យូអិន យល់ព្រម ចេញទ័ពធ្វើ អន្តរាគមន៍នៅ កុងហ្គោ

យូអិន យល់ព្រម ចេញទ័ពធ្វើ អន្តរាគមន៍នៅ កុងហ្គោ

យូអិន៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០១៣ នេះថា ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានសម្រេច ជាឯកច្ឆន្ច ក្នុងការបញ្ជូន កងកម្លាំងអន្តរាគមន៍ ដែល មានគ្មានពេលកំណត់ មួយក្រុមទៅធ្វើ ប្រតិបត្តិការនៅ តំបន់ជម្លោះ ភាគខាងកើត សាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោហើយ។

ទោះបីជាយ៉ាងណាក៏ដោយ នេះជាការសម្រេចលើកដំបូងមួយដែល ធ្វើឡើងចំពោះ ប្រទេសអាហ្វ្រិក មួយនេះ ដែល កងកម្លាំង ២.៥០០នាក់នឹងត្រូវ បញ្ជូនទៅកាន់ភាគខាង កើតប្រទេស បន្ទាប់ពីក្រុម ឧទ្ទាម និងរដ្ឋាភិបាល បានប្រយុទ្ធគ្នាយ៉ាង ក្តៅគគុកនៅ តំបន់ដែលសម្បូរ ទៅដោយភោគទ្រព្យ ធម្មជាតិ។ ជាងនេះទៅទៀត កងកម្លាំង នឹង ត្រូវ ដាក់នៅទីនោះដោយគ្មាន ដែនកំណត់ រហូតដល់ រយៈពេល ១ឆ្នាំផងដែរ ។
គួរបញ្ជាក់ថា កងកម្លាំងពិសេសរបស់អង្គការសហប្រជាជាតិនេះ នឹងក្លាយជាផ្នែក មួយនៃបេសកកម្ម រក្សាស្ថិរភាព នៅប្រទេសកុងហ្គោ ផងដែរ។ កងកម្លាំងខាងលើនេះ នឹងឆ្លើយតបចំពោះ សកម្មភាពរបស់ ក្រុមឧទ្ទាម M23 និង ក្រុមកងកម្លាំងបរទេសដទៃ ទៀតដែលកំពុងតែបង្ក អស្ថិរភាពនៅក្នុង តំបន់ភាគខាងកើតប្រទេសកុងហ្គោ។
ចំពោះភាគខាងកើតប្រទេសកុងហ្គោ នោះដែរបានកើតឡើងនូវអំពើហិង្សា និង ភាព អនាធិបតេយ្យជាច្រើន ដូច ជា ការបាញ់បោះ, សម្លាប់រង្គាល, រំលោភផ្លូវភេទ, ព្រមទាំង ជនភៀសខ្លួនផងដែរ។ បើតាមរបាយការណ៍ របស់ អង្គការសហប្រជាជាតិ បានឲ្យដឹង ថាមានជនភៀសខ្លួន ជាង ២លាននាក់ហើយ បានចាកចេញពីតំបន់ ជម្លោះ នោះ ៕ ដើមអម្ពិល
Photo by DAP-News
Next PostNewer Post Home

About