ម៉ូតូ​ បុកម៉ូតូនៅចោមចៅ របួសធ្ងន់ស្រាល ២ នាក់ ភាគីបង្ក គេចខ្លួនបាត់

នំពេញ : បុរសរត់ម៉ូតូឌុប ម្នាក់ រងរបួសធ្ងន់ ដោយបោកក្បាល ទៅនឹងថ្នល់រីឯនារីម្នាក់ទៀត ជិះពីក្រោយ រងរបួសស្រាល បន្ទាប់ពីពួក គេកំពុងជិះម៉ូតូ ស្រាប់តែមាន ម៉ូតូមួយគ្រឿងទៀត បើកដោយបុរស ម្នាក់ក្នុងល្បឿនយ៉ាងលឿន ទៅបុកពួកគេ កាលពីវេលាម៉ោង ១១ និង៣០ នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅលើ កំណាត់ ផ្លូវបេតុង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសអ្នករត់ ម៉ូតូ ឌុប ពេលកំពុងបើកម៉ូតូ ម៉ាកសង់កូរ៉េ គ្មានស្លាកលេខ របស់ខ្លួនឌុបស្រ្តីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូម៉ាកសាន់យ៉ាន់ ពណ៌ក្រហម គ្មានស្លាកលេខ បើកយ៉ាងលឿន មកបុកពួក គេពេញមួយទំហឹង បណ្តាល ឲ្យអ្នកបើកម៉ូតូ ដួលបោកក្បាល ទៅនឹងថ្នល់ សន្លប់ រីឯស្រ្តីដែលអង្គុយពីក្រោយ រងរបួសស្រាល ប៉ុន្តែបានចាកចេញពីកន្លែង កើតហេតុភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋានបានចុះទៅជួយ អន្តរាគមន៍ ហើយនិយាយថា បុរសរត់ម៉ូតូ ដែលដួលបោក ក្បាលសន្លប់នេះ មានឈ្មោះ ស្រេង រឿន អាយុ ៥០ឆ្នាំ ស្នាក់នៅភូមិព្រៃទ្រា សង្កាត់ចោមចៅ រីឯអ្នកបើក ម៉ូតូបង្កបានគេចខ្លួនចេញពី កន្លែងកើតហេតុភ្លាមៗផង ដែរ។
 
បើតាមសមត្ថកិច្ច ក្រោយកើតហេតុនោះ ជនរងគ្រោះ ត្រូវបានក្រុម ជួយសង្រ្គោះ របស់អង្គភាព ៧១១ កងពលតូចលេខ ៧០ ជួយដឹកបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ៕
 
ដោយដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About