បញ្ជីនៃការទាមទារពីស្ថាប័នយោធាកំពូលកូរ៉េខាងជើងនេះ ត្រូវបានទាត់ចោលវិញភ្លាមៗដោយកូរ៉េខាងត្បូងថា «មិនអាចយល់បាន»ហើយកូរ៉េខាងត្បូង និងអាមេរិកធ្លាប់បាននិយាយថាកិច្ចចរចាណាមួយអាចធ្វើទៅ បានលុះត្រាតែកូរ៉េខាងជើងចាត់វិធានការមិនសាយភាយនុយក្លេ អ៊ែររបស់ខ្លួន។
ការចរចាបានក្លាយជាការផ្តោតការយកចិត្តទុកដាក់ថ្មីនៃសង្គ្រាម វោហារសាស្ត្រដែលបានធ្វើឲ្យភាពតានតឹងផ្នែកយោធាឡើងខ្ពស់នៅ ឧបទ្វីបកូរ៉េមិនធ្លាប់មានចាប់តាំងពីកូរ៉េខាងជើង បានធ្វើតេស្តនុយក្លេអ៊ែរលើកទីបីកាលពីខែកុម្ភៈ។
វិធានការទីមួយដែលគណៈកម្មការយោធាជាតិកូរ៉េខាងជើងបានទាមទារគឺ ឲ្យដកទណ្ឌកម្មរបស់អ.ស.ប ដែលត្រូវបានដាក់បន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរកាលពីខែកុម្ភៈ។
កូរ៉េខាងជើងបានលើកឡើងដដែលៗថា ទណ្ឌកម្មគឺជាគន្លឹះសំខាន់បំផុតនៃវិបត្តិបច្ចុប្បន្ន។
ឆ្អឹងទទឹងកដ៏សំខាន់ជាច្រើនទៀតនៃវិវាទគឺសមយុទ្ធយោធារួម កូរ៉េខាងត្បូង-អាមេរិកដែលមានទាំងការពង្រាយយន្តហោះទម្លាក់ គ្រាប់បែកB-52 ដែលមានសមត្ថភាពនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែក B-2។
គណៈកម្មការនោះ បាននិយាយថា ប្រទេសទាំងពីរត្រូវតែផ្តល់ការធានាជាអន្តរជាតិថា សមយុទ្ធសង្គ្រាមនុយក្លេអ៊ែរបែបនេះ នឹងមិនកើតមានទៀតឡើយ។
គណៈកម្មការនេះបានបន្ថែមថា៖«កិច្ចចរចានិងល្បែងសង្គ្រាមមិនអាចធ្វើទៅជាមួយគ្នាទេ»។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក ចូ តៃ-យុងបានហៅលក្ខខណ្ឌជាមុនរបស់ កូរ៉េខាងជើងនេះថា«ពុំសមហេតុផល» និងបាននិយាយថា វាដល់ពេលសម្រាប់ក្រុងព្យុងយ៉ាងដើម្បីជ្រើសរើសយកការភ្ជាប់ ទំនាក់ទំនងជាមួយនឹងសហគមន៍អន្តរជាតិជាជាងការបង្កហេតុអត់ន័យបែប នេះ៕ប្រភពពីភ្នំពេញប៉ុស្តិ៍