ភ្នំពេញៈ សមត្ថភាព របស់នគរបាលប៉ុស្ដិ៍វាលង់ ខណ្ឌ ៧ មករា បានត្រឹមចាប់ជនអាណាថា ដើររើស អេតចាយ យកលុយទិញថ្នាំញៀនជក់ ហើយក្រុមអាណាថា ទំាងនេះដើរដេក តាមសំយ៉ាបផ្សារ ដោយ ឡែកមេខ្លោង ចែកចាយដែលយកថ្នាំញៀន ទៅលក់ដល់ក្នុងស្ដាតអូឡាំពិកយ៉ាងគគ្រឹកគគ្រេង ចាប់មិនដែលបានឡើយ ។ ទាំងនេះនាំឲ្យមហាជន រិះគន់ថា នគរបាល ប៉ុស្ដិ៍វាលវង់ ចាប់ឲ្យតែល្អមើល គាប់ចិត្ដមេកើយប៉ុណ្ណោះ បើសិនគេចង់ចាប់អ្នកចែកចាយវិញ ក្រុមអ្នកលក់ថ្នាំញៀន ក្នុងពហុកីឡដ្ឋាន ជាតិទាំងនោះ ពិតជាមិនអាចគេចរួចទេ ប៉ុន្ដែ ធ្វើម៉េចនេះវា....ទៅហើយ ។
ទាក់ទងដល់ការឃាត់ខ្លួន បុរសរើសអេតចាយឈ្មោះ ជុំ ធឿន បានសារភាពប្រាប់នគរបាលថា ខ្លួន ទិញថ្នាំញៀនមួយកញ្ចប់តូចនេះ ពីបុរសម្នាក់ជិះម៉ូតូ ម៉ាកគុបមូល ក្នុងតម្លៃ ២ ម៉ឺនរៀល មិនតែប៉ុណ្ណោះ ក្រោយឃាត់ខ្លួនបាន អ្នករើសអេតចាយ ដែលចែកចាយថ្នាំញៀន ពីកន្លែងលេងបាល់ក្នុងស្ដាតអូឡាំពិក កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានទៅផ្ដិតយករូបភាព ប្រកិតប្រកើយរហូតដល់ ក្នុងប៉ុស្ដិ៍វាលវង់ ប៉ុន្ដែត្រូវនគរបាលប៉ុស្ដិ៍ម្នាក់ រហស្សនាម ៣៥ អា ឈ្មោះ ជា លាង បានប្រើភាសាគ្រោតគ្រាតថា បានចូលទៅកាន់ប៉ុស្ដិ៍របស់ខ្លួន ដោយគ្មានការអនុញ្ញាត និងពាក្យសម្ដី ខេងរ៉ែងជាច្រើនទៀត ដែលទង្វើនេះ ជាមួយភ្នាក់ងាព័ត៌មានក្នុងស្រុក មិនមែនទើបតែលើកទីមួយទេ ដែល ធ្លាប់សម្លុតគំរាមអ្នកព័ត៌មាន ។ ហើយទង្វើសម្លុតគំរាមរបស់នគរបាល ប៉ុស្ដិ៍ឈ្មោះ ជា លាង ព័ត៌មាន ក្នុង ស្រុកមួយចំនួន ក៏ធ្លាប់បានចុះផ្សាយផង ក្នុងនោះក៏មានព័ត៌មាន ដើមអម្ពិលផងដែរ ។
ទាក់ទងដល់ការឃាត់ខ្លួន បុរសរើសអេតចាយឈ្មោះ ជុំ ធឿន ភេទប្រុស អាយុ ២១ឆ្នាំ បាន សារភាព ប្រាប់នគរបាលថា ខ្លួនទិញថ្នាំញៀនមួយកញ្ចប់តូចនេះ ពីបុរសម្នាក់ជិះម៉ូតូម៉ាកគុបមូល ក្នុងតម្លៃ២ម៉ឺនរៀល ហើយបុរសអ្នកចែកចាយនេះ មកក្នុងស្ដាតអូឡាំពិកស្ទើររាល់ថ្ងៃដើម្បីលក់ថ្នាំញៀន។ បុរសញៀនថ្នាំ ជុំ ធឿន បញ្ជាក់ថា គេដើររើសអេតចាយ និងពេលយប់ទៅដេកនៅសំយ៉ាបផ្សារអូឫស្សី ខ្លួនមិនមែនចែក ចាយថ្នាំញៀនទេ ហើយបានអំពាវនាវឲ្យសមត្ថកិច្ចចាប់មេខ្លោង អ្នកចែកចាយទៅ ទើបអស់ចំណែក រូបគេ គ្រាន់តែជាអ្នកជក់ប៉ុណ្ណោះ ៕ ដោយដើមអម្ពិល