អូបាម៉ា បង្កើនថវិកា ការពារប្រព័ន្ធសុវត្ថិភាព កុំព្យូទ័រ

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានស្នើឡើងកាលពីថ្ងៃពុធ ទី១០ ខែមេសានេះថា នឹងបង្កើនការចំណាយកាន់តែច្រើន ដើម្បីការពារបណ្តាញណេតវើកកុំព្យូទ័រ ពីការវាយប្រហារ ប្រព័ន្ធអ៉ីនធឺណេត ក្នុងសញ្ញានេះបង្ហាញថា រដ្ឋាភិបាលអាមេរិក ចង់ដាក់បញ្ចូលប្រភពព័ត៌មានកាន់តែច្រើន ឡើងនៅក្នុងបណ្តាញ កុំព្យូទ័រទូទាំងពិភពលោក។
សេចក្តីស្នើថវិកា របស់លោកអូបាម៉ា សម្រាប់ឆ្នាំ២០១៤ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែតុលានោះ ក្នុងគោលបំណងហៅជំនួយ យោធាផ្នែក Hacker ដើម្បីប្រឆាំងនឹងការរីករាលដាល ការគំរាមគំហែងជាច្រើន ពីប្រទេសចិន អ៉ីរ៉ាក់ រុស្ស៊ី និងប្រទេសដទៃទៀត។ ការងារនេះផងដែរ ក៏នឹងជម្រុញកិច្ចការពារ កាន់តែខ្លាំងឡើង សម្រាប់បណ្តាញណេតវើករដ្ឋាភិបាល និងបណ្តាក្រុមហ៊ុនឯកជន ជាច្រើនផងដែរ។
មន្ត្រីស៊ើបការណ៍សម្ងាត់ជាច្រើន បាននិយាយកាលពីខែមុនថា ការវាយប្រហារបណ្តាញកុំព្យូទ័រ និងការជ្រៀតចូលបញ្ហាជាសម្ងាត់ បានឈានដល់ ការគំរាមគំហែងប្រព័ន្ធសុវត្តិភាព ក្នុងកម្រិតខ្ពស់បំផុតមួយ ដែលជាការប្រកាសអាសន្នសម្រាប់រដ្ឋាភិបាល សហរដ្ឋអាមេរិក និងមន្ត្រីយោធាផងដែរ។
មន្ត្រីប្រចាំទីស្នាក់ការ ក្រសួងការពាជាតិអាមេរិក បាននិយាយថា ការចំណាយថវិកាកាន់តែច្រើន នឹងជួយបង្កើនកិច្ចការពារសហរដ្ឋអាមេរិក កាន់តែខ្លាំង ប្រឆាំងនឹងការវាយប្រហារប្រព័ន្ធកុំព្យូទ័រជាច្រើន លើសពីនេះ ក៏នឹងជម្រុញសមត្ថភាពរបស់ខ្លួន កាន់តែខ្លាំងឡើងផងដែរ ៕
ប្រភព lookingtoday
Next PostNewer Post Previous PostOlder Post Home

About