អាមេរិក​បញ្ជូន​នាវា​ពិឃាដ​ទៅកាន់​សមុទ្រ​កូរ៉េខាងត្បូង​

សហរដ្ឋអាមេរិក ​បាន​ដាក់​នាវា​ពិឃាដ​មួយ​គ្រឿង​ឲ្យ​ឈរជើង​នៅ​ឆ្នេរសមុទ្រ​កូរ៉េខាងត្បូង ដើម្បី​ការពារ​ប្រឆាំង​នឹង​លិទ្ធ​ភាព​នៃ​ការវាយប្រហារ​ដោយ​កាំជ្រួច​ ខណៈ​ដែល​កូរ៉េខាងត្បូង​បាន​សន្យា​ធ្វើការ​ឆ្លើយតប​វិញ​ដ៏​ខ្លាំង​និង​ដ៏​ ឆាប់រហ័ស​ចំពោះ​ការ​បង្ក​រឿង​ណាមួយ​ពី​កូរ៉េខាងជើង។ មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ។ មន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ទី​១ ខែមេសា ក្នុង​លក្ខខណ្ឌ​អនាមិក​ថា​នាវា USS Fitzgerald ត្រូវ ​បាន​ប្ដូ​ទៅកាន់​ឆ្នេរសមុទ្រ​ទិសនិរតី ​បន្ទាប់ពី​បាន​ចូលរួម​នៅក្នុង​ការ​ធ្វើ​លំ​ហាត់​យោធា​នោះ​មក ផ្ទុយ​ពី​ការ​វិលត្រឡប់​ទៅកាន់​កំពង់ផែ​របស់​ខ្លួន​វិញ​នៅក្នុង​ប្រទេស​ ជប៉ុន។ ការ​ដាក់​ពង្រាយ​នេះ​បាន​កើតមានឡើង ខណៈ​ដែល​សភា​ជាន់ខ្ពស់​កូរ៉េខាងជើង​រៀបចំ​ជា​ផ្លូវការ​នូវ​ឋានៈ​របស់​ប្រទេស ​ជា​រដ្ឋ​មួយ​មាន​អាវុធ​នុយក្លេអ៊ែរ និង​បាន​តែងតាំង​អ្នក​កែទម្រង់​ម្នាក់ ដែល​ត្រូវ​បាន​បណ្ដេញចេញ​ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី​សម្រាប់​អាណត្តិ​ ថ្មី​មួយ។
នៅឯ ​កិច្ចប្រជុំ​មួយ​មន្ត្រីជាន់ខ្ពស់​ខាង​យោធា កាលពី​ថ្ងៃ​ច័ន្ទ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក់​គុន​ហេ បាន​ថ្លែង​ថា លោកស្រី​បាន​ចាត់ទុក​ការ​គំរាម​ចង់​ធ្វើសង្គ្រាម​ស្ទើរតែ​រាល់ថ្ងៃ​ពី​ កូរ៉េខាងជើង​នៅក្នុង​ខែ​កន្លង​មកនេះ​គឺ​មាន​សភាព​ធ្ងន់ធ្ងរ​ណាស់»«​ខ្ញុំ ​ជឿ​ថា យើង​ត្រូវ​ធ្វើការ​សងសឹក​វិញ ដ៏​ខ្លាំង និង​ជាបន្ទាន់ ដោយ​ពុំ​មាន​ការ​គិតគូរ​អំពី​បញ្ហា​នយោបាយ​ណាមួយ​ផ្សេង​ឡើយ ប្រសិនបើ​កូរ៉េខាងជើង​ធ្វើការ​បង្ករឿង ប្រឆាំង​នឹង​ប្រជាជន​របស់​យើង​នោះ»
រដ្ឋមន្ត្រីក្រសួង ​ការពារ​ប្រទេស​កូរ៉េខាងត្បូង​លោក គីម​ខ្វាន់​ជីន បាន​បង្ហាញ​ច្បាស់​ថា កូរ៉េខាងត្បូង​នឹង​ធ្វើ​ការវាយប្រហារ​តប​វិញ​ប្រឆាំង​នឹង​រោងចក្រ​ នុយក្លេអ៊ែរ និង​កាំជ្រួច​របស់​កូរ៉េខាងជើង​នៅក្នុង​ព្រឹត្តិការណ៍​ដែល​មាន​ភាព​បង្ក​ជា​ សត្រូវ​បាន​ផ្ទុះឡើង។ លោក​គីម​បាន​បន្ត​ថា​«​យើង​នឹង​រៀបចំ​នូវ​របស់​ដែល​ហៅថា ការធ្វើ​ឲ្យ​ញញើត​សំដៅ​បន្សាប​ការ​គំរាម​នុយក្លេអ៊ែរ​និង​កាំជ្រួច​របស់​កូរ៉េខាងជើង​យ៉ាង​ឆាប់រហ័ស»
បន្ថែម​ទៅលើ​ការ​ដាក់​ពង្រាយ​នាវា​ពិឃាដ​USS Fitzgerald នេះ​កងទ័ព​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​បាន​ដាក់​ពង្រាយ​យន្តហោះ​លាក់​ខ្លួន​ពី​រ៉ាដា​ធុន​F-22 Raptor ដើម្បី​ចូលរួម​នៅក្នុង​ការធ្វើ​សមយុទ្ធ​យោធា​«Food Eagle»។ កូរ៉េខាងជើង​បាន​គំរាម​រួចហើយ​ ដើម្បី​ធ្វើការ​វាយប្រហារ​យន្តហោះ​ទម្លាក់​គ្រាប់បែក​B-52​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ និង​យន្តហោះ​រ៉ា​ដា​ចាប់​មិនបាន​B2​របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង៕
ប្រភព កម្ពុជាថ្មី

Next PostNewer Post Previous PostOlder Post Home

About