ឪពុកឥណ្ឌាដ៏អស់សង្ឃឹមម្នាក់ ដែលក្បាលកូនរបស់គាត់រីកប៉ុនល្អី បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា លោកបន់ស្រន់អោយមានអព្ភូតហេតុដើម្បីជួយសង្គ្រោះជីវិតកូនស្រីរបស់ គាត់។
រូណា បេហ្គូម អាយុ១៨ខែ បានកើតជំងឺhydrocephalusដែលបណ្តាលអោយទឹកផ្តុំក្នុងខួរក្បាលកាន់តែ កើនច្រើនឡើង។នាងបានកើតជម្ងឺនេះនៅពេលតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីកើតនៅក្នុងរដ្ឋទ្រីពូរ៉ានៅឥណ្ឌាភាគឦសាន។
ជម្ងឺដែលអាចអោយស្លាប់នេះបណ្តាលអោយក្បាលរបស់រូណារីក៩១សង្ទីម៉ែត្រ ដោយទឹកសង្កត់លើខួរក្បាលរបស់នាង។
ឪពុករបស់នាង អាយុ១៨ឆ្នាំ ដែលស្ថិតក្នុងជីវភាពក្រីក្រ បានប្រាប់អ្នកសារព័ត៌មានថា លោកបន់ស្រន់អោយមានអព្ភូតហេតុមួយដែលនឹងជួយសង្គ្រោះជីវិតកូនរបស់ ខ្លួន។
បុរសដែលជាកម្មកររោងចក្រឥដ្ឋរូបនេះបាននិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃខ្លួនឃើញក្បាលកូនរបស់ខ្លួនកាន់តែរីកធំឡើង បន្ទាប់ពីនាងបានកើតមក។
ពួកគ្រូពេទ្យបានប្រាប់គាត់អោយនាំ កូនទៅរកគ្រូពេទ្យឯកទេសនៅទីក្រុងធំៗ តែគាត់រកប្រាក់បានតែ១៥០រូពី(២,៧៥ដុល្លារ)ក្នុងមួយថ្ងៃនៅក្នុង រោងចក្រឥដ្ឋ៕ប្រភពពី CEN
ឪពុកវ័យក្មេងនិយាយថាខ្លួនពិបាកមើលឃើញកូនក្នុងក្តីឈឺចាប់ និងបន់ស្រន់សុំអព្ភូតហេតុ
រូណា បេហ្គូម កើតក្នុងគ្រួសារក្រីក្រមួយនៅឥណ្ឌាឦសាន