អាហារ​មិនល្អ​ចំពោះ​មាតា​ឲ្យ​កូនបៅ​


អាហារ​មិនល្អ​ចំពោះ​មាតា​ឲ្យ​កូនបៅ​


​ពេល​កំពុង​ឲ្យ​កូនបៅ មាតា​ទាំងឡាយ​ត្រូវ​យកចិត្តទុកដាក់​ចៀសវាង​ពពួក​អាហារ​បង្ក​អាលែកហ្ស៊ី ឲ្យ​កូន ឬ​ធ្វើ​ឲ្យ​បាក់​ទឹកដោះ ។​
​ខាងក្រោម​ជា​អាហារ​មួយចំនួន​ដែល​មាតា​ត្រូវ​យកចិត្តទុកដាក់ ជាពិសេស​ពេល​ទទួលទាន ។​

១.​ផ្លែ​ប៊័រ​
​អាច​និយាយថា ប៊ឺ​រ​ជា​ផ្លែឈើ​សម្បូរ​ជីវជាតិ ដោយសារ​មាន​ផ្ទុក​វីតាមីន C ច្រើន និង​ជាតិ​ខ្លាញ់​ល្អៗ​សម្រាប់​សុខភាព ប៉ុន្តែ​ចំពោះ​កុមារ​តូចៗ​នោះ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ជាង ។ មុនពេល​ទទួលទាន មាតា​ត្រូវ​ស្ទង់​មើល​ប្រតិកម្ម​របស់​កូន​មុន ។ ព្រោះ​អាច​ណាស់​ថា ប៊័រ​នឹងធ្វើ​ឲ្យ​ក្រពះ​របស់​កុមារ​ពិបាក​ទ្រាំ និង​យំរំអុក ។​
២.​ផ្លែឈើ​សម្បូរ​ក្រូច​
​ពពួក​ផ្លែឈើ​មាន​ក្លិន​ច្រើន​ផ្គត់ផ្គង់​យ៉ាងច្រើន​នូវ​វីតាមីន​C និង​សារជាតិ​រ៉ែ​ចាំបាច់ ល្អ​សម្រាប់​សុខភាព​មាតា​ទាំងឡាយ ។ ប៉ុន្តែ​សមាសធាតុ​មួយចំនួន​មាននៅ​ក្នុង​ផ្លែឈើ​សម្បូរ​ក្រូច​អាច​បង្ក​ឲ្យ​ រមាស់ ធ្វើ​ឲ្យ​កុមារ​យំរំអុក ក្អួតចង្អោរ មិនតែប៉ុណ្ណោះ​គឺ​ចេញ​កន្ទួល​ក្រហម​លើ​ស្បែក ។​
៣.​សូកូឡា​
​ស្ត្រី​សឹងតែ​គ្រប់រូប​សុទ្ធតែ​ចូលចិត្ត​សូកូឡា ប៉ុន្តែ​នេះ​អាហារ​មួយ​ប្រភេទ​មាន​ផ្ទុក​កាហ្វេ​អ៊ី​ន ហេតុនេះ​ងាយ​ធ្វើ​ឲ្យ​កុមារ​ទល់ខ្យល់ ។ ប្រសិន​មាតា "​ញៀន​" សូកូឡា នោះ​អាច​ជ្រើស​យក​សូកូឡា​ស ទឹកដោះគោ ព្រោះ​វា​នឹងមិន​បង្ក​ការពិបាក​រលាយ​ដូច​សូកូឡា​ត្នោត ។ ប៉ុន្តែ​មិនត្រូវ​ទទួលទាន​ច្រើន ដើម្បី​ធានា​សុខភាព​ឲ្យ​ខ្លួន និង​កូនតូច ។ ក្នុងករណី​កូ​ច​តូច​យំរំអុក​ច្រើន​ចូរ​ឈប់​ទទួលទាន​សូកូឡា​ប៉ុន្មាន​ថ្ងៃ​ សិន ប្រសិន​ឃើញ​រោគសញ្ញា​របស់​កូន​វិវឌ្ឍន៍​ល្អ​ជាង នោះ​ប្រហែលជា​មាតា​ត្រូវ​ចៀសវាង​ទទួលទាន​ជាប្រចាំ ។​
៤.​ដំឡូងបារាំង​ចៀន
​មាតា​ដែល​កំពុង​ឲ្យ​កូនបៅ​មិនត្រូវ​ទទួលទាន​អាហារ​នេះ ព្រោះ​ដំឡូងបារាំង​ចៀន​និង​ពពួក​អាហារ​ចៀន​ខ្លាញ់​ប្រេង​ច្រើន​មាន​បរិមាណ​ កាឡូរី​ខ្ពស់ តែ​បែរជា​ពុំ​សូវ​មាន​សារជាតិ​ជីវជាតិ ។ ប្រេង​ខ្លាញ់​ក៏​អាច​បង្ក​ជា​បញ្ហា​ចំពោះ​ទឹកដោះ​ម្តាយ និង​ធ្វើ​ឲ្យ​រំញោច​ក្រពះ​កុមារ​តូចៗ ។​
៥.​អាហារ​ហឹរ​ក្តៅ​
​មនុស្ស​ជាច្រើន​មាន​ទម្លាប់​ទទួលទាន​ហឹរ រាប់ទាំង​ពេល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ ។ រឿងនេះ​អាចធ្វើ​ឲ្យ​កុមារ​រមាស់​ស្កៀប និង​យំរំអុក​រំ​អៃ​រាប់​ម៉ោង ។ មិនតែប៉ុណ្ណោះ​ប្រសិន​ទទួលទាន​ច្រើនពេក​នឹង​បណ្តាល​ឲ្យ​កូនតូច​ត្រូវ​រាករូស ឈឺក្រពះ​កន្ទួល​រមាស់ ចេញ​ពងទឹក​ពាសពេញ​ខ្លួនប្រាណ អាក្រក់​ជាង​នេះ​គឺ​ក្អួតចង្អោរ ឬ​ឈឺពោះ​ខ្លាំង ។​
៦.​សណ្តែកដី​
​កុមារ​តូចៗ​ត្រូវ​អាលែកហ្ស៊ី ជាមួយ​សណ្តែកដី ឬ​ផលិតផល​ធ្វើ​ពី​សណ្តែកដី ។ ក្នុងករណី​មាតា​ទទួលទាន​អាហារ​ធ្វើ​ពី​សណ្តែកដី ហើយ​កូន​មាន​រោគសញ្ញា​រំញោច ឬ​អាលែកហ្ស៊ី ដូចជា​ចេញ​កន្ទួល​ក្រហម​ពងទឹក ឬ​ដកដង្ហើម​ឃុ​ក​ខកៗ នោះ​ត្រូវ​ផ្អាក​ទទួលទាន​ភ្លាម ។​
៧.​ពពួក​គ្រឿង​សមុទ្រ​មាន​សំបក​រឹង
​មនុស្ស​ជាច្រើន​តែង​អាលែកហ្ស៊ី​ជាមួយ​គ្រឿង​សមុទ្រ ពិសេស​កុមារ​តូចៗ ។ អាស្រ័យហេតុនេះ ពេល​ទទួលទាន​អាហារ​នេះ មាតា​ក៏ត្រូវ​ស្ទង់​មើល​មុន​ការ​ស្តែងចេញ​របស់​កុមារ​យ៉ាងដូចម្តេច​រួច​ទើប​ បន្ត​សម្រេចចិត្ត​គួរ​ទទួលទាន​ឬ​អត់ ។ ក្រៅពីនេះ ប្រសិន​សមាជិកគ្រួសារ​មាន​ប្រ​វត្ត​អាលែកហ្ស៊ី គ្រឿង​សមុទ្រ​មាន​សំបក (​ឧទាហរណ៍​ឪពុក​របស់​កុមារ​) នោះ​មានលទ្ធភាព​ច្រើន ដែល​កុមារ ក៏​នឹងត្រូវ​អាលែកហ្ស៊ី​ដែរ ។​

៨.​ខ្ទឹមស​
​អាហារ​មាន​ដាក់​ខ្ទឹមស​អាច​ឆ្លង​ក្លិន​ចូលក្នុង​ទឹកដោះ​របស់​មាតា "​ក្លិន​ខ្ទឹម​អាច​ទន្ទ្រាន​ចូល​ទឹកដោះ​ម្តាយ​២​ម៉ោង​ក្រោយពេល​ទទួលទាន​) ។ ទារក​មួយចំនួន​អាច​ពិបាក​ទ្រាំ​ឬ​ក្រោយពេល​បៅដោះ​ប្រសិន​មាន​ក្លិន​ខ្ទឹម​ ក្នុង​ទឹកដោះ ។ មិនតែប៉ុណ្ណោះ មាន​ទារក​មួយចំនួន​ដាច់ខាត​មិន​ព្រម​បៅ​ពេល​ទឹកដោះ​មាតា​មាន "​ក្លិន​ពិបាក​ទ្រាំ​" ។ ដូច្នេះហើយ​តាម​បទពិសោធន៍​ពី​បុរាណ មាតា​ដែល​ចង់​ផ្តាច់​ទឹកដោះ​កូន​តែង​ទទួលទាន​ខ្ទឹមស ដើម្បី​ឲ្យ​វា​ខ្លាច​មិន​ហ៊ាន​បៅដោះ​ម្តាយ​ទៀត ៕ខ្មែរស្ថាបនា
Next PostNewer Post Previous PostOlder Post Home

About