ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ថៃ សម្ពាសន៍ លោក សយ សុភាព ខណៈតុលាការ ICJ កំពុងផ្សាយផ្ទាល់ ការបកស្រាយសាលក្រម លើសំណុំរឿង ប្រាសាទព្រះវិហារ

ភ្នំពេញៈ ខណៈដែរតុលាការ យុត្តិធម៌អន្តរជាតិ នៃទីក្រុងឡាអេ ប្រទេសហូឡង់ “ICJ” កំពុងផ្សាយបន្តផ្ទាល់ នៃសវនាការ ក្នុងការបកស្រាយ សាលក្រមលើសំណុំរឿង ប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ នេះ ទូរទស្សន៍ប៉ុស្តិ៍លេខ៩ របស់ប្រទេសថៃ ក៏បានធ្វើកិច្ចសម្ភាសន៍លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលជុំវិញនឹងរឿងនេះដែរ ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៣រសៀលថ្ងៃទី១៥ ខែមេសា តុលាការយុត្តិធម៌អន្តរជាតិ នៃទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ផ្តើមបើកសវនាការ បកស្រាយសាលក្រមលើ សំណុំរឿងប្រាសាទព្រះវិហារហើយ។ ថ្ងៃទី១ នៃជុំដំបូងនេះ គឺ តម្រូវលើកប្រទេសកម្ពុជា ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស ជាអ្នកឡើងបកស្រាយមុនភាគីថៃ។
នៅជុំដំបូងនេះ ICJ ផ្តល់លទ្ធភាពឲ្យកម្ពុជាបកស្រាយចាប់ពីម៉ោង ៣ ដល់ម៉ោង៦រសៀល ។ បន្ទាប់ពីសម្រាកអង្គ សវនាការនឹងបន្តរយៈពេល មួយម៉ោងកន្លះបន្ថែមទៀត ចាប់ពីម៉ោង ៨-៩៖៣០នាទីយប់ ថ្ងៃដដែល ម៉ោងនៅ កម្ពុជា។
ការឡើងតតាំងក្តីនេះ ភាគីកម្ពុជាមានមេធាវីតំណាងជាជនបរទេសចំនួន ៣នាក់ផងដែរ ។



 
ដោយ៖ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About