ផ្ទុះជំងឺផ្តាសាយ នៅអូស្ត្រាលី ស្លាប់មនុស្ស ពីរនាក់ក្នុង ចំណោម១៤នាក់

ផ្ទុះជំងឺផ្តាសាយ នៅអូស្ត្រាលី ស្លាប់មនុស្ស ពីរនាក់ក្នុង ចំណោម១៤នាក់


ប្រ៊ីសប៊ែន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយកាល ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ម្សិល មិញនេះថា មានករណីផ្ទុះជំងឺផ្តាសាយ នៅអូស្រ្តាលី បណ្តាលឲ្យស្លាប់មនុស្សចំនួន ពីរនាក់ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា នៅភាគខាងជើង ឃ្វីនស៍ឡែន នៅក្នុងប្រទេសអូស្ត្រាលី មានករណីផ្ទុះជំងឺផ្តាសាយ បណ្តាលឲ្យមានពលរដ្ឋចំនួនពីរនាក់បានបាត់បង់ជីវិតនៅមន្ទីរពេទ្យ ព្យាបាលជំងឺក្នុងស្រុក ។

វេជ្ជបណ្ឌិត Steven Donohue នាយកមន្ទីរពេទ្យរដ្ឋនៅ ឃ្វីនស៍ឡែន បានឲ្យដឹងថា នៅមន្ទីរពេទ្យរបស់លោក មានអ្នកជំងឺចំនួន១៤នាក់ ហើយអ្នកជំងឺទាំងនោះពិនិត្យឃើញមានលទ្ធផលវិជ្ជមាននៃមេរោគបង្កផ្តាសាយ (Influenza A ) ហើយអ្នកជំងឺចំនួន២នាក់បានស្លាប់ព្រោះពួកគាត់មានអាការៈធ្ងន់ធ្ងរ ដែលមិនអាច ជួយ សង្រ្គោះបាន ហើយអ្នកជំងឺមួយចំនួនទៀតក៏ស្ថិតក្នុងការជួយសង្រ្គោះនៅឡើយ ។
លោកបន្តថា "អ្នកជំងឺដែលនៅតាមផ្ទះ ពួកគាត់បានឆ្លងវីរុស មុនពេលដែលពួកយើងធ្វើ ការប្រកាសអាសន្ន" ។
លោកបានសង្កត់ធ្ងន់ថា វាជារឿងមួយអកុសលណាស់ ដែលជំងឺនេះបានផ្ទុះឡើង ហើយឆ្នាំនេះ យើងមានវ៉ាក់សាំងទប់ស្កាត់វាគ្រប់គ្រាន់ ។
វេជ្ជបណ្ឌិតបានបន្ថែមថា វ៉ាក់សាំងចាក់ការពាររោគផ្តាសាយ "យើងតម្រូវឲ្យចាក់ទៅលើអ្នកបម្រើការ ងារផ្នែកសុខាភិបាល និងពលរដ្ឋឲ្យបានរហ័សបានតែអាចធ្វើបាន" ។
តាមការគូសបញ្ជាក់អំពីទិន្នន័យដែលមានលើកឡើងក្នុងរបាយការណ៍បានឲ្យដឹងថា ក្នុងចំណោម ពលរដ្ឋ៦០នាក់ នៃពលរដ្ឋ១២៨នាក់ និង១៥នាក់ នៃបុគ្គលិក១១៧នាក់ ពួកគេបានឆ្លងវីរុសនេះ ៕ដើមអម្ពិល
www.dap-news.com
Next PostNewer Post Previous PostOlder Post Home

About