សៀមរាប: ក្បាច់គុនល្បុក្កតោ ជាប្រភេទក្បាច់គុន បុរាណខ្មែរ មានប្រវត្តិយូរលង់ និងល្បាញល្បី ដោយបានចារឹក លើជញ្ជាំងប្រាង្គប្រាសាទបាយ័ន និងប្រាសាទមួយចំនួនទៀត ជាសក្ខីភាពថែមទៀតផង។ បន្ទាប់ពីសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទសវត្សរ៍មក កម្ពុជា បានគិតគូរ សិក្សាស្រាវជ្រាវ និងប្រមូលផ្ដុំឡើងវិញ រាល់ស្នាដៃរបស់បុព្វបុរសខ្មែរ ទាក់ទងនឹងក្បាច់បុរាណខ្មែរ ក្នុងនោះក៏មាន ក្បាច់គុនល្បុក្កតោ រហូតគ្រោងបញ្ចូលក្បាច់គុនល្បុក្កតោជាសម្បត្តិបេ តិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។
នៅក្នុងមហាព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៥៧ ដែលរៀបចំដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បាននាំយកនូវក្បាច់ គុន មរតកដូនតាខ្មែរមួយនេះ មកសម្ដែងនៅតំបន់អង្គរ។ ក្នុងឱកាសបង្ហាញឈុតឆាកក្បាច់គុន ដែលមានកីឡាករ ប្រមាណជា ១០០នាក់ ចូលរួមសម្តែងនោះ មានការចាប់អារម្មណ៍ខ្ពស់បំផុត ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងចំ ណោមផ្ទាំងទស្សនីភាពវប្បធម៌ អរិយធម៌ដ៏មហាអស្ចារ្យជាច្រើនទៀតរបស់ខ្មែរយើង។
លោកតាក្រមាមាស សាន គឹមស៊ាន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា និងជាអ្នកទទួលខុសត្រូវ សម្រាប់ការរៀបចំការសម្តែងកីឡា ល្បុក្កតោ ក្នុងពិធីនោះ ក៏បានសម្ដែងនូវការសប្បាយរីករាយ និងដោយក្ដីមោទនភាពខ្ពស់ ដែលគ្រប់កីឡាករ និងគ្រូ ក្បាច់គុនល្បុក្កតោ បានខិតខំហ្វឹកហាត់ រៀនសូត្រ និងសម្ដែងបានយ៉ាងល្អ ប្រកបតាមច្បាប់ក្បួន ក្បាច់វប្បធម៌បុព្វបុរសខ្មែរយើងពិតប្រាកដ។
លោកគ្រូក្បាច់គុនល្បុក្កតោ រស់ សេរី បានឲ្យដឹងថា លោកជាខ្មែរកម្ពុជាក្រោម ហើយលោកបានមករស់នៅកម្ពុជា ជាង៣០ឆ្នាំហើយ បច្ចុប្បន្នលោកមានអាយុ៥៧ឆ្នាំ រស់នៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ហើយលោកបានចេះក្បាច់គុនល្បុក្កតោ ពីជីតារបស់គាត់ ទើបលោកអាចចេះ និងចងចាំរហូតដល់សព្វថ្ងៃនេះ ក្នុងនោះលោកក៏បានសរសេរទុកនូវក្បាច់គុននេះបានចំនួនច្រើនដែរ។
លោកបញ្ជាក់ថា ក្បាច់គុនល្បុក្កតោមានតាំងពីសម័យនគរមកម្ល៉េះ ព្រោះមានចារឹកនៅលើផ្ទាំងជញ្ជាំងប្រសាទផង ដែរ ហើយជីតា និងឪពុករបស់លោកបានបង្ហាត់បង្រៀនលោកជាបន្តមក ពួកគាត់បានបង្ហាត់ និងប្រាប់នូវឈ្មោះនៃក្បាច់នីមួយៗ គឺពួកគាត់ប្រាប់ថា ក្បាច់ទាំងអស់មាន ១០៨ក្បាច់នៅក្នុងក្បាច់គុនល្បុក្កតោនោះ គឺមានដូចជា ក្បាច់ឥសីទ្រផ្កា សេនាចាប់ផ្កាយ ចង្វាយផ្ដៅ ច្រក់ពង្ស វង់ព្រះខែ ស្រងែពេន ព្នែនឥសី ដំរីបួស ហួសភ្នំធំ កណ្ដាប់ ដៃញីឈ្មោល បើកទ្វារចូលប្រយុទ្ធ ហនុមានបំបាក់ក្រុងសីមា ខ្លាហែក ចំណែកក្របីលាកខ្លួន មានស្វាបិតពួន លីថ្ម តស្ពាន ក្រពើហា ខ្លាក្រាប់ ស្រងែពេន សង្វារាល ក្របីលូក ពពកវិល ខ្លាលីគោ កណ្ដុរយួរព្រត្រ ច្រត់ឬស្សី កែង ឆេះជង្គង់ហោះ ជាដើម។ ក្បាច់មេសំខាន់ៗ មេសម មេខ្វែង មេបិត វាយកូន កណ្ដៀតក្អម តស្ពាន តព្រលឹង បាំង មេឃបាំងព្រះអាទិត្យ ហនុមានបិតពួន ហនុមានបៀមបាយ ហនុមានទល់មេឃ ហនុមានជ្រែកពពក ទាំងនេះជា ក្បាច់បុរាណខ្មែរពិតប្រាកដ។
ក្បាច់គុនល្បុក្កតោនេះ មានបង្កប់នូវផ្នែកយុទ្ធសិល្ប៍ផងដែរ រួមសេចក្តីមក ពាក្យថា «ល្បុក្កតោ» មានន័យថា ជា កំពូលក្បាច់គុន ប្រកបដោយអនុភាព និងជាក្បាច់គុនខ្លាំងដូចសត្វតោ។ ក្បាច់គុនល្បុក្កតោចែកជា ១២មេ ហើយ ក្នុងមួយមេៗ និងមានរាប់រយក្បាច់។
លោកបានបន្តឲ្យដឹងថា លោកបង្ហាត់បង្រៀនកូនខ្មែរបានប្រមាណជាង ១០០នាក់ហើយ តែភាគច្រើនមិនបានជាប់លាប់ បច្ចុប្បន្ននៅសល់ជាង២០នាក់។ នៅក្នុងការបង្ហាត់បង្រៀនរបស់លោកកន្លងទៅ គឺមិនមានទីកន្លែងត្រឹម ត្រូវទេ បង្ហាត់តាមផ្លូវក្នុងភូមិ ហើយពេលខ្លះមានគេសាកល្បង ផ្ចាញ់ផ្ចាល ចំអកឡកឡើយផងដែរ ក្រៅពីនោះពេលបានផល ក៏មានអ្នកដណ្ដើមស្នាដៃ។ ជារៀងរហូតមកលោកមិនដែលបង្ហាត់បង្រៀនសិស្សយកលុយទេ គឺ មានតែផ្ដល់បាយទឹក ម្ហូបចំណីដល់សិស្សវិញពេលហាត់រៀន។
តែឥឡូវលោកមានមោទនភាពយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុដាក់លើកកម្ពស់ ក្បាច់គុនល្បុក្កតោ និងគ្រោងដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ ម្យ៉ាងទៀតនៅពេលនេះ ក្រុមរបស់លោក បានទទួលការគាំទ្រ រៀបចំ បើកឲ្យមានជាសាលាគុនល្បុក្កតោ អង្គរមានឬទ្ធិ៍នេះឡើង សម្រាប់ជាកន្លែងបង្ហាត់បង្រៀន និងបង្ហាញក្បាច់គុនល្បុក្កតោ ជូនភ្ញៀវជាតិ អន្តជាតិបានទស្សនា និងបានលើកកម្ពស់ក្បាច់គុនបុរាណខ្មែរយើងឡើងវិញ។
កាលពីព្រលប់ថ្ងែទី១២ ខែមេសា ឆ្នាំ២០១៣ ក្នុងពេលរៀបចំបើកសាលាគុនល្បុក្កតោ អង្គរមានឬទ្ធិ៍ លោក អ៊ិន សុខគា អនុប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងនាមមន្ទីរ និងក្រសួងទេសចរណ៍ រួមជាមួយលោក ជ្រុម គឹមសេង ម្ចាស់ផ្សាររាត្រីតានីខ្មែរ និងជាម្ចាស់ភោជីយដ្ឋានផ្ទះបាយនគរជ័យ បានសម្ដែងការរីករាយ និងមោទនភាព ដែលបានចូលរួមចំណែកក្នុងការរៀបចំសាលាក្បាច់គុននេះ ស្របពេលដែលរាជរដ្ឋាភិបាលបានបំផុស និងលើកកម្ពស់កីឡាក្បាច់គុនល្បុក្កតោ ដូច្នេះក្នុងនាមមន្ទីរទេសចរណ៍និងវិស័យឯកជនបានសហការជាមួយនិងអាជ្ញាធរ ភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប បានរៀបចំសាលាគុននេះឡើង ដើម្បីបំផុសនូវចលនាកីឡាខ្មែរឲ្យចូលរួមលើកកម្ពស់ក្បាច់គុនខ្មែរ ដែលមានចារឹកនៅតាមជញ្ជាំង នៃប្រាង្គប្រាសាទនានានៅខេត្តសៀមរាប និងចូលរួម ចំណែកក្នុងការបញ្ចូលក្បាច់គុនខ្មែរ «ក្បាច់គុនល្បុក្កតោ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ។
លោកបានបន្តថា ទីតាំងនៃសាលាគុននេះអាចឲ្យពូកគាត់ហាត់រៀនបានល្អប្រសើរជាងមុន ហើយក៏យើងអាចបង្កើននូវដំណើរទស្សនកិច្ចរបស់ភ្ញៀវមកទស្សនានៅទីនេះ ព្រោះយើងមានសេវាបម្រើដឹកភ្ញៀវតាមរទេះគោទស្សនាភូមិ ទស្សនាការតម្បាញ់ និងសប្បកម្មមួយចំនួនទៀត ដែលមាននៅក្នុងភូមិនេះផងដែរ ព្រោះតំបន់នេះមានលទ្ធភាពក្នុងការទាក់ទាញភ្ញៀវឲ្យមកទស្សនាផងដែរ។ អ្វីដែលសំខាន់នោះ គឺការរៀបចំ និងលើកកម្ពស់ក្បាច់គុនបុរាណ «ក្បាច់គុនល្បុក្កតោ» ដែលមានចរឹកជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរយើង។
កាលពីខែកម្ភះ មន្រ្តីក្រសួងវប្បធម៌កម្ពុជាបានស្នើតាមរយៈអង្គការ យូណេស្កូ (UNESCO) ប្រចាំនៅកម្ពុជា ឲ្យដាក់ ក្បាច់គុនល្បុក្កតោ ចូលទៅក្នុងសម្បត្តិបេតិ កភណ្ឌ័ពិភពលោក ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការចងក្រងឯកសារ និងការចុះបញ្ជីសារពើភណ្ឌ នៃបេតិកភណ្ឌ័វប្បធម៌អរូបី នៅតាមសហគមន៍ ក្រោមអធិបតីភាពពីសំណាក់ លោក ហ៊ឹមឆែម រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានការចូលរួមពីលោក អានឡើម៉េស តំណាងការិយាល័យ យូណេស្កូ ប្រចាំកម្ពុជា។ លោកបានបន្តថា បច្ចុប្បន្នយើងបានចុះបញ្ជីមរតកមនុស្សរស់ បាន ១៧នាក់ ហើយឆ្នាំ២០១៣ នឹងបន្តចុះបញ្ជីល្បែងប្រជាប្រិយខ្មែរមួយចំនួនទៀតផងដែរ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួង រៀបចំ បញ្ជូលក្បាច់គុនបុរាណខ្មែរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ ធ្លាប់មានប្រសាសន៍ កាលពីព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ ក្នុងកម្មពិធីនៅរាត្រីចុងក្រោយ នៃមហាព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» ថា ចំពោះក្បាច់គុនខ្មែរ គឺ មានច្រើនណាស់ អ្នកខ្លះធ្លាប់បានឃើញតែ ប្រដាល់សេរី ដែលជាក្បាច់គុនបុរាណខ្មែរដែរ តែឥឡូវយើងបាន បង្ហាញនូវឬសគល់មួយទៀត គឺក្បាច់ប្រដាល់ ដែលហៅថា ក្បាច់គុនល្បុក្កតោ ដែលល្អណាស់ ព្រោះនៅក្នុងក្បាច់ គុនបុរាណខ្មែរ មិនមែនមានតែប្រដាល់សេរីតែមួយនោះទេ គឺមានច្រើនណាស់ ដូចជា ក្បាច់គុនល្បុក្កតោ គុនដាវ គុនដំបង ហើយបើយើងឆ្ងល់អាចទៅមើល៍នៅតាមជញ្ជាំងប្រាសាទបាយ័ន គឺមានចារឹកនៅទីនោះស្រាប់ ហើយ យើងមិនបានធ្វើអ្វីដែលខុសពី វប្បធម៌ ប្រពៃណី ដែលដូនតាយើងបាន គូសវាសទុកឲ្យនោះទេ។ នៅពេលខាងមុខ ហើយនឹងរៀចំដាក់បញ្ចូលក្បាច់គុនខ្មែរ «ក្បាច់គុនល្បុក្កតោ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ៕

ដោយៈ ដើមអម្ពិល