កូរ៉េខាងជើង ព្រមានមេដឹកនាំ កូរ៉េខាងត្បូង ក្នុងការប្រើពាក្យ សម្តីក្នុងជម្លោះ ឧបទ្វីបកូរ៉េ

កូរ៉េខាងជើង ព្រមានមេដឹកនាំ កូរ៉េខាងត្បូង ក្នុងការប្រើពាក្យ សម្តីក្នុងជម្លោះ ឧបទ្វីបកូរ៉េ


ព្យុងយ៉ាង៖មេដឹកនាំកូរ៉េខាងជើង បានថ្លែងការព្រមាន ទៅកាន់មេដឹកកូរ៉េ ខាងត្បូង គួរមានការ ប្រុងប្រយ័ត្ន ពាក្យសម្តី មុននឹងនិយាយអំពី រឿងជម្លោះក្នុងឧបទ្វីបកូរ៉េ។
យោងតាមសារព័ត៌មាន ស៊ីនហូ របស់ចិន នៅថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើង បានប្រកាសព្រមាន ទៅកាន់ លោកស្រី ផាកគីង ហេ ប្រធានា ធិបតីកូរ៉េខាងត្បូង គូរតែប្រុងប្រយ័ត្នពាក្យសម្តី ក្នុងការនិយាយស្តី អំពីបញ្ហជម្លោះរបស់រវាងកូរ៉េខាងជើង និង កូរ៉េខាងត្បូង ដែលតែងតែប្រើពាក្យ សម្តីមិនសមរម្យ ក្នុងនាមជាមេដឹកនាំ ប្រទេសមួយ។

ក្រៅពីនេះ លោក គីម ជុងអ៊ុន បានថ្លែងថា កូរ៉េខាងជើង ត្រៀមធ្វើការគូសបញ្ជាក់ ទៅកាន់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ UNSC ឲ្យបានជ្រាបថា នៅខណៈនេះ ឧបទី្វបកូរ៉េ កំពុងមានភាពប្រថុយ ប្រថានក្នុង ការធ្លាក់ចូលទៅកាន់សង្គ្រាម នុយក្លេអ៊ែរ ។លើសពីនេះ មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ទៀតថា កូរ៉េខាងជើង បានត្រៀមខ្លូនជាស្រេចក្នុងការការពារអធិបតេយ្យរបស់ខ្លួន ពីការប្រហារវាយប្រហារ ដោយគ្រាប់បែក B-52 របស់សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង៕ដើមអម្ពិល
www.dap-news.com
Next PostNewer Post Previous PostOlder Post Home

About