បុរសម្នាក់ ជាប់គុក ៨ឆ្នាំ និង វាយ ១៨០០ខ្សែតី ព្រោះតែព្យាយាមចាប់រំលោភនិស្សិតស្

កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បុរសជនជាតិអារ៉ាបី សាអូឌីត ម្នាក់ ត្រូវបានទទួលរង ការវាយ នឹងខ្សែតី ចំនួន ៨០ដងនៅទីសាធារណៈ ក្រោយពីតុលាការ បានដាក់ទោស បុរសរូបនេះ អោយជាប់គុក ចំនួន ៨ឆ្នាំ រួមជាមួយការពិន័យវាយនឹងខ្សែតី ចំនួន ១៨០០ដង ព្រោះតែគាត់ បានព្យាយាមចាប់រំលោភ និស្សិតស្រី មហាវិទ្យាល័យម្នាក់។
បុរសដែលត្រូវទទួលរងទោស រូបនេះ ជាអ្នកបើកឡានក្រុងម្នាក់ ហើយនៅថ្ងៃកើតហេតុ ក្នុងពេលដែល គាត់កំពុងតែបើកឡានជូន នារីរងគ្រោះ ត្រឡប់ទៅផ្ទះវិញនោះ ស្រាប់តែគាត់បានផ្លាស់ប្តូរទិសដៅ ដែលត្រូវទៅ សំដៅទៅកាន់ទីដាច់ស្រយ៉ាលមួយកន្លែង ដើម្បីធ្វើការចាប់រំលោភនាង។ ប៉ុន្តែសំណាងល្អ ដែលនារីរងគ្រោះ អាចរត់ចេញមកបាន ហើយនាងក៏មកកាន់ស្ថានីយ៍ប៉ូលីសតែម្តង។ បុរសជាជនល្មើស អាយុ ជាង ៥០ឆ្នាំ ត្រូវបានយកទៅវាយនឹងខ្សែតី នៅផ្សារមួយកន្លែង ហើយចំនួនដែលនៅសល់ នឹងធ្វើការវាយបន្តទៀត នៅពេលក្រោយ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
រូបភាពតំណាងតែប៉ុណ្ណោះ
Next PostNewer Post Previous PostOlder Post Home

About