យូអិន ខកចិត្តយ៉ាងខ្លាំង ចំពោះការបរាជ័យ កិច្ចព្រមព្រៀង ពាណិជ្ជកម្មអាវុធ
យូអិន៖ យោងតាម ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ដែលបានដកស្រង់ សម្តីរបស់លោក បាន គីមូន អគ្គលេខា ធិការ យូអិន ថា លោកមានការខកចិត្ត យ៉ាងខ្លាំង ចំពោះការ បរាជ័យ នៃសន្និសីទ របស់យូអិន ស្តីពីការអនុម័ត នូវកិច្ចសន្យា ដែលធ្វើឲ្យមានរបៀប រៀបរយនៃការធ្វើពាណិជ្ជកម្ម អាវុធជាអន្តរជាតិ ជាមួយនឹងទឹកប្រាក់ រាប់ពាន់ លាន ដុល្លារ។
អ្នកនាំពាក្យរបស់លោក បាន គីមូន បានចេញរបាយការណ៍មួយ ដែលមានន័យថា “លោក បាន គីមូន មានការ ខកចិត្ត យ៉ាងខ្លាំង ចំពោះការបរាជ័យ នៃសន្និសីទយូអិន ចុងក្រោយនេះ លើកិច្ចពិភាក្សា ទៅលើ ពាណិជ្ជកម្ម អាវុធ ដែលឈានទៅរកការចុះ កិច្ចព្រមព្រៀង លើកិច្ចសន្យានេះ”។ ប្រភពដដែលបាន បន្តទៀតថា “កិច្ចព្រម ព្រៀងនេះ បានឈានជិតដល់ ភាពជោគជ័យ និងអគុណ ចំពោះការខិតខំ ធ្វើការ និងការសម្រុះ សម្រួលគ្នា នៃរដ្ឋជាសមាជិក”។
លោក បាន គីមូន បាននិយាយ ដោយការខកចិត្តយ៉ាងខ្លាំង កាលពីម្សិលមិញ ក្នុង សន្និសីទ យូអិន ស្តីពីបញ្ហា អ៊ីរ៉ង់,កូរ៉េខាងជើង, និងស៊ីរី ព្រមទាំងការបរាជ័យនូវការ អនុម័ត កិច្ចព្រមព្រៀងបន្ថែមទៀត ដោយប្រការទាំង នេះតម្រូវឲ្យមានការ យល់ស្របពី សំណាក់រដ្ឋជាសមាជិកយូអិន ទាំង១៩៣ នោះ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងអាវុធចុងក្រោយ បានពិភាក្សាបញ្ចប់ កាលពីខែកក្កដា ដោយសារតែគ្មាន ការយល់ ស្រប ពីសហរដ្ឋអាមេរិក ព្រោះថាមហានេះបាន អះអាងថា វាត្រូវការពេលវេលា សម្របសម្រួល បន្ថែមទៀត៕ដើមអម្ពិល