យុវជនពីរនាក់ ស្រវឹងស្រាជោគខ្លួន ជិះម៉ូតូសេ១១០ ឌុបគ្នាស្រែកឡូឡា ពេញផ្លូវ២៧១ ហើយជ្រុលបុក របាំងថ្មចែក ទ្រូងផ្លូវដួលប្រកាច់ សន្លប់ទាំងពីរនាក់

ភ្នំពេញ៖ យុវជនពីរគ្រឿង ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងខណៈដែលពួកគេ ជិះម៉ូតូមួយគ្រឿងម៉ាកសេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BD 0898 ឌុបគ្នាក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវលេខ ២៧១ ក្នុងទិសដៅពី ត្បូងទៅជើង ខណៈជិះមកដល់មុខសាលាពេទ្យ ក៏បានរេចង្កូតបុកចំរបាំងថ្ម ចែកទ្រូងផ្លូវពេញទំហឹងតែម្តង ដែលបណ្តាលឲ្យពួកគេដួល ប្រកាច់បោកក្បាល រងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះបាន កើតឡើងកាលពីវេលា ម៉ោង ២១ និង ០០ នាទីយប់ថ្ងៃទី ១១ខែមេសា ឆ្នាំ២០១៣ នៅចំណុចមុខ សាលពេទ្យ តាមបណ្តោយផ្លូវលេខ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
សមត្ថកិច្ចមិនទាន់បញ្ជាក់ពី អត្តសញ្ញាណយុវជន រងរបួសទាំងពីរគ្រឿងនោះនៅឡើយទេ ដោយសារពួក គេត្រូវរថយន្តសាមុយ ដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសបាត់ ពេលសមត្ថកិច្ចទៅដល់ ។
សាក្សីដែលបានឃើញហេតុការណ៍នេះជាក់ស្តែងបាន និយាយប្រាប់ សមត្ថកិច្ចថា មុនពេលកើតហេតុនោះ គេសង្កេតឃើញយុវជនមួយ ក្រុមជិះម៉ូតូពីរទៅបីគ្រឿងប្រឆាំង គ្នាតាមបណ្តោយផ្លួវលេខ ២៧១ តាំងពីមុខ វត្តសន្សំ កុសលមក ពួកគេបានស្រែកឆោមឡោតាមផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលរហូតពួកគេបានជិះ ម៉ូតូមកដល់ចំណុចកើតហេតុ នេះក៏បានយុវជនពីរគ្រឿង ដែលជិះម៉ូតូសេ១១០ ពណ៌ខ្មៅ ឌុបគ្នាបានរេចង្កូត បុករះ ចំរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងតែម្តង បណ្តាលឲ្យម៉ូតូដួលគរ ពីលើរបាំងថ្ម ចំណែកឯអ្នកជិះម៉ូតូវិញនោះ ហោះផ្លោងបោកទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹងនៅ នឹងកន្លែងកើតហេតុ ប៉ុន្តែសំណាងត្រូវរថយន្ត សាមុយនៃមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត បានចេញមកអន្តរាគមន៍ ដឹកយកពួកគេទៅសង្គ្រោះ។
ក្រោយពីកើតហេតុសមត្ថកិច្ចខណ្ឌចំការមន បានចុះទៅអន្តរាគមន៍ វាស់វែងដកហូតយក ម៉ូតូបង្កនេះទៅ រក្សាទុកនៅអធិការខណ្ឌ ដើម្បីរងចាំបងប្អូនមក ធ្វើលិខិតសងថ្លៃខូចខាត ទ្រព្យសម្បត្តិសាធារណៈ ៕






ដោយ ៖ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About