នៅជុំដំបូងនេះ ICJ ផ្តល់លទ្ធភាពឲ្យកម្ពុជាបកស្រាយចាប់ពីម៉ោង ៣ ដល់ម៉ោង៦រសៀល។ បន្ទាប់ពីសម្រាកអង្គ សវនាការនឹងបន្តរយៈពេលមួយម៉ោងកន្លះបន្ថែមទៀត ចាប់ពីម៉ោង ៨-៩៖៣០នាទីយប់ថ្ងៃដដែល ម៉ោងនៅ កម្ពុជា។
ការឡើងតតាំងក្តីនេះ ភាគីកម្ពុជាមានមេធាវីតំណាងជាជនបរទេសចំនួន ៣នាក់ផងដែរ.
រហូតដល់ម៉ោង ៤ និង៣១នាទី ម៉ោងនៅកម្ពុជា អង្គសវនាការរបស់ ICJ បានសម្រាក។ បន្ទាប់ពីសម្រាក ១៥នាទី អង្គសវនាការបានចាប់ផ្តើមទៀតហើយ នៅវេលាម៉ោង ៥ និង១៥នាទី ជាមួយនឹងការលើកឡើងនូវទឡ្ហីករណ៍ ក៏ដូចជាភស្តុតាផ្សេងៗ បញ្ជាក់ពីដែនអធិបតេយ្យភាពរបស់កម្ពុជាលើតំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ពីសំណាក់មេធាវីរបស់កម្ពុជា ជាជនបរទេស។
ដោយ៖ ដើមអម្ពិល