នគរបាល ខណ្ឌទួលគោក ឃាត់ខ្លួនចោរ គាស់ផ្ទះលួច ម៉ូតូបានម្នាក់

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌទួលគោក បានឃាត់ខ្លួន ចោរគាស់ផ្ទះ យកម៉ូតូមួយគ្រឿង របស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង វេលាម៉ោង ៣៖ ២០នាទី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ ២៦ អា ផ្លូវលេខ ២៤៣ ក្រុមទី ៧  ភូមិ២  សង្កាត់ផ្សារដើមគរ  ខណ្ឌទួលគោក  រាជធានីភ្នំពេញ  ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ រូបនេះ មានឈ្មោះ យ៉ាង សុធារិទ្ធ ហៅ ជុក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះលេខ ៧ ផ្លូវលេខ៣៣៦ ក្រុមទី៦ ភូមិ៣ សង្កាត់ផ្សារ ដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ដោយឡែក ជនរងគ្រោះមាន ឈ្មោះ កង សុធារ៉ា  ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិក ធនាគារសំរិទ្ធស័ក ស្នាក់នៅ ផ្ទះជួល លេខ២៦A ផ្លូវ  លេខ២៤៣ ក្រុមទី៧ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្អទួលគោក រាជធានីភ្នំពេញ។ ក្រោយការឃាត់ខ្លួន ជនសង្ស័យរូបនេះ សមត្ថកិច្ចបាន រឹបអូស ម៉ូតូចំនួន ០១គ្រឿង ម៉ាកគុបជ្រុង សេ៧០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1F-3114 ។
 សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង ៣:២០នាទីទៀបភ្លឺ ជនល្មើសមានគ្នា ៣នាក់ ទី១ឈ្មោះ ណាង ភេទ ប្រុសអាយុ ប្រហែល២៦ ឆ្នាំមុខរបរមិន ពិតប្រាកដ ស្នាក់នៅម្តុំ ចាក់សំរាម ស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២ឈ្មោះ វៀត ភេទប្រុស អាយុប្រហែល ៣២ ឆ្នាំ មុខរបរមិន ពិតប្រាកដ មិនស្គាល់កន្លែងស្នាក់នៅ និងទី៣ឈ្មោះ យ៉ាង សុធារិទ្ធ ហៅជុក ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅស្នាក់នៅផ្ទះ លេខ៧ ផ្លូវលេខ៣៣៦ ក្រុមទី៦ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំងបីនាក់ បានណាត់ជួបគ្នា នៅម្តុំផ្សារ នាគមាស ដោយឈ្មោះ ណាង ជាអ្នកដាក់ផែនការ ដោយអោយ ឈ្មោះ យ៉ាង សុធារិទ្ធ ជាអ្នកដើរមើល គោលដៅមុន រួចទើបធ្វើសកម្មភាព គាស់ផ្ទះយកម៉ូតូតែម្តង ។
ក្រោយពីបានជួបជុំគ្នា ដាក់ផែនការរួច ជនល្មើសទាំង ០៣ នាក់ក៏ចាប់ផ្តើមធ្វើ សកម្មភាពគាស់សោរ របងផ្ទះ និងសោរបន្ទប់ក្រោម ជណ្តើរចូលយកម៉ូតូ ដែលជនរងគ្រោះ បានចតទុកនៅក្នុង បន្ទប់នោះបាន ចំនួនមួយគ្រឿង កំពុងបណ្តើរ ចេញទៅក្រៅ ក៏ត្រូវបានជ រងគ្រោះភ្ញាក់ទាន់ ស្រែកឆោរឡោឡើង និងរាយការណ៍ អោយកម្លាំង សមត្ថកិច្ច នគរបាល ដែលល្បាតក្បែរនោះដេញចាប់ ឃាត់បាន ជនល្មើសម្នាក់ ជាក់ស្តែង រួមទាំងវត្ថុតាង រីឯបក្ខពួក ចំនួន ០២ នាក់ទៀតរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Photo by DAP-News
ដោយ៖ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About