មួយកំណាត់ ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ ស្ទះចរាចរណ៍ រកផ្លូវដើរ មិនចង់រួច

ភ្នំពេញ៖ រថយន្តតូចធំ ជាច្រើនគ្រឿង បានកកស្ទះមួយកំណាត់ ផ្លូវជាតិលេខ៥ ស្ទើររកផ្លូវដើរមិនចង់រួច ចាប់ពីមុខរោងចក្រ ផលិតមី ម៉ែនសារុន ទៅដល់គីឡូម៉ែត្រ លេខ៩ ក្នុងទឹកដី ខណ្ឌឫស្សីកែវ ធ្វើឲ្យអ្នកដំណើរ ជាច្រើននាក់ បានសម្រេច បញ្ជាយានយន្ត របស់ខ្លួន ត្រឡប់ទៅតាមផ្លូវជាតិ លេខ៦អា វិញ និងខ្លះដែលធ្វើ ដំណើរមកពី តាមខេត្ត បានបត់ចូល ផ្លូវលេខ៥១ ក្នុងស្រុកឧដ្តុង្គវិញ ។
សេចក្តីរាយការណ៍ ពីអ្នកដែលធ្វើដំណើរ ឆ្លងកាត់ផ្លូវជាតិលេខ៥ បានឲ្យដឹងថា រថយន្ត ជាច្រើនគ្រឿង ទាំងចូលមក រាជធានីភ្នំពេញ និងទាំងចេញពី រាជធានីភ្នំពេញ ឆ្ពោះទៅតាម បណ្តាខេត្ត បានកកស្ទះ ទៅមុខលែងរួច ចាប់ពីក្រុមហ៊ុន ផលិតមី ម៉ែនសារុន ទៅគីឡូម៉ែត្រលេខ៩ តាំងពីវេលាម៉ោង ៨៖០០ព្រឹក ថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៣ មកម៉្លេះ ហើយរហូតមកដល់ រសៀលថ្ងៃដដែលនេះ ការកក ស្ទះចរាចរណ៍ ហាក់មិនទាន់ធូរស្រាល នៅឡើយទេ។
បើតាមអ្នកធ្វើដំណើរ ដែលកកស្ទះចរាចរណ៍ ខាងលើនេះ បានឲ្យដឹងថា ទំនងថ្ងៃនេះ ជាថ្ងៃសែនផ្នូរ ដែលម្នាក់ៗ ហៅថា ថ្ងៃឆេងម៉េង របស់បងប្អូនខ្មែរកាត់ចិន បានធ្វើដំណើរទៅ តាមបណ្តាខេត្ត និងសម្រុកទៅតាមផ្លូវ ជាតិលេខ៥នេះ។
ម្យ៉ាងវិញទៀត អ្នករត់រថយន្ត ឈ្នួល ទៅខេត្តកំពង់ចាម និងខេត្តកំពង់ធំ ជាដើម ក៏បានធ្វើដំណើរ តាមផ្លូវនេះដែរ ហើយបត់ឡើង ស្ពានព្រែកក្តាម ឆ្ពោះទៅតាមផ្លូវ លេខ៦អាវិញ ដែលជាហេតុនាំឲ្យ មានការកកស្ទះ ចរាចរណ៍បែបនេះ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ដោយ៖ ដើមអម្ពិល

Next PostNewer Post Previous PostOlder Post Home

About