៣នាក់ រងរបួសធ្ងន់ស្រាល ដោយសារតែ ម៉ូតូបុក និង ម៉ូតូ

ភ្នំពេញៈ ជនរងគ្រោះម្នាក់ រងរបួសសន្លប់ស្តូកស្តឹង នៅនឹងកន្លែង ត្រូវបានគេដឹកយកទៅកាន់ មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីជួយសង្គ្រោះ ជីវិត និង២នាក់ទៀត រងរបួស ស្រាល ត្រូវបានគេដឹកយកទៅសង្គ្រោះ នៅគ្លីនិក ឯកជន ក្រោយពីជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ រវាងម៉ូតូបុកនឹងម៉ូតូ  ។
ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ ៤ ទល់មុខបូរីមនោរម្យ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
សាក្សីបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ូ សុខរ៉ាត ភេទប្រុស អាយុ ៣៤ ឆ្នាំ មានមុខរបរ ជាសន្តិសុខ ក្រុមហ៊ុន ឯកជនជីបម៉ុង រងរបួសបែកក្បាលសន្លប់ឈឹង នៅនឹងកន្លែង រស់នៅភូមិត្រពាំងកំបោ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូ១គ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៦ ពាក់ស្លាកលេខភ្នំពេញ1L-7845 ជិះក្នុងទិសដៅ ពីលិចទៅកើត ចំណែកឯម៉ូតូបង្ក ម៉ាកសេ ១២៥ ស៊េរីឆ្នាំ ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1I-2462 ជិះគ្នាពីរនាក់ ពុំត្រូវបានគេស្គាល់អត្ត សញ្ញាណ រងរបួសស្រាល បន្ទាប់ពីកើតហេតុ ត្រូវបាន រថយន្ត សង្គ្រោះឯកជន ដឹកយកទៅសង្គ្រោះ នៅគ្លីនិកឯកជនទាំងពីរនាក់ ។
សាក្សីបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញម៉ូតូវីវ៉ាជិះម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត លុះដល់ កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកសេ ១២៥ ជិះគ្នា ២នាក់ ក្នុងទិសដៅពីកើតទៅលិច ក៏បាន បត់ផ្លូវ ក្នុងគោលបំណងចូលទៅក្នុងបូរីសែនមនោរម្យ ក៏បានបុកជាមួយម៉ូតូវីវ៉ា យ៉ាងពេញទំហឹងតែម្តងទៅ បណ្តាល ឲ្យ មនុស្សទាំង ៣ នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីកើតហេតុ ត្រូវបានរថយន្តឯកជន ដឹកជនរង គ្រោះពីរនាក់យកទៅសង្គ្រោះ ចំណែកឯជនរងគ្រោះម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ របស់អង្គ ភាព ៧១១ កងពលតូចលេខ ៧០ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរកាល់ម៉ែត ។
ចំណែកឯម៉ូតូទាំងពីរគ្រឿង ត្រូវបាននគរបាល ដឹកយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីរង់ ចាំភាគីទាំងសង្ខាង ចូលខ្លួនទៅដោះស្រាយ គ្នាតាម ផ្លូវច្បាប់ ៕

Photo by DAP-News
Photo by DAP-News
ដោយ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About