អ្នកស្រី Suzanne Ellis និងដៃគូរបស់គាត់លោក Ben Bennett ក្នុងជីវិតរបស់ពួកគាត់គឺស្រលាញ់ របស់ពីរយ៉ាងគឺ ការធ្វើសួនច្បារ និងគ្រួសាររាជវង្សានុវង្ស។
រូបសំណាក់ខាងក្រោមនេះបានបញ្ហាញ ពីការស្រលាញ់សួនច្បារ និងរាជវង្សានុវង្សរបស់ពួកគាត់ ដោយពួកគាត់បានតុបតែងនូវ សួនច្បារដ៏ស្រស់ស្អាតមួយដែលមាន ព្រះភ័ក្ររបស់ម្ចាស់ក្សត្រី Elizabeth II និងព្រះអង្គម្ចាស់ Philip ដាក់តាំងជូនមហាជន ទស្សនា។ រូបសំណាក់នោះធ្វើឡើងពី ការលាយបញ្ចូលគ្នារវាងដីឥដ្ឋ និងកំបោរ ដែលមានកំពស់ ៣.៦៦ម៉ែត្រ ហើយព្រះកេសារបស់ទ្រង់ទាំងពីរ គឺធ្វើឡើងពីដើមរុក្ខជាតិ មានដូចជាផ្កា និងស្មៅ។ រូបសំណាក់ទាំងពីរនោះពិតជា ដូចនឹងព្រះភ័ក្ររបស់ទ្រង់ទាំងពីរណាស់ ដែលមានដូចជាស្នាមជ្រួញ និងស្នាមជាំផងដែរ។
ពួកគាត់ទាំងពីរ Ellis និងBennett សាងសង់រូបនេះឡើងគឺដើម្បី បង្ហាញពីភាពដឹងគុណចំពោះគាត់ ទៅព្រះមហាក្សត្រីរបស់គាត់ ដែលស្នេហាជាតិ។ ហើយរូបសំណាក់បានក្លាយជានិមិត្តរូប របស់ប្រជាជនអង់គ្លេសផងដែរ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងនេះ?