នៅក្នុងប្រតិបត្តិការនេះ ក្រុមចោរបានសង្ងំលាក់ខ្លួន នៅក្នុងផ្ទះ មិនព្រមចេញមកទាល់តែសោះ ទោះបីជា ប៉ូលីសបានចរចារ និងបញ្ចុះបញ្ចូលពួកគេ អោយ ប្រគល់ខ្លួនយ៉ាងណា ក៏ពួកចោរ មិនព្រមសហការ ដដែល។ ហេតុនេះហើយ ប៉ូលីសក៏បានសំរេចេចិត្ត ហៅក្រុម K-9 ដែលជាប៉ូលីសសត្វឆ្កែ ដើម្បីយកមក បង្រ្កាបពួកចោរទាំងនោះ ប៉ុន្តែបញ្ហាដែលចោទនោះ គឺថាមិនមានសត្វឆ្កែ របស់ក្រុម K-9 ណាមួយនៅសល់ សំរាប់បញ្ជូនយកមក កន្លែងកើតហេតុទាល់តែសោះ។
ទោះជាយ៉ាងណា ប៉ូលីស បាននឹកឃើញនូវវិធីសាស្រ្តមួយ ដើម្បីធ្វើអោយពួកចោរ ដែលនៅក្នុងផ្ទះ ជឿជាក់ថា ប៉ូលីស K-9 បានមកដល់ នឹងត្រៀមចេញប្រតិបត្តិការ វាយប្រហារតែម្តង។ ប៉ូលីសបានធ្វើសំលេងឆ្កែព្រូស យ៉ាងខ្លាំងៗ ប្រៀបបីដូចជា នៅពេលដែលសត្វឆ្កែឃើញមនុស្ស ចង់ហក់ទៅត្របាក់ខាំតែម្តង។ ជាលទ្ធផល ក្រុមចោរបាន ចេញមកខាងក្រៅផ្ទះ រួច ប្រគល់ខ្លួនអោយប៉ូលីសចាប់ តាមសម្រួលផងដែរ។ ចោរទាំងពីរនាក់នោះ មានឈ្មោះ Kwame Wells-Jordan អាយុ ២០ឆ្នាំ និង Norman Bonne អាយុ ២៣ឆ្នាំ ត្រូវបានជាប់ទោសពីបទលួចឡាន និង ទោស ដែលពួកគេបានលបចូលលួច របស់របរនៅក្នុងផ្ទះ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?