លក្ខណៈពិសេស​៦​យ៉ាង​របស់​បុរស អាច​ទាក់ទាញ​ស្ត្រី​

១-វីរភាពៈ
នេះសម្តែងឲ្យឃើញថា អ្នកគឺជាអ្នកដឹកនាំមួយរូបដែលពុំមែន ជាអ្នកដើរតាមហែរហមគេឡើយ។ ដូច្នេះស្ត្រីភេទ អាចយល់ឃើញថា ចំពោះទម្រង់នៃការប្រកបកិច្ចការងាររបស់លោកអ្នក គឺមានទំនុកចិត្ត និងមានគំនិតប្រាជ្ងាឈ្លាសវៃ។
២-ជឿជាក់ខ្លួនឯងៈ
នេះប្រហែលជា នៅជុំវិញខ្លួនលោកអ្នក សម្បូរទៅដោយអ្នកដែលមាន សម្តីប៉ប៉ាច់ប៉ប៉ោចច្រើនហើយមើលទៅ ប៉ុន្តែលោកអ្នកមិនត្រូវរង សម្ពាធ ពីមិត្តភក្តិដែលចង់ផ្តួលរលំឡើយ។ ដូច្នេះអាចបញ្ចាក់បានថា លោកអ្នកមានភាពរឹងប៉ឹងយ៉ាងគ្រប់គ្រាន់ ហើយពោរពេញទៅ ដោយការជឿជាក់លើខ្លួនឯង។
៣-ចូលចិត្តអានសៀវភៅ និងចូលចិត្តស្តាប់ៈ
លោកអ្នកហាក់ដូចជាដឹងនូវអ្វីៗទាំងអស់។ ការនិយាយជជែកគ្នា ពីរឿងនយោបាយ ភាពយន្ត, ចម្រៀងតន្ត្រី, ចេះនិយាយលេងសើច។ ដូច្នេះស្ត្រីភេទអាចនឹកគិតថា តើបុរសម្នាក់នេះ នៅមានអ្វីទៀតដែលមិនចេះនោះ។
៤-យកចិត្តទុកដាក់ៈ
មានមនុស្សប្រុសមួយប្រភេទ ពេលមើលវត្ថុអ្វីដែលមិនចូលភ្នែក ក៏នៅតែយកចិត្តទុកដាក់ដដែល។ ដើរឆ្ងាយពីហ្វូងមនុស្ស ហើយបន្ទាប់ មកស្វែងរកផ្ទាំងគំនូរមួយផ្ទាំង ឬក៏សៀវភៅមួយក្បាល ដោយអង្គុយយ៉ាងស្ងៀមស្ងាត់នៅចំពីមុខបង្អួច ក្រឡេកមើលទេសភាពនៅ ខាងក្រៅ និងពុំបានក្រឡេកមើលភាពអ៊ូអរនៅជុំវិញខ្លួនឡើយ។ ដូច្នេះស្ត្រីភេទ អាចយល់ឃើញថា បុរសភេទនេះ ពិតជាមានគំនិតប្រាជ្ងា ឈ្លាសវៃ ហើយក៏មានអាថ៌កំបាំងណាស់ដែរ។ ហេតុនេះពិតជាមានកម្លាំងទាក់ទាញស្ត្រីភេទជាក់ជាមិនខាន។
៥-រីករាយក្នុងការជួយយិតយោងគេៈ
ស្ត្រីភេទអាចយល់ឃើញថា បុរសប្រភេទនេះ គឺពិតជាហ្មត់ចត់ណាស់ និងពិតជាមានចិត្តសប្បុរសណាស់ ហើយអាចទាញខិតមកជិត នូវភាពស្និទ្ធស្នាលជាមួយនិងមនុស្សស្រី។
៦-នាំមកនូវអារម្មណ៍ដ៏ស្រស់ត្រកាលៈ
ចំពោះបុរសប្រភេទនេះ គឺចេះគិតគូរវែងឆ្ងាយ ហើយធ្វើឲ្យការសន្ទនាដែលមានភាពស្ងប់ស្ងាត់ ពោរពេញទៅដោយភាពរស់រវើក និង ពោរពេញទៅដោយអារម្មណ៍ដ៏ស្រស់ត្រកាល។
លក្ខណៈពិសេស៦យ៉ាងរបស់បុរស អាចទាក់ទាញស្ត្រី
Next PostNewer Post Previous PostOlder Post Home

About