ស្ត្រីតែងបារម្ភសម្រាប់អនាគតរហូតដល់ពេលយកស្វាមី ។ បុរសមិនខ្វាយខ្វល់សម្រាប់អនាគតរហូតដល់ពេលមានភរិយា ។
នោះជាភាពខុសប្លែកគ្នាក្នុងទស្សនៈអំពីស្នេហា អាពាហ៍ពិពាហ៍ក៏ដូចទម្លាប់ទាំងឡាយក្នុងជីវភាពប្រចាំថ្ងៃ... ។
១.ស្ត្រីឈ្លាសវៃសង្ឃឹមយកបានស្វាមី ម្នាក់ស្រឡាញ់នាង/បុរសល្ងង់ខ្មៅចាត់ទុកថា នឹងរៀបការជាមួយនារីម្នាក់ដែលស្រឡាញ់គេ ។
២.ស្ត្រីជានិច្ចកាលសង្ឃឹមថា ខ្លួនក្លាយជាមនុស្សស្រីចុងក្រោយរបស់បុរស/បុរសតែងសង្ឃឹមថា ខ្លួនជាបុរសដំបូងរបស់ស្ត្រី ។
៣.ចង់ពិនិត្យម៉ត់ចត់ផ្ទៃមុខរបស់ ស្ត្រីនោះត្រូវរង់ចាំក្រោយពេលគេលាងជម្រះគ្រឿងសំអាង/ចង់ពិនិត្យ ល្អិតល្អន់ផ្ទៃមុខបុរសនោះត្រូវរង់ចាំទាំង២នាក់ចែកផ្លូវគ្នា ។
៤.បុរសជោគជ័យរកប្រាក់បានច្រើនជាងចំនួនស្ត្រីបានចាយ/ស្ត្រីជោគជ័យគឺរកបានបុរសដូច្នេះ ។
៥.បុរសព្រមសងប្រាក់ទ្វេដងដើម្បីទិញ របស់ដែលខ្លួនចង់បាន/ស្ត្រីពេលណាក៏សងពាក់កណ្តាលនៃតម្លៃប្រាក់ ដើម្បីទិញរបស់ដែលខ្លួនមិនត្រូវការពិតប្រាកដ ។
៦.ស្ត្រីតែងបារម្ភសម្រាប់អនាគតរហូតដល់ពេលយកស្វាមី/បុរសមិនខ្វាយខ្វល់សម្រាប់អនាគតរហូតដល់ពេលមានភរិយា ។
៧.បុរសចូលហាងគឺចង់ទិញរបស់ដែលគេត្រូវការ/ស្ត្រីចូលហាងគឺចង់មើលរបស់អ្វីត្រូវការទិញឬអត់ ។
៨.មានបុរសខ្លះចាត់ទុកថា អាពាហ៍ពិពាហ៍ជាផ្នូរកប់សេចក្តីស្នេហា/មានស្ត្រីខ្លះចាត់ទុកថា មិនរៀបការនោះស្នេហានឹងស្លាប់គ្មានទីជ្រកកោន ។
៩.បុរសយកចិត្តទុកដាក់តែបច្ចុប្បន្នកាលរបស់ស្ត្រី/ស្ត្រីបែរជាយកចិត្តទុកដាក់ដល់អនាគតរបស់បុរស ។
១០.បុរសនិយាយច្រើនបំផុតគឺក្រោយពេលស្រវឹង/ស្ត្រីនិយាយច្រើនបំផុតគឺក្រោយពេលយកស្វាមី ។
១១.មុនពេលរៀបការបុរសសុទ្ធតែតាមច្បាម ស្ត្រីដល់ពាក់កណ្តាលយប់ទើបព្រមទៅវិញ/ក្រោយពេលរៀបការស្ត្រី ជានិច្ចកាលត្រូវរង់ចាំដល់ពាក់កណ្តាលយប់ទើបឃើញស្វាមីខ្លួនវិល មកវិញ ។
១២.ស្ត្រីមិនគួរវាយដំបុរសព្រោះថា អ្នកប្រាកដជាមិនអាចតបតគេបាន/បុរសមិនគួរវាយស្ត្រីព្រោះអ្នកវាយ មនុស្សស្រីគឺពុំមានលក្ខណៈជាបុរស ។
១៣.ស្ត្រីបាត់បង់ស្នេហានឹងមាន អារម្មណ៍ល្ហល្ហេវបំផុត/បុរសមានស្នេហានឹងមានអារម្មណ៍អស់កម្លាំង ដោយសារលំបាកវេទនាបំផុត ។
១៤.ប្រសិនស្ត្រីចាត់ទុកបុរសជាមិត្ត រឿងនោះអាចជាការចាប់ផ្តើមរបស់សេចក្តីស្នេហា/ប្រសិនបុរសចាត់ទុក ស្ត្រីជាមិត្ត ប្រការនេះមានន័យថា គេចាប់ផ្តើមបំភ្លេចដៃគូជាស្ត្រី ។
១៥.ស្ត្រីស្រឡាញ់បុរសម្នាក់មិនត្រូវ ការមានមូលហេតុអ្វី/បុរសស្រឡាញ់មនុស្សស្រីម្នាក់នោះត្រូវគិតចេញ រយពាន់មូលហេតុ ដើម្បីថ្ងៃក្រោយនៅត្រូវឆ្លើយសំណួរថា "ហេតុអ្វីបងស្រឡាញ់អូន?" របស់ស្ត្រី ។
១៦.បុរសចាប់ស្ត្រីឲ្យរង់ចាំ គឺពុំមែនជាបុរសល្អ/ស្ត្រីចាប់បុរសឲ្យរង់ចាំនោះមិនជាអ្វីទេ តែអ្នកត្រូវប្រយ័ត្នព្រោះពុំទាន់ប្រាកដថា គេអត់ធ្មត់រង់ចាំបានយូរ ។
១៧.ក្រោយពេលបុរសស្រវឹងស្រានឹងគិត ទៅដល់បុរសតែម្នាក់ ស្ត្រីក្រោយពេលស្រវឹងស្រានឹងគិតទៅដល់បុរសតែម្នាក់ គឺជាបុរសដែលបានបោះបង់គេចោល ។
១៨.យុវជនកំពុងមានស្នេហាតែងចង់ឲ្យ គ្រប់រឿងស្មុគស្មាញក្លាយទៅជាងាយស្រួល/នារីកំពុងមានស្នេហាតែងចង់ ឲ្យគ្រប់រឿងងាយស្រួលទៅជាស្មុគស្មាញ ។
១៩.ក្រោយពេលបុរសទន្ទ្រានបានពិភពលោក នោះអាចដណ្តើមបានស្ត្រី/ក្រោយពេលស្ត្រីដណ្តើមបានបុរស នោះអាចដណ្តើមបានទាំងពិភពលោក ។
២០.បុរសទុកឲ្យស្ត្រីជា អ្នកសម្រេចចិត្តដោយសារគេដឹងថាស្ត្រីនឹងមិនឲ្យគេសម្រេច/ស្ត្រីទុក ឲ្យបុរសសម្រេចចិត្ត គឺព្រោះតែគេចង់ដឹងថា បុរសអាចទាយបានចំណងពិតប្រាកដជារបស់គេ ឬអត់។
២១.ស្ត្រីតែងរ៉ាយរ៉ាប់អំពីបុរសដែល គេកំពុងស្រឡាញ់/បុរសពេលជជែកជាមួយគ្នាតែងពិភាក្សាអំពីស្ត្រីដែល គេមិនដណ្តើមបាន ។
២២.បុរសចូលចិត្តបំផុតគឺស្ត្រីស្តាប់សម្តី/ស្ត្រីបែរជាចាប់ចិត្តបុរសមិនស្តាប់សម្តីនាង៕ប្រភពពី ខ្មែរស្ថាបនា