លោក អូបាម៉ា បានថ្លែងនៅឯសេតវិមានកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៣។ AFP
ឯកអគ្គរដ្ឋទូតអាមេរិកលោក រ៉ូប៊ើត ឃីង បេសកជនពិសេសសម្រាប់សិទ្ធិមនុស្សកូរ៉េខាងជើងបានប្រាប់អ្នក សារព័ត៌មានកាលពីថ្ងៃចន្ទថា៖«គោលនយោបាយរបស់យើងក្នុងការផ្តល់ ជំនួយមនុស្សធម៌ពឹងផ្អែកលើលក្ខខណ្ឌនៃតម្រូវការ»។
លោកឃីងនិយាយថា៖«ប្រសិនមានការស្នើសុំមួយសម្រាប់ជំនួយវាជាអ្វីម្យ៉ាងដែលខ្ញុំជឿថា យើងអាចពិចារណា»។
ប៉ុន្តែការស្នើសុំបែបនេះគួរតែត្រូវមានតុល្យភាពប្រឆាំងនឹង ការទាមទារពីប្រទេសផ្សេងៗព្រមទាំងសមត្ថភាពអាមេរិកជាអ្នកត្រួត ពិនិត្យការប្រគល់ឲ្យនៃជំនួយនោះ។
សហរដ្ឋអាមេរិកបានផ្តល់ជំនួយអាហារចុងក្រោយទៅកូរ៉េខាងជើងកាលពី ចុងឆ្នាំ២០០៨ដល់ខែមីនា ឆ្នាំ២០០៩។ ជំនួយអាហារ១៧០ពាន់តោននៃជំនួយដែលរំពឹងដល់ទៅ៥០០ពាន់តោនត្រូវបាន ផ្តល់ឲ្យរហូតធ្វើឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានអនុញ្ញាតឲ្យ បុគ្គលិកអាមេរិកទៅពិនិត្យមើលការបែងចែកជំនួយនៅទីនោះទៀតផង។
លោកឃីងបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនអាចត្រួតពិនិត្យនៅកន្លែងដែលជំនួយអាហារ ២២ពាន់តោនត្រូវបានបែងចែកនោះទេ។ លោកបន្តថា៖«ពួកគេបានបញ្ចប់វា។ ពួកគេនិយាយថា យើងបានបញ្ចប់»។
សហរដ្ឋអាមេរិកធ្លាប់មានផែនការបន្តជំនួយកាលពីខែមេសា ឆ្នាំ២០១២ នៅពេលទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមផ្តល់ជំនួយអាហារ២៤០ពាន់តោនដល់ រដ្ឋកុម្មុយនីស្តមួយនេះដើម្បីទទួលបានផលមកវិញនូវការសន្យាបញ្ឈប់ សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនក្នុងនោះការចម្រាញ់ជាតិ អ៊ុយរ៉ានីញ៉ូម និងត្រូវអនុញ្ញាតឲ្យអង្គការសហប្រជាជាតិទៅត្រួតពិនិត្យមើល។
ចាប់តាំងពីពេលនោះមកទីក្រុងព្យុងយ៉ាងមិនបានស្នើសុំណាមួយ ដើម្បីបន្តជំនួយឡើយ សូម្បីតែទីក្រុងវ៉ាស៊ីនតោនបានស្វះស្វែងនាំកូរ៉េខាងជើងឲ្យវិលទៅ កាន់តុចរចាសម្រាប់កិច្ចពិភាក្សាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោកនិយាយថា ទោះជាយ៉ាងណារបាយការណ៍ថ្មីៗពីទីភ្នាក់ងារអ.ស.ប បានលើកឡើងថាវិបត្តិស្បៀងអាហារបានធូរស្រាលវិញហើយ តែពលរដ្ឋកូរ៉េខាងជើងជាច្រើនជាពិសេសនៅតាមតំបន់ឆ្ងាយពីទីក្រុង ព្យុងយ៉ាងនៅតែមិនទាន់ទទួលបានអាហារគ្រាប់គ្រាន់សម្រាប់ក្រពះឡើយ។
របាយការណ៍បានលើកឡើងទៀតថា ទីក្រុងព្យុងយ៉ាងបានស្នើសុំស្បៀងអាហារពីប្រទេសម៉ុងហ្គោលីតែលោក ឃីងមិនបាននិយាយពីចំណុចនេះទេ៕ CC
ប្រភព postkhmer