ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​ថៃ ក្នុង​ឱកាស​មហា​សង្រា្កន កើន​ឡើង​រហូត​ដល់ ៨​ដង បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន

បើទោះបីជា ក្នុងរយៈពេលបួនថ្ងៃ ដំបូងនៃឱកាស មហាសង្រ្កាន បានបង្ហាញថា ចំនួនឧប្បត្តិហេតុ មានកម្រិតទាបជាងកាលពីឆ្នាំមុន តែអ្នកស្លាប់មានចំនួនខ្ពស់ជាង ដោយមូលហេតុភាគច្រើន បណ្តាលមកពីការការបើកបរ ដោយបរិភោគគ្រឿងស្រវឹង និងហួសល្បឿនកំណត់។
យោងតាមទីភ្នាក់ងារសារព័ត៌មាន The Nation ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣នេះ បានឲ្យដឹងដោយយោងតាម តួលេខរបស់មជ្ឈមណ្ឌល សុវត្ថិភាពតាមដងផ្លូវ បានឲ្យដឹងថា មានមនុស្សចំនួន ២១៨នាក់ រងគ្រោះដល់ជីវិត មនុស្សចំនួន ២០២០នាក់ត្រូវរងរបួស ក្នុងចំណោមគ្រោះថ្នាក់ ចរាចរណ៍ចំនួន ១.៨៩៧ករណី ក្នុងអំឡុងរយៈពេលបួនថ្ងៃដំបូង ក្នុងឱកាសមហាសង្ក្រាន រយៈពេលប្រាំពីរថ្ងៃ។
គួររំលឹកថា កាលពីឆ្នាំមុន ក្នុងរយៈពេលបួនថ្ងៃដំបូង នៃថ្ងៃមហាសង្ក្រានក្នុងប្រទេសថៃ មានជនរងគ្រោះដល់ជីវិត មានចំនួនត្រឹមតែ២១០នាក់ រងរបួសចំនួន ២.២៨៨នាក់ ក្នុងហេតុការណ៍គ្រោះថា្នក់ ចរាចរណ៍ចំនួន ២.១៣៤ករណី។ នេះបើយោងតាម ការលើកឡើងរបស់ដំណាង រដ្ឋមន្ត្រីក្រសួងអប់រំ លោក Sermsak Pongpanich បានឲ្យដឹងនាថ្ងៃចន្ទនេះ។
គ្រោះថ្នាក់ចរាចរណ៍ ដែលមានកម្រិតខ្ពស់ជាងគេ មាននៅក្នុងខេត្ត Prachuap Khiri Khan និងខេត្ត Kanchanaburi។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយសារការប៉ះទង្គិច ដោយម៉ូតូចំនួន ៧៤ភាគរយ និងរថយន្តដឹកទំនិញ ចំនួន១៥ភាគរយ។ ជាមួយគ្នានេះដែរ ក្នុងចំណោមគ្រោះថ្នាក់ ចរាចរណ៍រវាងម៉ូតូ ជនរងគ្រោះដល់ជីវិតចំនួន ២១ភាគរយ ស្លាប់ដោយសារការពាក់មួក សុវត្ថិភាពមិនបានត្រឹមត្រូវ។
ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកប្រជាពលរដ្ឋ មិនគួរបើកបរ ប្រសិនបើពួកគេមានការ អស់កម្លាំងខ្លាំង ព្រោះអាចបណ្តាលឲ្យមាន អាការៈងងុយគេង ក្នុងពេលបើកបរ៕
ប្រភព Looking TODAY
Next PostNewer Post Previous PostOlder Post Home

About