១០​ចំណុច​ដែល​ស្ត្រី​ចង់​ឱ្យ​បុរស​ស្ទាប​អង្អែល​

គ្រប់ចំណុចនៅលើរាងកាយរបស់ស្ត្រី គឺសុទ្ធតែមានតម្លៃទាំងអស់ ក៏ប៉ុន្តែបុរសភាគច្រើនមិនបានស្គាល់ពីតម្លៃ ទាំងនោះឱ្យបានគ្រប់ ជ្រុងជ្រោយនោះទេ ។ តើចំណុចណាខ្លះដែលស្ត្រីចង់បានការថ្នាក់ថ្នមបបោសអង្អែល ពីបុរស? ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ ចំនួន១០ដែលស្ត្រីចង់ឱ្យបុរសស្ទាបអង្អែល ៖
១- សក់ ៖ សក់ក្បាលមិនត្រឹមតែជាគ្រឿងលម្អសម្រាប់ស្ត្រីតែមួយមុខប៉ុណ្ណោះទេ តែវាជាចំណុចមួយដែលជួយឱ្យស្ត្រីមានអារម្មណ៍ រំភើបផងដែរ។ស្ត្រីចង់ឱ្យបុរសយកដៃអង្អែលសក់របស់នាងថ្នមៗចាប់ពីលើរហូតមកដល់ចុងសក់ស្របជាមួយនឹងឆ្អឹងខ្នង ។ បន្ថែមពី នេះទៀត បុរសត្រូវយកម្រាមដៃរបស់ខ្លួនធ្វើម៉ាស្សាត្រង់ចំណុចសៀតថ្ការហូតទៅដល់កញ្ចឹង ក ដែលអាចជួយដាស់អារម្មណ៍របស់នាង ចង់ផ្តេកផ្តិតមកលើទ្រូងរបស់យើង ។
២- កញ្ចឹង.ក ៖ បន្ថែមជាមួយនឹងសក់ក្បាល កញ្ចឹង ក របស់ស្ត្រីគឺជាឋានសួគ៌នៃសេចក្តីសុខរបស់ស្ត្រីគ្រប់រូបផងដែរ ។ តើស្ត្រីចង់ឱ្យ បុរសធ្វើអ្វីខ្លះនៅត្រង់ចំណុចនេះ? ។ ការថើបថ្នមៗនៅលើកញ្ចឹងក គឺជាចំណុចសុខស្រួលបំផុតរបស់ស្ត្រី ។ ត្រង់ចំណុចនេះយើង ត្រូវអង្អែល និងថើបថ្នមៗត្រង់ចំណុចជើងសក់របស់នាង រួចអូសបង្អូសថ្នមៗមកដល់ស្មាទាំងសងខាង ។
៣- ឆ្អឹងដងកាំបិត ៖ ត្រង់ចំណុចនេះបុរសគ្រប់រូបហាក់ដូចជាមើលរំលងមិនបានចាប់អារម្មណ៍ប៉ុន្មានទេ ក៏ប៉ុន្តែជាការពិតវាគឺជាចំណុច សិចស៊ីមួយដែរ ដែលស្ត្រីចង់ឱ្យបុរសថើប និងបបោសអង្អែល ពីព្រោះវាអាចជួយឱ្យមានរំញោចដល់ឆ្អឹងខ្នង (ស្រៀវឆ្អឹងខ្នង) ។
៤- ជង្គង់ (នៅផ្នែកខាងក្រោយ) ៖ ចំណុចនេះបុរសភាគច្រើនបំផុតមិនសូវបានគិតដល់នោះទេ ដោយគេម្នាក់ៗសង្វាតតែចំណុច សំខាន់ៗដូចជាថ្ពាល់ សុដន់ និងតំបន់ផ្សេងនៅម្តុំត្រគាករបស់ស្ត្រីតែបុ៉ណ្ណោះ ក៏ប៉ុន្តែគួរឱ្យស្តាយណាស់ ប្រសិនបើបុរសមើលរំលង ត្រង់កន្លែងនេះ។ ស្ត្រីគ្រប់រូបចង់បានការបបោសអង្អែលនៅផ្នែកខាងក្រោយក្បាលជង្គង់ដើម្បីជួយដាស់អារម្មណ៍ ចំណុចនេះហើយ ដែលនាំឱ្យនាងមានអារម្មណ៍នឹកឃើញចង់រួមភេទ ។
៥- ត្រង់ចំណុចភ្លៅ (ផ្នែកខាងក្នុង) ៖ ចូលប្រើប្រាស់ដៃ និងមាត់របស់អ្នក បបោសអង្អែល និងថើបថ្នមៗប្រកបទៅដោយកាយវិការ ទន់ភ្លន់បំផុត នៅត្រង់ចំណុចសាច់ភ្លៅរបស់នាងផ្នែកខាងក្នុង រួចរំកិលចុះបន្តិចម្តងៗចូលជ្រៅទៅកាន់ចំណុចរំភើបបំផុតដែលស្ថិតនៅ ជុំវិញបរិវេណយូនីរបស់ស្ត្រី ។
៦- ចំណុចត្រគាក ៖ ការផ្តោតអារម្មណ៍ត្រង់ចំណុចត្រគាក គឺជាកម្រិតសុខស្រួលដ៏អស្ចារ្យរបស់ស្ត្រី ។ អ្នកត្រូវតែព្យាយាមអត់ធ្មត់ ពុះពារបបោសអង្អែល និងថើបចាប់ពីចំណុចត្រគាករួចបង្ហូសមកដល់ផ្នែកខាងក្នុងភ្លៅទាំងសងខាងរបស់ស្ត្រី និងប្រើអណ្តាតលិទ្ធជុំវិញ ត្រគាកឱ្យបានយូរបន្តិចមុនពេលជ្រមុជចូលទៅដល់ល្អាងឋានសួគ៌ ។
៧- ចំណុចឆ្អឹងខ្នង ៖ ក្រៅពីកញ្ចឹងក ត្រគាក ឆ្អឹងដងកាំបិត និងជង្គង់ ឆ្អឹងខ្នងគឺជាចំណុចដាស់អារម្មណ៍ផ្លូវភេទរបស់ស្ត្រីផងដែរ។ តើយើងត្រូវធ្វើដូចម្តេចនៅត្រង់ចំណុចនេះ? មិនខុសពីកញ្ចឹងកនោះទេ បុរសគប្បីប្រើវិធីពីរយ៉ាងគឺថើប និងលិទ្ធថ្នមៗស្រាលតាម បណ្តោយឆ្អឹងខ្នងរហូតដល់ឆ្អឹងត្រគាក ។
៨- ចំណុចទងត្រចៀក ៖ ការស្ទាបអង្អែលថើបនិងខាំតិចៗនៅត្រង់កន្លែងទងត្រចៀក គឺអាចជួយឱ្យស្ត្រីមានអារម្មណ៍ល្អ ស្ត្រីភាគ ច្រើនចង់ឱ្យបុរសយកបបូរមាត់មកខាំត្រចៀក ។ បន្ថែមពីនេះទៀតបរិវេណជុំវិញត្រចៀក គឺជាចំណុចដែលស្ត្រីចង់ឱ្យបុរសស្ទាបអង្អែល ផងដែរ ក៏ប៉ុន្តែកុំយកអណ្តាតរបស់អ្នកដាក់ក្នុងត្រចៀក ។
៩- ត្រង់ចំណុចបាតដៃ ៖ យកម្រាមដៃរបស់អ្នកដាក់ទៅលើបាតដៃរបស់នាងធ្វើជារបៀបម៉ាស្សាឱ្យមានកំដៅ ។ ការធ្វើបែបនេះនឹង ជួយឱ្យស្ត្រីមានអារម្មណ៍សប្បាយ ។
១០- ត្រង់ចំណុច ប្រអប់ជើង ៖ មានវិធីល្អប្រសើរ៣យ៉ាង ដើម្បីយជួយធ្វើឱ្យស្ត្រីមានអារម្មណ៍ហាក់បីដូចជាសម្រាកអីុចឹង គឺធ្វើ ម៉ាស្សាទៅលើមេជើង កជើង និងប្រអប់ជើងទាំងមូល ហើយជួនកាលស្ត្រីចង់ឱ្យបុរសលិទ្ធជញ្ជក់មេជើងរបស់នាងទៀតផង៕
Next PostNewer Post Previous PostOlder Post Home

About