បង្ក្រាប​ហាង​កាហ្វេ​ក្តៅ​សាច់ ឃាត់​ខ្លួន​បាន​ស្រ្តី​រក​ស៊ីផ្លូវ​ភេទ ១៣​នាក់


ស្ត្រីរកស៊ីផ្លូវភេទ និងមេបន (រូបតូច) រាជធានីភ្នំពេញ ៖ ហាង​កាហ្វេ​ក្តៅ​សាច់ ៣​កន្លែង​ជាប់​គ្នា ត្រូវ​កម្លាំង​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និងអនីតិជន​ក្រសួង​មហា​ផ្ទៃ​សហការ​ជាមួយ​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និងអនីតិជន​រាជធានីភ្នំពេញ ដឹក​នាំ​ដោយ​លោក ហោ លីណា ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សហ​ការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន បាន​ចុះ​ទៅ​បោស​សំអាត និងបង្ក្រាប​បាន​ស្រ្តីជា​មេ​បន និង​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ សរុប​ទាំងអស់​ ១៣​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់ ។ ហាងកាហ្វេក្តៅសាច់ ៣កន្លែងជាប់​គ្នានោះ ស្ថិតនៅផ្ទះលេខ៧, ៨ និង៩ ម្តុំត្រឡោកបែក តាមផ្លូវលេខ៥៩៨ ក្រុម៣៥ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ យុទ្ធនាការនេះ ធ្វើឡើង​កាលពីវេលា​ម៉ោង​ ៨យប់ថ្ងៃទី២៤ មេសា ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ឆាន វុធ នាយរងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស​និងអនីតិជនក្រសួងមហាផ្ទៃ លោក​វរសេនីយ៍​ត្រី ជិន ដា នាយរងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងអនីតិជនរាជធានីភ្នំពេញ ។ ជាលទ្ធផលឃាត់ខ្លួនបានជន​សង្ស័យ​ចំនួន ១៣នាក់ ក្នុងនោះជន​សង្ស័យជាស្រ្តីមេបន ៣នាក់ រួម​ជាមួយបុរសម្នាក់ ត្រូវជាប្តីមេបន ស្រ្តីរកស៊ីផ្លូវភេទចំនួន ៩នាក់ និងម៉ូតូ​របស់ភ្ញៀវ​ ជាបុរសដែលទៅ​អង្គុយផឹកកាហ្វេ និងរកសេវាផ្លូវភេទ​ឃាត់បាន ៩គ្រឿង តែម្ចាស់ម៉ូតូ​សមត្ថកិច្ច មិនបានឃាត់ខ្លួនទេ ។ ក្រុម​បុរស​​ជាភ្ញៀវ ដែល​ទៅ​​អង្គុយផឹកកាហ្វេ និងរកសេវាផ្លូវភេទ​ ក្រុម​បុរស​​ជាភ្ញៀវ ដែល​ទៅ​​អង្គុយផឹកកាហ្វេ និងរកសេវាផ្លូវភេទ​ ជនសង្ស័យដែលឃាត់ខ្លួនបានទាំង ១៣នាក់ ក្នុងនោះ ប្រុសម្នាក់ រួមទាំង​ម៉ូតូ ៩គ្រឿង ត្រូវសមត្ថកិច្ចយកទៅ​រក្សាទុកនៅ​នាយកដ្ឋានប្រឆាំង​ការ​ជួញដូរមនុស្ស និងអនីតិជន​ក្រសួង​មហាផ្ទៃ ៕ប្រភព អង្គរធំ មេឌា


Next PostNewer Post Previous PostOlder Post Home

About