អំពើ​ប្លន់​ប្រដាប់អាវុធ​យ៉ាងសកម្ម កើតចេញពី​មុខសញ្ញា​ចាស់ ដែល​ទើបតែ​ចេញពី​ពន្ធនាគារ

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ប្រតិ​ប​ត្ដិ​ការឡោមព័ទ្ធ​ផ្ទះ​មេខ្លោង​ប្លន់​ប្រដាប់អាវុធ​យ៉ាង សកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៣ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់  ឋិត​នៅតាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ទល់មុខ​សណ្ឋាគារ​លី​ឡាយ ក្នុង​សង្កាត់ មិ​ត្ដ​ភាព ខណ្ឌ​៧​មករា ឃាត់ខ្លួន​បាន​បុរស​ម្នាក់ រួម​នឹង​ស្រី​ស្នេហ៍ ដកហូត​ប្រាក់​ចំនួន​២.១០២​ដុល្លារ អាវុធខ្លី​១​ដើម ម៉ាក​CZ គ្មាន​គ្រាប់ ។

​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ដ ។ សមត្ថកិច្ច​បានឱ្យដឹង​ថា បន្ទាប់ពី​មាន​សកម្មភាព​ប្លន់​ប្រដាប់អាវុធ ដែល​តែងតែ​ឡើងជា​ញឹកញាប់​មួយរយៈ កន្លងមកនេះ កម្លាំង​នគរបាល​បានធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ដែល​ធ្លាប់ធ្វើ​សកម្មភាព​ប្លន់​ពីមុន និង​ទើបតែ​ចេញ​មកពី​ពន្ធនាគារ​ថ្មីៗ​នេះ រហូត​ឈានដល់​ឃាត់ខ្លួន​បាន​ជនល្មើស​បាន​៤​នាក់​ហើយ ដូចជា​នៅ​ខេត្ដ​កំពង់ស្ពឺ​បាន​ម្នាក់​, ខណ្ឌ​ឫស្សីកែវ បាន​ម្នាក់​, ខណ្ឌដូនពេញ​បាន​ម្នាក់ និង​ខណ្ឌ​៧​មករា​បាន​ម្នាក់ និង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​បក្ខពួក​បន្ដទៀត ៕
Next PostNewer Post Previous PostOlder Post Home

About