារៈសំខាន់បំផុត។
ថ្មីៗនេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ អំពីការរកឃើញករណីថ្មីចំនួន៦ហើយ ដែលត្រូវបានអះអាងបញ្ជាក់ថាវិជ្ជមានវិរុសផ្ដាសាយបក្សី H5N1 ក្នុងដើមឆ្នាំ២០១៣នេះ។ សេចក្ដីថ្លែងការណ៍បានលើកឡើងដូចតទៅ៖
ករណីទី៤ កើតលើកុមារីអាយុ១៧ខែម្នាក់ ដែលមានទីលំនៅក្នុងភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជាក់ដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣ ថាមានជម្ងឺផ្តាសាយបក្សី H5N1។ កុមារីនេះចាប់ផ្តើមឈឺនៅថ្ងៃទី១៣ ខែមករា ដោយមានគ្រុនក្ដៅ ក្អក ហូរសំបោរនិងក្អួត។ កុមារីបានទទួលការព្យាបាលដំបូងនៅពេទ្យឯកជន ប៉ុន្តែគ្មានប្រសិទ្ធភាព បន្ទាប់មកត្រូវបានដាក់ឲ្យសំរាកមន្ទីពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ដោយមានគ្រុនក្ដៅ ក្អក សន្លឹមនិងហត់។ ទោះបីជាមានការជួយសង្រ្គោះយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ក៏ដោយ ក៏កុមារីនេះបានបាត់បង់ជីវិត នៅថ្ងៃទី២៨ ខែមករា។ មានភស្តុតាងបង្ហាញថា មានបសុបក្សី ឈឺឬងាប់ នៅក្នុងភូមិ និងកុមារីនេះបានប៉ះពាល់ជាមួយសត្វមាន់ដែលឈឺឬងាប់ និងចំអិនធ្វើអាហារមុនថ្ងៃចាប់ផ្ដើមឈឺ។
ករណីទី៥ កើតមានលើ កុមារី អាយុ៩ឆ្នាំម្នាក់ ដែលមានទីលំនៅក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានបញ្ជាក់ដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ថាមានជម្ងឺផ្ដាសាយបក្សី H5N1។ អ្នកជម្ងឺបានចាប់ផ្ដើមឈឺ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ ដោយមានគ្រុនក្ដៅ និងក្អក។ កុមារីបានទទួលការព្យាបាលដំបូងនៅពេទ្យឯកជន ប៉ុន្តែគ្មានប្រសិទ្ធភាព បន្ទាប់មកត្រូវបានដាក់ឲ្យសំរាកមន្ទីពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ដោយមានគ្រុនក្ដៅ ក្អក សន្លឹមនិងហត់។ ទោះបីជាមានការជួយសង្រ្គោះយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ក៏ដោយ ក៏កុមារីនេះបានស្លាប់ នៅថ្ងៃទី២៨ ខែមករា។ មានភស្តុតាងបង្ហាញថា មានបសុបក្សី ឈឺឬងាប់ នៅក្នុងភូមិ។ កុមារីនេះជាករណីទី២៦ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលឆ្លងជម្ងឺផ្ដាសាយបក្សី និងមនុស្សទី៥ ក្នុងឆ្នាំនេះ និងជាករណីទី២៣ ដែលស្លាប់ដោយសារជម្ងឺនេះ។ ១៧ករណីក្នុងចំណោមករណីផ្ដាសាយបក្សីទាំង២៦ ដែលកើតមានឡើងនៅព្រះរាជាណាចក្រកម្ពុជា កើតលើកុមារអាយុក្រោម១៤ឆ្នាំ និង១៧ករណីក្នុងចំណោមករណីផ្តាសាយបក្សីទាំង២៦ ជានារី។
ករណីទី៦ កើតលើ កុមារី អាយុ៥ឆ្នាំម្នាក់ ដែលមានទីលំនៅក្នុងភូមិអាងក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានបញ្ជាក់ដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ ថាមានជម្ងឺផ្ដាសាយបក្សីH5N1។ អ្នកជម្ងឺបានចាប់ផ្ដើមឈឺ នៅថ្ងៃទី២៥ ខែមករា ដោយមានគ្រុនក្ដៅ ក្អក និងក្អួត។ កុមារីបានទទួលការព្យាបាលដំបូងនៅពេទ្យឯកជន ប៉ុន្តែគ្មានប្រសិទ្ធភាព បន្ទាប់មកត្រូវបានដាក់ឲ្យសំរាកនៅមន្ទីពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ដោយមានគ្រុនក្ដៅ ក្អក និងហត់។ ទោះបីជាមានការជួយសង្រ្គោះយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូ ពេទ្យក៏ដោយ ក៏កុមារីនេះបានបាត់បង់ជីវិត នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣។ មានភស្តុតាងបង្ហាញថា មានបសុបក្សីឈឺឬងាប់ នៅក្នុងភូមិ និងកុមារីនេះបានប៉ះពាល់ជាមួយសត្វមាន់ដែលឈឺនិងងាប់ មុនថ្ងៃចាប់ផ្ដើមឈឺ។ កុមារីនេះជាករណីទី២៧ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលឆ្លងជម្ងឺផ្ដាសាយបក្សី និងមនុស្សទី៦ ក្នុងឆ្នាំនេះ និងជាករណីទី២៤ ដែលស្លាប់ដោយសារជម្ងឺនេះ។ ១៨ករណីក្នុងចំណោមករណីផ្ដាសាយបក្សីទាំង២៧ ដែលកើតមានឡើងនៅព្រះជាណាចក្រកម្ពុជា កើតលើកុមារអាយុក្រោម១៤ឆ្នាំ និង១៨ករណីក្នុងចំណោមករណីផ្តាសាយបក្សីទាំង២៧ ជានារី។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា ”ជម្ងឺផ្ដាសាយH5N1នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ កម្ពុជា។ នេះជាករណីផ្ដាសាយបក្សីទី៦ ដែលកើតមានលើមនុស្សក្នុងដើមឆ្នាំនេះ ហើយកុមារនៅតែមានភាពងាយរងគ្រោះច្រើន និងជម្ងឺនៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាជនយើង។ ខ្ញុំសូមរំលឹក ឪពុកម្ដាយ និងអ្នកថែទាំកុមារទាំអស់ ត្រូវដាក់កុមារនៅឲ្យឆ្ងាយពីសត្វបក្សីឈឺឬងាប់ និងព្យាយាមឲ្យកុមារលេងឲ្យឆ្ងាយពីកន្លែងមានសត្វបក្សី និងលាងដៃឲ្យបានញឹកញាប់។ ប្រសិនបើពួកគេមានដង្ហើមញាប់ ឬពិបាកដកដង្ហើម ត្រូវនាំកុមារទៅរកការព្យាបាលជាបន្ទាន់នៅគ្រឹះស្ថានសុខាភិបាល ដែលនៅជិតផ្ទះរបស់លោកអ្នកបំផុត ហើយត្រូវប្រាប់មន្រ្តីសុខាភិបាល អំពីប្រវត្តប៉ះពាល់ជាមួយសត្វបក្សីឈឺឬងាប់។”
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ក្នុងការឆ្លើយតបទៅនឹងការរាតត្បាតនៃជម្ងឺ កំពុងអង្កេតស្រាវជ្រាវដល់ទីកន្លែងកើតហេតុនៅឯមូលដ្ឋាន និងមន្ទីពេទ្យ ដើម្បីស្វែរកអ្នកប៉ះពាល់ជិតស្និតជាមួយកុមារីនេះ និងភាពដែលអាចមានទំនាក់ទំនងគ្នាផ្នែកអេពីដេមីសាស្រ្តក្នុងចំណោមករណី ទាំង៦ ដែលកើតក្នុងដើមឆ្នាំនេះ និងចាប់ផ្ដើមផ្ដល់ឳសថបង្ការដែលចាំបាច់។ ជាបន្ថែម យុទ្ធនាការអប់រំសុខភាពសាធារណៈកំពុងត្រូវបានដំណើរការអនុវត្ត នៅភូមិដើម្បីជំរាបជូនដល់សមាជិកក្រុមគ្រួសារ នូវរបៀបបង្ការការចម្លងជម្ងឺផ្តាសាយបក្សី។ សារអប់រំរបស់រាជរដ្ឋាភិបាលរួមមាន៖ -លាងដៃ ឲ្យបានញឹកញាប់ ដាក់កុមារនៅឲ្យឆ្ងាយពីបក្សី ដាក់សត្វបក្សីនៅឲ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគ សត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសំរាប់បរិភោគ ត្រូវចំអិនឲ្យឆ្អិនល្អ។