យើងមើលបឹងHillier ជាបឹងចម្លែក មានទឹកពណ៌ផ្កាឈូក ប្លែកខុសពីគេ


អូស្រ្តាលី៖ បឹង Hillier ដែលជាបឹងមានទឹកពណ៌ផ្កាឈូកនេះ មានទីតាំងស្ថិតនៅលើកោះ Middle ដែលជាកោះធំជាងគេបំផុត នៅតំបន់ Recherche Archipelago ភាគខាងលិចប្រទេស អូស្រ្តាលី។
បឹង Hillier មានប្រវែង ៦០០ម៉ែត្រ នៅមាត់បឹងមានវាលខ្សាច់ស្អាត និង ពាសពេញ ទៅដោយ ដើមឈើ paperbark និង ដើមឈើ eucalyptus យ៉ាងក្រាស់នៅជុំវិញ។
នៅក្នុងឆ្នាំ ១៨០២ ក្រុមអ្នកស្រាវជ្រាវរបស់ចក្រភពអង់គ្លេស បានធ្វើការស្រាវជ្រាវ ទៅលើបឹង ដែលមានទឹកពណ៌ផ្កាឈូកនេះ ហើយបានបញ្ជាក់ឲ្យដឹងផងដែរថា បឹងនេះមាន ជាតិអំបិលខ្ពស់ ដែលយើងមិនអាចប៉ះពាល់បានទេ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បឹងចម្លែកនេះ បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន ទៅទស្សនា ហើយត្រូវបានគេចាត់ទុកជា បឹងធម្មជាតិដ៏អស្ចារ្យមួយនៅលើពិភពលោក៕ប្រែសម្រួល៖​ Looking TODAY
Looking Today
Looking Today

Next PostNewer Post Previous PostOlder Post Home

About