លោកតា អាយុ ១០០​ឆ្នាំ បើក​ឡាន​បុក​មនុស្ស ១១​នាក់​

លោកតា ម្នាក់​បាន​បាត់បង់​ភាព​ជា​ម្ចាស់ការ ក្នុង​ការគ្រប់គ្រង​យានយន្ដ​របស់​ខ្លួន និង​បាន​បើក​បុក​មនុស្ស​ជាច្រើន ដែល​ភាគច្រើន​ជា​សិស្សសាលា ដែល​ទើបតែ​ចេញពី​សាលារៀន​។  លោកតា​នេះ​មាន​អាយុ ១០០​ឆ្នាំ បាន​បើក​បុក​មនុស្ស ១១​នាក់ ដែល​នៅ​ក្នុង​នោះ​មាន ក្មេង ៩​នាក់​ដែល​ជា​សិស្ស​មធ្យមសិក្សា នៅ​ភាគខាងត្បូង​នៃ ទីក្រុង ឡូ​ស​អេន​ចេ​ឡេស រដ្ឋ កាលីហ្វ​ញ៉ា សហរដ្ឋអាមេរិក​។ យ៉ាងណាមិញ មាន​សិស្ស​៤​នាក់​រងរបួស​ធ្ងន់ និង​ផ្សេងៗ​ទៀត មាន​របួស​ស្រាល​តែប៉ុណ្ណោះ​។  អ្នក​បើក​បុក​នេះ ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា Preston Carter បាន​ថ្លែង​ប្រាប់​ទៅកាន់​សារព័ត៌មាន​ថា ខ្លួន​របស់​គាត់​មាន​ប័ណ្ឌបើកបរ តែ​នៅពេល​នោះ​ឡាន​របស់គាត់ បាន​ដាច់​ហ្វ្រាំង ដែល​នៅ​ពេល​នោះ​គាត់​ក៏​មិន​មាន​អាច គ្រប់គ្រង​ឡាន​តែម្ដង​។ នៅក្នុង​ពេល​នេះ ប៉ូលីស​កំពុងតែ​ធ្វើការ​សើ​ប​អង្កេត​ពី គ្រោះថ្នាក់​ចរាចរណ៍​នេះ ហើយ​បុរស​នេះ​ក៏​មិន​ត្រូវបាន​ធ្វើ ការចាប់ខ្លួន​ផង​នោះដែរ​។​
Next PostNewer Post Previous PostOlder Post Home

About