រ៉េត បូរ៉ា ហៅ សុខ ពិសី ទី២ ធ្វើឲ្យ សុខ ពិសី ញាក់សាច់ (video inside)

ភ្នំពេញៈ តារាចម្រៀងសំឡេងផ្អែមស្រទន់ រូបស្រស់សោភា ច្រមុះស្រួចចង្កាព្រែក កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងថា នាងពិតជាមាន ការភ្ញាក់ផ្អើលណាស់ នៅពេលដែលបាន ជួបជាមួយបុរសម្នាក់ ដែលអាច ច្រៀងសំឡេងច្រៀងដូចនាង បានយ៉ាងពីរោះ ហើយមានពេលខ្លះ ក៏ធ្វើឲ្យនាងបុកពោះម្តងៗដែរ។
អ្វីដែលធ្វើឲ្យតារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី មានការភ្ញាក់ផ្អើលនោះ គឺនៅពេលដែលបុរសម្នាក់ ដែលមានឈ្មោះថា រ៉េត បូរ៉ា ឬក៏ហៅរហ័សនាម មួយទៀតដែល ទស្សនិកជន ដាក់ឲ្យថាជា សុខ ពិសី ទី២នោះ អាចបកស្រាយប ទចម្រៀងរបស់ កញ្ញា សុខ ពិសី បានជាច្រើនបទ ទាំងសំឡេង និងកាយវិការដូចម្ចាស់សំនៀង ដើមខ្លាំងណាស់ រហូតធ្វើឲ្យ តារាចម្រៀង កញ្ញា សុខ ពិសី ព្រលយពាក្យប្រាប់មក Looking TODAY ឲ្យដឹងថា នាងពិតជារំភើប ណាស់នៅពេល ដែលមានប្រិយមិត្តក៏ ដូចជាមិត្តៗយុវវ័យ និយមគាំទ្រនាង។ ជាក់ស្តែងដូចជាប្អូនប្រុស រ៉េត បូរ៉ា គឺគាត់ស្រលាញ់គាំទ្រ រហូតដល់យកបទចម្រៀង និងហាត់ច្រៀងសំឡេង របស់នាងទៅ ដាក់ពាក្យប្រឡងថែមទៀតផង នេះពិតជាបានបង្ហាញ ពីការគាំទ្រស្រឡាញ់ចូលចិត្ត ខ្លាំងក្លាមែនទែន។
តារាស្រីដែលមានរូបសម្រស់កាន់តែ ស្រស់ស្អាតទ្វេដង សុខ ពិសី បានប្រាប់ឲ្យដឹងថា "ខ្ញុំស្ទើរតែមិនជឿទេថា មានមនុស្សអាចច្រៀង សំឡេងដូចខ្ញុំ បេះបិតបែបនេះទេ បើមិនបានស្តាប់ផ្ទាល់ត្រចៀក ឃើញផ្ទាល់ ភ្នែកទេនោះ គឺពិតជាមិនគួរឲ្យជឿ បុរសម្នាក់នោះ មានសមត្ថភាព ។ តែទន្ទឹមនឹងនោះដែរ ខ្ញុំក៏មានអារម្មណ៍ថាភ័យបុក ពោះខ្លះៗ នៅពេលជួប លោក រ៉េត បូរ៉ា ព្រោះថា ខ្លាចទស្សនិកជន យល់ច្រឡំសំឡេងម្តងៗ ដែរ"។
ទោះបីជាមុននេះបន្តិច តារាស្រីសម្បុរសច្រមុះស្រួចកញ្ញា សុខ ពិសី បង្ហាញពីអារម្មណ៍ ផ្ទាល់ខ្លួនរបស់ នាងរួចក៏ពិតមែន ទោះជាយ៉ាងណានាង ក៏ចូលរួមសាទរ និងជូនពរទៅដល់ លោក រ៉េត បូរ៉ា ឲ្យទទួល បានភាពជោគជ័យ ជាមួយអាជីពសិល្បៈ ព្រោះថា នេះគឺជាក្តីស្រមៃរបស់លោក៕ ដោយៈLooking TODAY
Next PostNewer Post Previous PostOlder Post Home

About