បំផ្ទុះ​គ្រាប់​បែក នៅ​បូ​ស្តុន ស្លាប់​បី របួស​ជាង ១៣០​នាក់

បូស្តុន៖ ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង អេភី បានរាយការណ៍ឱ្យដឹង នៅថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៣ ថា មនុស្សបីនាក់ បានស្លាប់ និងរងរបូសជាង ១៣០នាក់ផ្សេងទៀត ដោយសារការបំផ្ទុះគ្រាប់បែក ចំនូន២គ្រាប់ នៅក្នុងព្រឹត្តការណ៍ប្រកួតកីឡាម៉ារតុង។
មន្រ្តីសេតវិមាន បានថ្លែងក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ឱ្យដឹងថា ការស៊ើបអង្កេតកំពុង ត្រូវបានធ្វើឡើង និងបានចាត់ទុកថា  ការវាយប្រហារនោះ ជាអំពើភេវរកម្ម។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានសច្ចាថា នឹងឱ្យអ្នកដែលប្រព្រឹត្ត (អ្នកទទួលខុសត្រូវ) ត្រូវតែយកមកផ្តន្ទាទោសតាមច្បាប់។
មន្រ្តីជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការ ចារកម្មអាមេរិក បានថ្លែងថា គ្រាប់បែកពីគ្រាប់ផ្សេងទៀត ត្រូវបានគេរកឃើញនៅក្បែរ ចំណុចម៉ាលយ៍ លេខ២៦,២ ដែលគ្រាប់បែកទាំងនោះ ត្រូវបានគេរៀបចំយ៉ាងល្អ សម្រាប់បំផ្ទុះ។
ព្រឹត្តការណ៍រត់ម៉ារតុងនេះ មានកីឡាករចំនួន ២ម៉ឺន៣ពាន់នាក់។ ការបំផ្ទុះទាំងពីរគ្រាប់នោះ បានធ្វើឡើងព្រមគ្នាៗ នៅវេលាម៉ោង ៤រសៀលថ្ងៃអាទិត្យ ទី១៥ ខែមេសា (ម៉ោង១កន្លះយប់នៅកម្ពុជា -១៦ខែមេសា)៕
DAP-News
DAP-News
DAP-News
DAP-News
DAP-News
DAP-News
DAP-News
ប្រភព Looking TODAY
Next PostNewer Post Previous PostOlder Post Home

About