រំលោភទៀតហើយ បុរសម្នាក់ស្រវឹង​ចាប់រំលោភ​ស្ត្រី​អាយុ​៥៥​ឆ្នាំ​មិនបាន​សម្រេច​ត្រូវ​អ្នកស្រុក​ព្រួត​គ្នា​ចាប់​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​



កំពង់ឆ្នាំង ​ ៖​ បុរស​ស្រវឹង​ជោក​ម្នាក់​ត្រូវ​បាន​អ្នកស្រុក​ក្នុងភូមិ​ព្រួត​គ្នា​ចាប់​ ខ្លួន​បាន ​បន្ទាប់ពី​រូបគេ​បាន​ចាប់រំលោភ​ស្ត្រី​ម្នាក់​កំពុង​ដេក​ក្នុង​មុង​មិនបាន​ សម្រេច ​ហើយ​ត្រូវ​ជនរងគ្រោះ​ស្រែក​ឲ្យ​គេ​ជួយ។

 
ហេតុការណ៍ ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២៣​និង​៣០​នាទី​យប់ ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣ ​នៅ​ក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ​ក្រុង​កំពង់ឆ្នាំង។
លោក ​វរសេនីយ៍ត្រី លឹម ហាក់ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ និយាយ​ឲ្យ​ដឹង​ថា ជនល្មើស​ខាង​លើ​នេះ​ឈ្មោះ យិន ផល្លា អាយុ​៤១​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុន ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល មក​ស្នាក់​នៅផ្ទះ​មិត្តភក្ដិ​ក្នុងភូមិ​ចុង​កោះ រយៈពេល​៣​ថ្ងៃ​ហើយ ដើម្បី​រក​ការងារ​ធ្វើ។ នៅ​វេលា​ម៉ោង​២៣ និង​៣០​នាទី​យប់ ក្រោយពី​រូបគេ​ផឹកស្រា​ស្រវឹង​ជោកជាំ គេ​បាន​ឡើង​ទៅ​ផ្ទះ​ស្ត្រី​ឈ្មោះ ស​.​យ អាយុ​៥៥​ឆ្នាំ ដែល​កំពុង​ដេក​លង់លក់​ក្នុង​មុង​ម្នាក់ឯង ប្ដី​ទៅ​ចាំចំការ។ ពេលនោះ​ជនល្មើស​ក៏បាន​បើក​មុជ​ចូលចាប់​ឲ្យ​នាង​ពីក្រោយ​ប៉ុនប៉ង​ចាប់រំលោភ ប៉ុន្តែ​នាង​ដឹងខ្លួន​ បាន​ធំ​ក្លិន​ស្រា​ដឹង​ថា​មិន​មែនជា​ប្ដី​ខ្លួន ក៏បាន​ប្រតាយប្រតប់​ជាមួយ​ជនល្មើស បន្ទាប់មក​ជនល្មើស​ក៏បាន​រត់​ផុង​ជើង​នឹង​ក្ដារ​ដួល ខណៈនោះ​នាង​ក៏​ស្រែក​ឲ្យ​គេ​ជួយ។ ស្របពេល​នោះ​ដែរ​អ្នកស្រុក​ក្នុងភូមិ​ដែល​កំពុង​រាំ​ធុងបាស​នៅ​ក្បែរនោះ​ ក៏បាន​រត់​មក​ជួយ​ព្រួត​គ្នា​ចាប់ខ្លួន​ជនល្មើស ហើយ​នាំគ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ ហើម​មុខ​ពោរ បន្ទាប់​មក​ក៏​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​កង​រាជា​អាវុធហត្ថ​ខេត្ត។ នៅ​ល្ងាច​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣ ពេល​អ្នកសារព័ត៌មាន​ទៅ​ថតរូប​ជនល្មើស គឺ​រូបគេ​នៅ​ស្រវឹង​ក្អួត ដើរ​ទ្រេតទ្រោត​មិនទាន់​ស្វាង​ស្រា​នៅឡើយ។
ករណីនេះ ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​ចោទ​ពី​បទ​រំលោភ​ មិនបាន​សម្រេច ហើយ​ត្រូវ​បញ្ជូន​ខ្លួន​ជនល្មើស​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៣ ដើម្បី​ឲ្យ​តុលាការ​ចាត់ការ​បន្ត​តាមច្បាប់៕ប្រភពពីកម្ពុជាថ្មី
ថា​រិ​ទ្ធ​
Next PostNewer Post Previous PostOlder Post Home

About