បុរសហូរឈាមអញ្ចាញធ្មេញ ងាយច្របូកច្របល់សមត្ថភាពផ្លូវភេទ

បញ្ហាសមត្ថភាព​ផ្លូវ​ភេទ ជា​រឿង​សំខាន់​មួយ​របស់​បុរស​គួរ​យក​ចិត្ត​ទុក​ដាក់។ ​អ្នក​ជំនាញ​បាន​ព្រមាន​ថា បុរសដែល​ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ ងាយ​ច្របូក​ច្របល់​សមត្ថភាព​ផ្លូវភេទ។ តាមការ​ស្រាវមួយ​បាន​រក​ឃើញ​ថា បុរស​ដែល​កើត​ជម្ងឺ​អញ្ចាញ​ធ្មេញ​ធ្ងន់ធ្ងរ កើន​គ្រោះ​ថ្នាក់​២ដង​ក្នុង​ការ​ច្របូក​ច្របល់​សមត្ថភាព​ផ្លូវភេទ។
តាមការ​​ចុះផ្សាយ​នៅលើ​ទស្សនា​វ​ដ្តី Journal Of Sexual Medicine ពួក​អ្នកស្រាវជ្រាវ​បាន​បកស្រាយ​ថា ពេល​មនុស្សម្នា​ក់កើត​ជម្ងឺ​អញ្ចាញ​ធ្មេញ បាក់តេរី​ដែល​នៅ​ក្នុង​​មាត់​អាច​ចូលទៅក្នុង​ឈាម ។​ ពេល​ចូលក្នុង​ឈាម​បាក់តេរី​បាន​ជះ​ឥទ្ធិពល​ទៅដល់​សរសៃឈាម បង្ក​ការ​ក្រឹ​ន​រឹង និង​ចង្អៀត​សរសៃឈាម និង​ធ្វើ​ឱ្យកើន​គ្រោះថ្នាក់​ច្របូកច្របល់​ការឡើង​រឹង​របស់​លិង្គ ។​
​ពួក​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Inonu (​ទួ​គី) បាន​ពិនិត្យមើល​ក្រុម​បុរស​អសមត្ថភាព​ផ្លូវភេទ និង​ក្រុមបុរស​មិនកើតជម្ងឺ​នេះ បាន​សង្កេតឃើញថា ៥៣% នៃ​អ្នក​ច្របូកច្របល់​សមត្ថភាព​ផ្លូវភេទ​ត្ រូវ​កើត​ជំងឺ​អញ្ចាញធ្មេញ​ធ្ងន់ធ្ងន់ ធៀបនឹង​អត្រា​តែ ​២៣% នៃ​អ្នក​​មិនកើត​ជំងឺ ។​ ​ដូច្នេះ​ការ​អនាម័យ​មាត់​ធ្មេញ​ត្រឹមត្រូវ​នឹង​ជួយ​បន្ថយ​គ្រោះថ្នាក់​ច្របូកច្របល់​ការឡើង​រឹង៕
Next PostNewer Post Previous PostOlder Post Home

About