១២ម៉ោង ៖ វីដេអូ បទចម្រៀង Gentleman របស់ Psy មានអ្នកទស្សនា ជាង ៦លានអ្នក

តារាចម្រៀងរ៉ាប Psy បានបង្កើតឯតទគ្គកម្មថ្មីនូវចំនួនអ្នកទស្សនាវីដេអូគ្លីបតាមប្រព័ន្ធ YouTube ក្រោយពេល វីដេអូត្រូវបានចេញផ្សាយជាង ១២ម៉ោង កាលពីថ្ងៃទី១៣ មេសា មានអ្នកទស្សនារហូតដល់ចំនួន ៦,៩ លាននាក់ ហើយមកដល់ម៉ោង ៣:៤៤ នាទីថ្ងៃទី១៤ មេសានេះ តួលេខខាងលើបានកើនដល់ ១៣,៨ លានាក់ ។


ឈុត១ ក្នុងការសម្ដែងក្នុងខ្សែវីដេអូគ្លីប បទចម្រៀង Gentleman ។
តាមការចុះផ្សាយរបស់គេហទំព័រ Instiz បទចម្រៀង Gentleman បានជាប់លំដាប់លេខ១ នាំមុខដាច់គេ តាមពី
ក្រោយ គឺបទចម្រៀង I Got A Boy របស់ក្រុមង SNSD ដែលមានអ្នកចូលមើលចំនួន ៣,៥ លាននាក់ ក្នុងរយៈ
ពេល ១២ម៉ោងចេញផ្សាយតាមបណ្ដាញ youtube ។

ចំពោះបទចម្រៀង Gentleman លោក Psy សង្ឃឹមថា វានឹងបង្កើតសមិទ្ធផលថ្មីស្រដៀងហ្នឹងការជោគជ័យនៃ
បទចម្រៀង Gangnam Style ផងដែរ ៕

Next PostNewer Post Previous PostOlder Post Home

About