តើអ្នកដឹងឬទេ​ប្រទេស​ណា​ដែល មាន​តំលៃ​សាំង​ថោកជាង​គេ

តើអ្នកដឹងឬទេ​ប្រទេស​ណា​ដែល មាន​តំលៃ​សាំង​ថោកជាង​គេ


ទូរទស្សន៏ Bloombergរបស់អាមេរិក បានដកស្រង់របាយការណ៏របស់ អង្គការ​(AIRINC), នឹង​IMF ដែលបានធ្វើ បញ្ជីឈ្មេាះ តំលៃ​នៅប្រទេស​ទាំង​៦០​លើពិភពលោក។

ប្រទេសដែលមានសាំង ​ថោកជាងគេ​គឺ ប្រទេស​គុយវែត ដែលសាំង មួយលិត្រថ្លៃ ០,២១ដុល្លា។​​​         ប្រទេស​គុយវែតជាប្រទេស​ដែលប្រើសាំង​ច្រើនជាងគេ​លេខ​៣​គឺ​បន្ទាប់ពី​អាមេរិក​ នឹង​ប្រទេស​កាណា​ដា។ប្រាក់ចំណូលប្រចាំថ្ងៃ​ជាមធ្យមរបស់ប្រជាជនគុយវែត​គឺ​ ១២៣ដុល្លា។

លេខ២​គឺ​ប្រទេស​អេហ្សីប​សាំង​មួយលីត្រតំលៃ 0,3 USD។

លេខ៣​គឺ​ប្រទេស​អារ៉ាប់រួម ដែលសាំង​មួយលីត្រ​ថ្លៃ : 0,47 USD។ប្រទេស​នេះផលិតប្រេងធំលេខ៨ លើលោក គឺ ជិត​៣លានធុង​ក្នុងមួយថ្ងៃ។ប្រាក់ចំណូលប្រចាំថ្ងៃជាមធ្យមរបស់ប្រជាជន​ គឺ១៨០ដុល្លា។

លេខ៤​គឺ​ប្រទេស អ៊ីរ៉ង់ ដែលសាំង​មួយលិត្រ​ថ្លៃ0,57 USD។ប្រាក់ចំណូលមធ្យមភាគ​របស់ប្រជាជន​អ៊ីរ៉ង់​គឺ១៨ដុល្លា​ក្នុង​មួយថ្ងៃ។

លេខ​៥​គឺ ប្រទេស​នីហ្សេរីយា ដែលមានតំលៃ​សាំង​មួយលីត្រ: 0,62 USD។ប្រទេស ​នេះ​ជាប្រទេស​នាំចេញ​ប្រេងលេខមួយនៅទ្វីបអាហ្វ្រិក​តែ​ត្រូវនាំចូល៧០ភាគរយ វត្ថុធាតុដើមនឹងសំភារះ​សំរាប់ផលិត​ប្រេង​ ទៅវិញ។ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជន​មួយថ្ងៃ​គឺ​ជិត​៥ដុល្លា។

លេខ៦​គឺ​ប្រទេស​ម៉ាឡេស៊ី ដែល​មានតំលៃសាំង​តែ: 0,62ដុល្លាក្នុង​មួយលីត្រ។ ប្រាក់ចំណូឡជាមធ្យមរបស់​ប្រជាជន​មួយថ្ងៃ គឺ ៣២ដុល្លាអាមេរិក។

លេខ៧គឺ​ប្រទេស​ម៊ិកស៊ិក​ដែលមានសាំង​មួយលីត្រ0,85 USD ​។ជាប្រទេសដែលផលិត​ប្រេងធំលេខ​៧នៅលើពីភពលោក ហើយ​ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជន​មួយថ្ងៃគឺ ២៩ដុល្លា។
 

លេខ៨គឺ​សហរដ្ឋអាមេរិក ដែលមានតំលៃ​សាំង: 0,87 USDក្នុង​មួយលីត្រ។​ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់​ប្រជាជន​ជាមធ្យម​គឺ ១៤០ដុល្លា។

លេខ៩គឺ​ប្រទេស​រុស្សី ដែលសាំង​មួយលិត្រ​តំលៃ: 0,9 USD​ហើយ​ប្រាក់ចំណូល​របស់​ប្រជាជន​មួយថ្ងៃគឺ ៤១ដុល្លា។

លេខ១០​គឺ​ប្រទេស​ Indonesiaដែលសាំងមួយលិត្រមានតំលៃ​0,97 ដុល្លា។ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជន​គឺ​មួយថ្ងៃ​ មាន១១ដុល្លាអាមេរិក។
បញ្ជីឈ្មេាះ ​ តំលៃ​ប្រេង​ទាំង​៦០​ប្រទេស​នេះ​មិនឃើញមានប្រទេស​កម្ពុជា​ទេ។តែ​ នៅកម្ពុជាសព្វថ្ងៃនេះ​សាំង​មួយលិត្រ​ថ្ងៃ​ប្រមាណ​១,៣ដុល្លាអាមេរិក។ ភ្នំពេញដេលីញូវ 
Next PostNewer Post Previous PostOlder Post Home

About