លោកផ្កាយ​ មួយ ភ្លន់ តារា គំរាមប្តឹង អ្នកកាសែត ដើមអម្ពិល ក្រោយចេញផ្សាយ រឿងឈើគ្រូញូង

បន្ទាយមានជ័យ៖ ក្រោយពីគេហទំព័រ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ចេញផ្សាយ អត្ថបទមួយមាន ចំណងជើងថា (កូនចៅ លោកផ្កាយ១ ភ្លន់ តារា រកឃើញឈើក្រញូង ជាច្រើនដុំចង់ ស៊ីដាច់ម្នាក់ឯង ) កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ នេះ បានធ្វើឲ្យលោក ភ្លន់ តារា មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្ត ខឹងសម្បា យ៉ាងខ្លាំង ចំពោះអត្ថបទនេះ ។
នៅវេលា ម៉ោង ០៩ និង៤២នាទី ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣នេះ លោក ភ្លន់ តារា បានប្រើប្រាស់ លេខទូរសព្ទ័ ០១២ ២២២ ៣១១ ទូរស័ព្ទមកភ្នាក់ងារ យកព័ត៌មាន ដើមអម្ពិល ប្រចាំខេត្តបន្ទាយមានជ័យ លោក ប៊ុន សំណាង ហើយនិយាយថា ការចេញផ្សាយ ពីម្សិលមិញជា រឿង មិនពិត ដោយលោកបាននិយាយថា ចំណុចកើតហេតុ ជាកន្លែង នគរបាលឈរជើង មិនមែនជាកន្លែង កម្លាំងយោធាសឹករង ស្រុកម៉ាឡៃ កូនចៅរបស់លោក ឈរជើងនោះទេ ។ ហើយឈើក្រញូងនោះក៏ មិនបានចង់ ស៊ីដាច់ដែរ គឺកម្លាំង របស់លោកចុះល្បាតតាម ព្រំដែនកម្ពុជា-ថៃ នៅវេលាម៉ោង៤និង ៣០ទាបភ្លឺ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ ដើម្បីក្តាប់ សភាពការណ៏ព្រំដែន ទើបប្រទះឃើញឈើ គ្រញូង ក្រោយរកឃើញ ឈើទាំងនោះ លោក បានប្រគល់ជូន ទៅខាងរដ្ឋបាល ព្រៃឈើខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។
លោកផ្កាយមួយ ភ្លន់ តារា បាននិយាយបន្តថា រយះពេលកន្លង មកគេហទំព័រមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ចុះផ្សាយពីរឿងរ៉ាវកូនចៅ របស់លោកដូចជា នៅព្រំដែនភ្នំដងរ៉ែក ស្រុកថ្មពួក និងច្រករបៀង បន្ទាយដើមអម្ពិល ក្នុងភូមិរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ពាក់ពន្ធ័ រឿងឈើគ្រញូង ដែលត្រូវសមត្ថកិច្ច ចម្រុះបង្ក្រាបកាល ពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ លោកគាំទ្រ ព្រោះនិយាយត្រូវ ។ តែពេលនេះ លោកសុំឲ្យមើលឃើញពីស្នាដៃ ទប់ស្កាត់បទ ល្មើសលួច នាំឈើខុសច្បាប់ ដែលលោកបង្រ្កាបផង។ ស្ថិតក្នុងភាពខឹង សម្បារ លោក ភ្លន់ តារា បាននិយាយថា បើហ៊ានសរសេររឿងខុស ឬចេញផ្សាយរឿង អាស្រូវរបស់លោក ធ្វើឲ្យប៉ះពាល់ កិត្តិយសទៀត លោកនឹងប្តឹងគេហទំព័រ មជ្ឈមណ្ឌល ដើមអម្ពិលតែម្តង គឺប្តឹងពីបទបរិហាកេរ្តិ៍។
ប្រតិបត្តិការ ចុះល្បាតព្រំដែន និងប្រទះឃើញឈើគ្រញូង ដែលឈ្មួញលាក់ទុក ក្នុងអូរ ព្រំដែននេះ គឺដឹកនាំដោយលោក រឹទ្ធ រ៉ម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត និង លោក ស វាសនា មេញ្ជាការផ្នែកសឹករង ស្រុកម៉ាឡៃ បានរកឃើញឈើក្រញូង១៥ដុំ មាន ០២ដុំជាឈើត្រូវប៉ាន់ និង១ដុំជាឈើក្រាក់ សរុប៧៣០គីឡូក្រាម។
ក្រោយពីធ្វើ កំណត់ហេតុរួចរាល់ ឈើត្រូវបានប្រគល់ទៅ ឲ្យខាងមេព្រៃ ដែលមានលោក ស៊ិ អឺណាបុត្រ នាយរង ខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តបន្ទាយមានជ័យ និងលោក នូវ និល នាយរងក្តាប់រួម សង្កាត់រដ្ឋ បាលព្រៃឈើ ស្រុកអូរជ្រៅ ជាអ្នកទៅទទួល។ មានមតិរះគន់ជាច្រើនបាន លើឡើងថា បើលោក ភ្លន់ តារា អះអាងថា ចំណុច អូរព្រំដែនក្នុង ភូមិអូរស្រឡៅ ឃុំបឹងរាំង ស្រុកម៉ាឡៃ ដែលកម្លាំងយោកូនចៅ របស់លោក ល្បាតឃើញឈើ គ្រញូងនេះ មិនមែនជាចំណុចឈរជើង របស់កម្លាំងយោធាសឹករងស្រុក ម៉ាឡៃទេ ។ ចុះហេតុអ្វីកម្លាំង យោធាសឹករងមិនទៅល្បាត តែកន្លែងដែលខ្លួនឈរ ជើងទៅ? មកល្បាតកន្លែង ដែលខ្លួនមិនបានឈើ ជើងធ្វើអី? បើចំណុចកើតហេតុនោះ មានអង្គភាពផ្សេង ឈរជើង ហើយនោះ?៕ ប្រភព ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About