បន្ទាយមានជ័យៈ ក្រោយពីបុណ្យ ចូលឆ្នាំប្រពៃណី ជាតិខ្មែរ បានកន្លងផុតទៅ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់១៩ ខែមេសា ឆ្នាំ ២០១៣ គេសង្កេតឃើញ មានពលរដ្ឋខ្មែររាប់ពាន់នាក់ បានធ្វើដំណើរ ពីតាម បណ្តាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលមកទឹកដី ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការឆ្លងដែន ទៅរកការ ងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ តាម ច្រករបៀងខុសច្បាប់ ក្នុងស្រុកអូរជ្រៅ មានច្រកទំនប់ដាច់ ច្រកសិលា ខ្មែរ ច្រកអូរបីជាន់ ស្រុកថ្មពួក តាមច្រកបឹងត្រកួន ច្រកអូរសាយ ច្រកតាមាំង ច្រកមហោស្រប ស្រុកម៉ាឡៃ តាមច្រកម៉ាឡៃ ច្រកបឹងបេង ច្រកចំបក់ ច្រកអូរសំព័រ ច្រកខាងជើងច្រក៩៣ ច្រកព្រំប្រទល់ ភូមិថ្មី និងភូមិបឹងរាំង ក្នុងឃុំអូរស្រឡៅ និងច្រករបៀងជាច្រើន ក្នុងក្រុងប៉ោយប៉ែត ។ដោយឡែក សមត្ថកិច្ច ឈរជើង តាមបន្ទាត់ព្រំដែន រួមមាន នគរបាលការពារព្រំដែន កម្លាំងយោធាសឹករង គ្មានវិធានការ ទប់ស្កាត់ ទាល់តែសោះ ទំនងជាកំពុង សប្បាយ ជាមួយគំនរប្រាក់ ដែលពួកមេខ្យល់ សែនព្រេន ឲ្យទេដឹង ទើបគ្មានការបង្ក្រាបបែបនេះ ?
ពលករម្នាក់ៗ អាចឆ្លងដែន តាមច្រករបៀងទៅថៃ ត្រូវចំណាយប្រាក់អស់រាប់ពាន់បាត ឲ្យទៅមេខ្យល់ ដូច្នេះ មេខ្យល់ បើមិនចែកសមត្ថកិច្ច តាមច្រក របៀងនីមួយៗ ធ្វើម៉េចគេឲ្យឆ្លងកាត់ ?
ទន្ទឹមគ្នា នៃការឆ្លងដែន របស់ពលរដ្ឋខ្មែរ យ៉ាងភ្លូកទឹកភ្លូកដី ដើម្បីរកការធ្វើ នៅប្រទេសថៃនេះ លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៣ ថា ក្រោមការបញ្ជា ផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ រត្ន័ ស៊្រាង មេបញ្ជាការរង អ.ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំង ចុះស្រាវជ្រាវបង្ក្រាប និងទប់ស្កាត់ឃាត់បាន ពលករប្រុស-ស្រី ចំនួន១១ នាក់ ខណៈរង់ចាំមេខ្យល់មកទទួល ស្របពេលពួកគេ ១០ នាក់ឆ្លងដែនទៅមុនបាត់ ។ ពួកគាត់ ភាគច្រើន មានស្រុកកំណើត នៅខេត្តកំពង់ធំ ខេត្តសៀម រាប បានចូលមកទឹកដី ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ កាលពីវេលាម៉ោង ៣ និង ៤៥នាទី ល្ងាចថ្ងៃទី១៨ ខែមេសា ត្រូវកម្លាំងរបស់លោក ឃាត់ យកមកសួរនាំ និងអប់រំ ពីផលប៉ះពាល់ ឲ្យពួកគាត់ងាកទៅរក ការឆ្លងដែនស្របច្បាប់វិញ ទើបមានសុវត្ថិភាព រួចបញ្ជូនពួកគាត់ ទៅស្រុក កំណើតវិញ ។
នៅចំពោះមុខ សមត្ថកិច្ចសួរនាំ ពលករទាំងនោះបានឆ្លើយថា ពួកគាត់ឆ្លងដែននេះ ក្នុងម្នាក់ត្រូវបង់ប្រាក់ ឲ្យគេមុន ៣.០០០បាត ឲ្យទៅមេខ្យល់ ហើយឆ្លងដែន តាមច្រករបៀងមួយកន្លែង ខាងលិចកាស៊ីណូ ហូវ៉ា ហ្គេនធីង (បច្ចុប្បន្នកាស៊ីណូហ្គោលឌិន) ក្បែរសៃវៀនជល់មាន់ខុស ច្បាប់របស់ លោក កុក មីន ដែលកំពុង ដំណើរការ យ៉ាងគគ្រឹកគគ្រេង ជ្រកក្រោមស្លាកយីហោ កាស៊ីណូ យ៉ាងសុខសាន្តរាប់ខែ រាប់ឆ្នាំ គ្មាន សមត្ថកិច្ចណា ហ៊ានចុះបង្ក្រាបឡើយ ។
អាជ្ញាធរមូលដ្ឋាន ពិសេស អាជ្ញាធរខេត្តបន្ទាយមានជ័យ កម្លាំងប្រដាប់អាវុធពាក់ពន្ធ័ គួរមានវិធានការ ទប់ស្កាត់ផង។ បើនៅតែបណ្តោយ ឲ្យពលរដ្ឋ ខ្មែរសម្រុកឆ្លងដែន ដោយខុសច្បាប់តាមព្រំដែនបែបនេះ ពេល មានបញ្ហាកើតឡើង នរណាជាអ្នកទទួលខុសត្រូវ ? ឃើញជាក់ស្តែងហើយ កន្លងមក មាន ប្រជាពលរដ្ឋខ្មែរ ជាច្រើន ត្រូវបានគេវាយធ្វើបាប ធ្វើទារុណកម្ម លើរូបរាងកាយ ដូចសត្វធាតុ ខ្លះត្រូវជាប់គុក ខ្លះត្រូវគេវាយ និងបាញ់សម្លាប់ ជាហូរហែរ តើនៅត្រង់ណាទៅ ដែលគេហៅថា គោនយោបាយភូមិឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ?
តើឆ្នាំណាទៅ ទើបអស់បទល្មើសឆ្លងដែនខុសច្បាប់ ? បើសព្វថ្ងៃនេះ បទល្មើសឆ្លងដែនខុសច្បាប់ គឺនគរបាល និងទាហានព្រំដែន ជាអ្នកបង្កើត អញ្ជឹងនោះ ៕ ដោយដើមអម្ពិល